អូលីវ៉ា គង់ យកម៉ូដសក់អប្សរា ទៅផ្សព្វផ្សាយឱ្យវិស័យហ្វេសសិនអន្តរជាតិបានស្គាល់

អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ថ្មីៗនេះទើបបញ្ចប់បេសសកម្មនាំឈុតសម្លៀកបំពាក់ប្រេន KALKIN ទៅចូលរួមដើរបង្ហាញម៉ូដក្នុងកម្មវិធីលំដាប់អន្តរជាតិ Milan Fashion Week 2023 នៅប្រទេសអ៊ីតាលី។ អ្នកច្នៃម៉ូដកម្ពុជារូបនេះ បានសាងមោទនភាពដ៏ធំធេងជូនប្រជាជន និងប្រទេសកម្ពុជា ដោយលោកទទួលបានពាន TOP FASHION ​DESIGNER​ AWARD 2023 ពីកម្មវិធី Fashion show ដ៏អស្ចារ្យនេះថែម​ទៀត​ផង។

អូលីវ៉ា ដែលមានឈ្មោះពិតថា ម៉ែន សីហា មិនត្រឹមតែសាងភាពល្បីល្បាញជូនជាតិកម្ពុជាប៉ុណ្ណោះទេ លោកថែមទាំងពង្រីកកេរ្តិ៍ឈ្មោះកម្ពុជាឱ្យអន្តរជាតិបានស្គាល់ទៀតផង។ ជាក់ស្តែង អូលីវ៉ា បាននាំយកវត្ថុអនុស្សាវរីយ៍ ជាក្រម៉ាខ្មែរដែលភ្ជាប់ជាមួយរូបទង់ជាតិព្រះរាជាណាចក្រកម្ពុជា ជូនជាអំណោយដល់តារាម៉ូដែលបរទេសដែលត្រូវដើរបង្ហាញ​ឈុត​សម្លៀកបំពាក់របស់លោក។

តាមរយៈរូបភាពដែល អូលីវ៉ា បានបង្ហោះ តារាម៉ូដែលបរទេសទាំងនោះសប្បាយចិត្តណាស់ ដោយបង្ហាញស្នាមញញឹមស្រស់ប្រិមប្រិយពេលទទួលវត្ថុអនុស្សាវរីយ៍ពីអ្នកច្នៃម៉ូដខ្មែររូបនេះ។

រឹតតែពិសេសជាងនេះទៀតនោះ អូលីវ៉ា បាននាំយកម៉ូដសក់អប្សរាលើប្រាង្គប្រាសាទអង្គរវត្ត ទៅបង្ហាញឱ្យអន្តរជាតិបានឃើញ តាមរយៈការច្នៃបញ្ចូលគ្នាជាមួយឈុតសម្លៀកបំពាក់សម័យទំនើប ឱ្យចេញជាឈុតសម្លៀកបំពាក់​បែបសហសម័យ និងទាក់ទាញបំផុត។ ម៉ូដសក់អប្សរាលើប្រាង្គប្រាសាទអង្គរ ដែលអ្នកច្នៃម៉ូដនេះយកទៅបង្ហញក្នុងកម្មវិធី​ Milan Fashion Week ទទួលការចាប់អារម្មណ៍ជាខ្លាំងរហូតគ្រប់គ្នាមកស្ទាបអង្អែលផ្ទាល់ថែមទៀតផង។

សកម្មភាពខាងលើនេះ រាប់បានថាជាការចូលរួមចំណែកប្រូម៉ូតពីប្រទេសកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្បាស់ ឆ្ពោះទៅការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមក​លេង​កម្សាន្តនៅប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញឱ្យអន្តរជាតិបានដឹងពីសិល្បៈវប្បធម៌ដ៏សម្បូរបែបដែលកម្ពុជាមានផងដែរ។

តាមការបង្ហើបឱ្យដឹងពីអ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ បន្ទាប់ពីចប់បេសកម្មដើរម៉ូដនៅអ៊ីតាលីហើយលោក ក៏នៅមានគម្រោងនាំតារាម៉ូដែលខ្មែរចេញទៅដើរម៉ូដ កម្មវីធីអន្តរជាតិជាច្រើននៅចុងឆ្នាំនេះ ដូច្នេះកុំភ្លេចរង់ចាំតាមដាន និងគាំទ្រស្នាដៃកូនខ្មែរយើងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន