បុរសមានចិត្តស្មោះគឺបុរសដែលអាចផ្ដល់របស់ ៤យ៉ាងនេះឱ្យប្រពន្ធបាន

បើមានស្វាមីផ្តល់ ៤ យ៉ាងនេះ នោះអាចបញ្ជាក់ថាអ្នកមនុស្សស្រីមានសំណាងណាស់។ ការរៀបការ​ជាមួយមនុស្សប្រុសដែលស្មោះត្រង់ ​ស្មោះស្ម័គ្រ​ចំពោះ​ប្រពន្ធ​កូន​ជា​អ្វី​ដែល​ស្ត្រី​គ្រប់​រូប​ប្រាថ្នា ប៉ុន្តែជាក់ស្ដែងចិត្តមនុស្សពិតជាស្មានមិនងាយត្រូវនោះឡើយ។ បើចង់ដឹងថាមនុស្សប្រុសស្មោះឬអត់ កុំស្ដាប់តែសម្ដីគេ តែចាំមើលថាគេហ៊ានឲ្យ ៤ យ៉ាងនេះឬអត់?

១. ផ្ដល់លុយកាក់

កុំ​គិត​ថា​អាពាហ៍​ពិពាហ៍​មិន​ត្រូវ​ការ​ទ្រព្យ​សម្បត្តិ​។ ក្នុង​សម័យ​នេះ​លែង​មានអ្នកចង់រស់ក្នុង​ខ្ទម​ប្រក់​ស្បូវ​តែមានបេះដូងស្មោះទៀត​ហើយ​។ ការ​មាន​លុយ​ច្រើនអាច​ធានា​ដល់​ជីវិត​អាពាហ៍ពិពាហ៍។ ពេល​មាន​កូន​ហើយបើ​ត្រូវ​បារម្ភ​រឿង​អាហារហូបចុក ​របស់ប្រើប្រាស់ និង​សម្លៀក​បំពាក់ទៀតនោះគឺ​ងាយ​នឹង​កើត​ជម្លោះណាស់។ ប្រសិនបើបុរសម្នាក់ហ៊ានឱ្យប្រាក់ខែរបស់ខ្លួនទៅប្រពន្ធ នោះវាបង្ហាញថាគេពិតជាស្រឡាញ់ប្រពន្ធ ហើយជឿជាក់លើនាង។ ផ្ទុយ​ទៅ​វិញ បុរស​ខិលខូច​តែងតែ​លាក់បាំងប្រពន្ធពីចំណូល​ចំណាយ​របស់​ខ្លួន។

២. ផ្ដល់ពេលវេលា

ពេលវេលាសម្រាប់គ្រួសារមិនមែនជាពេលវេលាដែលសេសសល់ពីមិត្តភ័ក្ដិនិងការជួបជុំផ្សេងៗខាងក្រៅនោះទេ ប៉ុន្តែវាគឺជាអទិភាព។ បើសូម្បីតែផុតម៉ោងការងារហើយក៏គេមិនមានពេលវេលាសម្រាប់ប្រពន្ធកូន ឬពេលប្រពន្ធកូនមានបញ្ហាគេមិននៅជាមួយ មិនបានផ្ដល់អារម្មណ៍កក់ក្ដៅ នោះមានន័យថាគេមិនអាចហៅខ្លួនឯងថាប្ដីល្អស្មោះត្រង់នោះឡើយ។

២. ផ្ដល់កិត្តិយស

ប្រសិនបើ​បុរសនោះ​មាន​ទំនាក់ទំនង​លួចលាក់ក្រៅចំណង​អាពាហ៍ពិពាហ៍ គេ​នឹង​មិន​ហ៊ាន​យក​ប្រពន្ធ​ទៅ​ចូលរួម​កម្មវិធីផ្លូវការផ្សេងៗ​ឡើយ​។ អ្នកខ្លះ​​រៀបការ​ច្រើន​ឆ្នាំហើយ នៅតែលាក់ៗ​ មិនហ៊ាននាំប្រពន្ធទៅ​ជួប​មិត្តភ័ក្តិ​។ ប៉ុន្តែបើបុរស​ស្មោះ​ត្រង់ គេ​នឹង​ស្រឡាញ់​ប្រពន្ធ​អស់​ពី​ចិត្ត ហើយមិនស្ទាក់ស្ទើរក្នុងការណែនាំនាងទៅកាន់សង្គមរបស់ខ្លួន។ គ្រប់ពាក្យសម្ដីនិងទង្វើរបស់គេនឹងបង្ហាញពីការផ្ដល់តម្លៃឱ្យនាងយ៉ាងសក្ដិសមជាភរិយាពេញច្បាប់និងជាម្ដាយរបស់កូនគេ។

៣. Password

បណ្ដាញសង្គម​មិន​ត្រឹម​តែ​ជា​កន្លែង​បញ្ចេញ​មតិយោបល់និងចែករំលែករឿងរ៉ាវផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​អាថ៌កំបាំង​ជា​ច្រើន​ទៀត​ដែរ។ មាន​បុរស​ខ្លះមើលពីក្រៅដូច​មាន​ចរិត​ស្លូតបូត តែក្នុងឆាត​ពួកគេ​មានរឿងអាក្រក់ៗជាច្រើនលាក់បាំងប្រពន្ធ។ ប៉ុន្តែប្រសិនបើស្វាមី ហ៊ានឱ្យ Password បណ្តាញសង្គមខ្លួនទៅប្រពន្ធ នោះបង្ហាញថាគេមិនមានអ្វីត្រូវលាក់បាំងនោះទេ ទោះវាមិនអាចបញ្ជាក់បាន១០០ភាគរយប៉ុន្តែវាក៏បានបង្ហាញពីទំនុកចិត្តរវាងប្ដីនិងប្រពន្ធ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​