មនុស្សមានភាពវៃឆ្លាតតែងតែមានការប្រុងប្រយ័ត្ន ជាពិសេសមុនធ្វើ ឬសម្រេចចិត្តរឿងអ្វីមួយក៏ត្រូវគិតគូរឱ្យច្បាស់លាស់ល្អិតល្អន់ជាមុនសិនដែរ។ មិនថាតែរឿងកិច្ចការងារផ្សេងៗនោះទេ សូម្បីរឿងស្នេហាក៏ពួកគេមិនឱ្យរំលងដែរ។ ដូច្នេះយោងតាមការស្រាវជ្រាវ យើងនឹងចែករំលែកពីហេតុផល ៤ ដែលមនុស្សឆ្លាតពិបាកស្វែងរកគូ៖
១. តែងតែវិភាគទៅលើអារម្មណ៍

មនុស្សឆ្លាតច្រើនពូកែប្រមូលព័ត៌មាន និងទិន្នន័យដើម្បីវិភាគរួចធ្វើការសន្មត។ ចំណុចនេះពិតជាមានអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហានៅពេលធ្វើការបានយ៉ាងល្អ៊ ប៉ុន្តែវាបែរជាមិនសូវជាល្អប៉ុន្មានទេដែលពួកគេប្រើវិធីនេះក្នុងជីវិតផ្ទាល់ខ្លួន។ នៅពេលដែលយើងចាប់ផ្ដើមវាយតម្លៃពេលជួបគ្នាដំបូង វានឹងបង្កើតឱ្យមានអារម្មណ៍អសន្ដិសុខ និងមិនទុកចិត្តគ្នាទៅវិញ។
២. ត្រូវការពេលវេលាបើកបេះដូង
ភាគច្រើនមែនទែនពួកគេចូលចិត្តដាក់អារម្មណ៍ព្រមទាំងបេះដូងលើការងារជារឿយៗ ហើយមិនចូលចិត្តខ្ជះខ្ជាយពេលវេលាឡើយ។ បន្ថែមលើនេះ ពួកគេគិតថាការសេពគប់ជាមួយនរណាម្នាក់នឹងធ្វើឱ្យខាតពេលវេលា ជាពិសេសគេបានមើលឃើញហានិភ័យនៅពេលអនាគតផងដែរ។ ដូច្នេះពួកគេនឹងមិនចំណាយពេលប្រឈមជាមួយបញ្ហាទាំងនេះឡើយ ដោយគិតថាការរស់នៅម្នាក់គឺមានក្ដីសុខបំផុត។
៣. អាស្រ័យបទពិសោធន៍

មនុស្សទោះឆ្លាតយ៉ាងណាក៏ត្រូវតែជួបនឹងស្នេហាមិនជោគជ័យដែរ។ ជាការពិតណាស់ដែលពួកគេជឿជាក់ទៅលើបទពិសោធន៍របស់ខ្លួនជាជាងអ្នកដទៃ។ ដោយសារតែបទពិសោធន៍ដែលស្ដិតក្នុងការចងចាំពួកគេបែបនេះហើយ ទើបគេពិបាកសម្រេច និងពេលវេលាដើម្បីបើកបេះដូងម្ដងទៀតផងដែរ។
៤. នៅលីវគឺល្អបំផុត
អ្វីដែលមនុស្សប្រភេទគិតគឺការនៅលីវ ឬនៅម្នាក់ឯងមានក្ដីសុខជាង បើធៀបទៅនឹងការមានដៃគូ។ វាអាចធ្វើឱ្យពួកគេមានអារម្មណ៍ប្រសើរជាងមុន មិនមានសម្ពាធ មិនចាំបាច់គិតច្រើន មិនហត់តាមប្រចណ្ឌឈ្លោះ ឬសួរនាំច្រើនដែលជារឿងឥតប្រយោជន៍ទាំងនោះទេ។ ដូច្នេះទើបពួកគេជ្រើសរើសការរស់នៅម្នាក់ តែមិនមែនឯកោឡើយ៕























Account
Security
Favourite Content