ទីបំផុតកំពូលតារាកំប្លែងនាយ កុយ ក្លាយជាតួឯក ក្នុងភាពយន្តថ្មី

តារា​កំប្លែង និង​ជា​តារា​សម្ដែង​ដែល​មាន​ជំនាញ ជួង ជី ហៅ នាយ កុយ ទើប​ទទួល​បាន​ការ​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​តួឯក​ក្នុង​រឿង​កុន​នា​ពេល​ថ្មី​ៗ​នេះ។ ក្រោយ​ទទួល​បាន​តំណែង​ថ្មី​នេះ​តារា​ជើង​ចាស់​នោះ រំភើប និង​ប្ដេជ្ញា​សម្ដែង​ឲ្យ​បាន​ល្អ​បំផុត។

ជួង ជី ហៅនាយ កុយ ដែល​ថ្មី​ៗ​នេះ​គឺជា​គណៈកម្មការ​កម្មវិធី Cambodia’s Got Talent Season 3 ត្រូវ បាន ជ្រើសរើស​ធ្វើ​ជា​តួឯក​ក្នុង​​ភាពយន្ត​ថ្មី​មួយ​បន្ទាប់ពី​លោក​បាន​ចំណាយ​ពេល ៤០ ឆ្នាំ​ក្នុង​អាជីព​ជា​សម្ដែង និង​កំប្លែង ដែល​តែងតែ​បង្ក​សំណើច​ដល់​មហាជន​ខ្មែរ​ជាច្រើន និង​គ្រប់​ស្រទាប់​វណ្ណៈ។

តារា​ពហុ​ជំនាញ​រូប​នេះ​បាន​ក្រាញននៀល​ក្នុង​វិស័យ​សិល្បៈ​រាប់​សិប​ទសវត្សរ៍​មក​ហើយ តាម​រយៈ​ការ​សម្ដែង​​ភាពយន្ត, កម្មវិធី​កំប្លែង ចម្រៀង​ប្រពៃណី។ តាំង​ពី​ដើម​ឡើយ​ភាពយន្ត​​ដែល​​តារា​កំប្លែង​រូប​នេះ សម្ដែងភាគច្រើន​ ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ឲ្យ​ដើរតួ​ជា​តួ​បែប​កំប្លុកកំប្លែង ដើម្បី​បង្កើតសំណើចដល់​ទស្សនិកជន និង​ញ៉ាំង​សាច់​រឿង​មិន​ឲ្យ​មាន​ភាព​កម្សត់​ពេក ហើយជា​ហេតុ​យើង​កម្រ​​ឃើញ​រូប​លោក​សម្ដែង​ជា​តួឯក​ណាស់។

ថ្មី​ៗ​នេះ​ចាងហ្វាង​ផលិតកម្ម​ដើមត្នោត​លោក ឆាយ បូរ៉ា បាន​ ផ្ដល់​ឱកាស​ដល់​តារា​កំប្លែង​រូប​នេះ​នូវ​សាច់​រឿង​បែប​កំប្លែង បង្កប់​ខ្លឹមសារ​អប់រំ​ល្អ​ផង​ដែរ។ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ផលិតករ​​រូប​នោះថា មុន​សម្រេច​សរសេរ​សាច់រឿង​នេះ​ឡើង ហើយ​ក្នុង​នោះមាន​តែ នាយ កុយ ម្នាក់​គត់ ដែល​មាន​សក្ដានុពល​ស័ក្ដិសម​ជាងគេ​បំផុត។

លោក ឆាយ បូរ៉ា បាន​បញ្ជាក់ថា បើ​ទោះ​ជា នាយ កុយ ស័ក្ដិសម​ជាង​គេ​ក៏​ពិត​មែន តែ​គិត​ពី​ការ​លំបាក​ក៏​មាន​បន្តិចបន្តួច​ដូចគ្នា​ដែរ ព្រោះ​គាត់​ជា​តារា​កំប្លែង​លើ​ឆាក ដល់​ពេល​មក​កុន​ត្រូវ​អាន​ប៉ារ៉ូល​ច្រើន​ណាស់។

ស្ថិត​ក្នុង​វ័យ ៦៦ ឆ្នាំ បាន​ក្លាយ​ជា​តួឯក​ក្នុង​រឿង “អុំចនម៉ែដោះ​” ជា​ភាពយន្ត​បែប​កំប្លែង និង​បង្កប់​ការ​អប់រំ​ពី​ជីវិត​ពិត​ក្នុង​សង្គម ក៏​ដូច​ជា​ការ​តស៊ូ ដើម្បី​ជីវភាព​រស់នៅ។ សម្រាប់ “ អុំចនម៉ែដោះ​” គឺ​ជា​ភាពយន្ត​​ដែល​លោក ឆាយ បូរ៉ា ខិតខំ​ប្រឹងប្រែង សម្រិតសម្រាំង​បំផុត និង​​ជឿជាក់​ថា ទស្សនិកជន​ពិតជា​អាច​ទទួល​បាន​ទស្សនីយភាព​ថ្មី ប្លែក​​បន្ថែម​លើ​ភាព​យន្ត​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចាក់​បញ្ចាំង​នា​ពេល​កន្លង​មក។

ក្រៅពី នាយកុយ ជា​តួឯក​ក្នុង​រឿង​ហើយ​នោះ ”អុំចនម៉ែដោះ” ក៏​មាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​វ័យ​ក្មេងជាច្រើន​រូប​ទៀតចូលរួម​សម្ដែង​។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​ការងារ ក៏​នឹង​នាំ​អារម្មណ៍​លោកអ្នក​ឲ្យ​ទៅ​ទស្សនា​រមណីយដ្ឋានស្រស់​ស្អាត​ផ្សេង​ៗ​ទៀត។

គួរ​រំលឹក​ថា លោក ឆាយ បូរ៉ា ចាងហ្វាង​ផលិតកម្ម​ដើមត្នោត ធ្លាប់​បាន​បង្កើត​ស្នាដៃ​ភាពយន្ត​ជាច្រើន ក្នុង​នោះ​ភាពយន្ត​មួយ​ចំនួន​ក៏​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ទៀត​ផង ដូចជា​រឿង “ឃ្លាតទៅសែនឆ្ងាយ” និង​ភាពយន្តជាច្រើនទៀត។ ងាក​មក​រឿង ”អុំចនម៉ែដោះ” ទោះ​មិន​ទាន់​កំណត់ពេលចាក់បញ្ចាំងជាក់លាក់យ៉ាងណាក៏ដោយ តែលោក ​ជឿជាក់​ថា វណ្ណកម្មថ្មីនេះក៏អាចនឹងទទួលបានការគាំទ្រដូចរឿង ”លោកគ្រូប្រពន្ធល្អ” ដែលជាប់ក្នុងមហោស្រពភាពយន្តនៅប្រទេសចិនក្រោយបានចាក់បញ្ចាំងកាលពីចុងឆ្នាំ ២០២២ ជាក់ជាពុំខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ