ក្រោយចប់ Bangkok International Fashion Week ដាដាវ ត្រៀមទៅចូលរួមកម្មវិធីដ៏ធំនៅសិង្ហបុរី

តារា​សម្ដែង​ស្រី​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព ដាដាវ ទើប​តែ​ត្រឡប់​មក​ពី​កម្មវិធី Bangkok International Fashion Week នាងបាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍ និង​បទពិសោធន៍​ជាច្រើន​​​ទទួល​បាន​ពី​ការ​ទៅ​ចូលរួម​កម្មវិធី​នៅ​ថៃ​ថ្មី​ៗ​នេះ ក្នុង​នាម​ជា​តារា​ស្រី​ខ្មែរ​តែ​ម្នាក់​គត់​ដែល​ប្រេន Flynow Bangkok អញ្ជើញ។

សម្រាប់​ការ​អញ្ជើញ ដាដាវ ឲ្យ​ចូលរួម Bangkok International Fashion Week ដោយ​ប្រេន Flynow Bangkok ដែល CEO ​គឺ​លោក Somchai Songwatana។ ដាដាវ បាន​បញ្ជាក់​ថា ការ​ចូល​រួម​ក្នុង​កម្មវិធី​លើក​នោះ នាង​មិន​គិត​ពី​អត្ថប្រយោជន៍​ទេ ព្រោះ​​អាច​អង្គុយ​ជួរ​មុខ​ក្នុង​កម្មវិធី Fashion week ព្រម​ទាំង​បាន​ជួប​កំពូល​តារា​ថៃ​ដែល​ពូកែ​លេង​ស្ទីល៍​សម្លៀកបំពាក់​ជាច្រើនដូចជា Anchilee និង Yoshi ជាដើម។

ការ​យល់ព្រម​ទៅ​​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​របស់ Flynow Bangkok ព្រោះ ដាដាវ ក៏​ត្រូវ​ទៅ​ថៃ​ដើរលេង​ស្រាប់ ដូចនោះ​ហើយ​តួឯក​ស្រី​ក្នុង​រឿង «ភ្នាក់ងារ​ស៊ីកាដា» មិន​គិត​ពី​រឿង​អត្ថប្រយោជន៍​អ្វី​ច្រើន​ឡើយ ដោយ​នាង និង​សង្សារ​គឺ​រ៉ាប់រង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទាំងអស់។ បើ​ទោះ​ជា ដាដាវ ថា​នាង​អាច​រ៉ាប់រង​ការ​ចំណាយ​ផ្សេង​ៗ​បាន​ទាំងអស់​ក៏​ពិតមែន តែ CEO ​បាន​ផ្ដល់​ជា​សម្លៀកបំពាក់​ដល់​នាង ២ ឈុត ​មួយ​ឈុត​ៗ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ តែ​នាង​ជ្រើស​យក​តែ ១ ឈុត​ស​ដែល​ស្លៀក​នា​ថ្ងៃ​កម្មវិធី​តែ​ប៉ុណ្ណោះ។

ការ​ចូលរួម​ក្នុង​កម្មវិធី​របស់ Flynow Bangkok នាង​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​អ្នក​រៀបចំ​កម្មវិធី ហើយ​គេ​ក៏​បាន​ពោល​សរសើរ និង​ពេញ​ចិត្ត fashion stylish របស់​នាង​ដែល​បង្ហាញ​លើ social media នា​គ្រា​កន្លង​មក។ បន្ទាប់​ពី​ចូលរួម​កម្មវិធី Bangkok International Fashion Week ហើយ ខែ​ក្រោយនេះ ដាដាវ ក៏​ត្រូវ​ចូលរួម​កម្មវិធី​ធំ​នៅ​ប្រទេស​សិង្ហបុរី​តែ​នាង​សុំ​លាក់​ឈ្មោះ​កម្មវិធី​សិន គ្រាន់តែ​បង្ហើប​ថា​កម្មវិធី​នៅ​សិង្ហបុរី​នោះ គឺ​គេ​ជា​អ្នក​រ៉ាប់រង​ទាំងអស់។

ដាដាវ គឺជា​តារា​ស្រី​ម្នាក់​ដែល​និយម​ការ​តុបតែង​ខ្លួន​បែប​ស៊ីវិល័យ និង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ ពី​ហ្វេន ហើយ Idol នាង​គឺ Kendall Jenner។ ក្រៅ​ពី​សម្ដែង​ភាពយន្ត នាង​ក៏​ជា តារា​បង្ហាញ​ម៉ូដ, Influencer ដែល​ធ្វើ​វីដេអូ​ទាក់ទង​នឹង​ការ​ប្រមូត​ផលិតផល​ផ្សេង​ៗ ព្រម​ទាំង​ជា​ម្ចាស់​ប្រេន AMORE Shimmer Oil ដែល​ជា​ប្រភេទ​គ្រឿង​សម្អាង​ជា​ប្រេង​លាប​លើ​ស្បែក​ឲ្យ​មាន​ភាព​ភ្លឺរលោង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ