ចង់ឱ្យបរិយាកាសកាន់តែល្អពេលណាត់ជួបគ្នាដំបូងសាកមកកន្លែង ៥ នេះ

សម្រាប់គូស្នេហ៍ដែលទើបតែចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយគ្នាដំបូងៗ ការណាត់ជួបគ្នាទៅខាងក្រៅគឺពិតជាសំខាន់មែនទែន។ វាគឺជាឱកាសដំបូងដែលយើងអាចយល់ចិត្តគ្នាល្អជាងមុន ស្គាល់គ្នាច្បាស់ជាងមុន និងជាការសាងពេលវេលាល្អៗជាមួយគ្នានៃការចាប់ផ្ដើមស្នេហាផងដែរ។ ដូច្នេះហើយតើការណាត់ជួបលើកដំបូងបែបនេះគួរទៅកន្លែងបែបណា?

១. ហាងកាហ្វេ

ហាងកាហ្វេគឺកន្លែងមួយដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន មិនថាការជួបជុំគ្នាពិភាក្សាការងារ ឬការណាត់ជួបគ្នានោះទេ។ ការណាត់ជួបនៅហាងកាហ្វេអាចឱ្យយើងមានការសន្ទនាមួយដ៏ល្អ មិនរញ៉េរញ៉ៃ និងមានអារម្មណ៍សុវត្ថិភាពផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏អាចថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ទៀតផង។

២. រោងកុន

តាមពិតគូស្នេហ៍ភាគច្រើនបើមិនទៅញ៉ាំអីនោះទេ ក៏ទៅមើលកុនដែរ។ ការមើលកុនជាមួយគ្នានៅពេលណាត់ជួបគ្នាលើកដំបូងអាចជាសកម្មភាពសាមញ្ញដោយគូស្នេហ៍ភាគច្រើនតែងតែធ្វើ ប៉ុន្តែវាគឺជាឱកាសមួយដែលអនុញ្ញាតឱ្យយើងស្គាល់ពីចំណូលចិត្តគ្នាកាន់តែច្បាស់។ ជាមួយគ្នានេះ នៅពេលជ្រើសរើសភាពយន្តណាមួយក៏គួរតែ​​​​​​​​​​​ពិភាក្សាគ្នា និងសម្របតាមគ្នាផងដែរ។

៣. ភោជនីយដ្ឋាន ឬកន្លែងញ៉ាំអី

ការណាត់ជួបគ្នានៅកន្លែងញ៉ាំអីបែបនេះរឹតតែជាពេលដែលយើងអាចស្វែងយល់ពីចំណង់ចំណូលចិត្តគ្នាកាន់តែច្បាស់ផងដែរ។ យើងមិនចាំបាច់ទៅកន្លែងថ្លៃៗនោះទេ មានន័យថាគ្រាន់តែទៅកន្លែងដែលមានតម្លៃសមរម្យ និងអាហារឆ្ងាញ់បានហើយ។ ជាពិសេសនៅពេលមនុស្សយើងបានញ៉ាំអាហារឆ្ងាញ់ភាគច្រើនគឺមិនសូវមានការប្រុងប្រយ័ត្នខ្លួននោះទេ ដូច្នេះវាក៏ជាពេលល្អដែលយើងអាចសម្គាល់មើលអត្តចរិតដៃគូផងដែរ។

៤. សារមន្ទីរ ឬវិចិត្រសាល

សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្តបែបសិល្បៈ វប្បធម៌ ការណាត់ជួបនៅសារមន្ទីរ ឬវិចិត្រសាលគឺជាកន្លែងមួយដ៏ល្អ។ កន្លែងមួយនេះគឺមានរក្សាទុកទៅដោយវត្ថុមានតម្លៃ ការចារទុកនូវប្រវិត្តសាស្រ្ត ឬស្នាដៃសិល្បៈផ្សេងៗដែលផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងពេលវេលាដ៏រ៉ូមែនទិកទៀតផង។

៥. សួនសត្វ ឬអាងចិញ្ចឹមត្រី (Aquarium)

មនុស្សយើងភាគច្រើនមែនទែនគឺមានភាពទន់ភ្លន់ជាមួយសត្វ ពេលខ្លះក៏បញ្ចេញភាពគួរឱ្យស្រឡាញ់មកដោយមិនដឹងខ្លួនផងដែរ។ ការជ្រើសរើស​សួនសត្វជាកន្លែងណាត់ជួបគ្នាអាចមានបង្កើតប្រធានបទផ្សេងៗគ្នាយកមកនិយាយដោយជាឱកាសដែលយើងអាចបង្កើតភាពផ្អែមល្ហែមទៀតផង។ ពេលខ្លះវាមើលទៅហាក់ដូចជាក្មេងបន្តិចមែន ប៉ុន្តែវាពិតជារ៉ូមែនទិកមែនទែន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ