មានមនុស្សប្រុសជាច្រើនបាននិយាយចិត្តមនុស្សស្រីពិបាកយល់មែនទែនព្រោះស្មុគស្មាញខ្លាំងពេក។ ពេលខ្លះយើងមិនអាចទាយដឹងពីការគិតរបស់ពួកគេឡើយ។ ជាក់ស្ដែងនៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសខ្លាច ៣ ចំណុចនេះពីមនុស្សស្រី៖
១. ពេលមនុស្សស្រីនៅស្ងៀមស្ងាត់
មនុស្សភាគច្រើនគិតថាទឹកភ្នែកជាអាវុធខ្លាំងបំផុតរបស់មនុស្សស្រី។ ប្រសិនបើពួកគេបញ្ចេញទឹកភ្នែកមកក្រៅ ឬរអ៊ូច្រើនយើងនៅមានឱកាសលួងលោមបាន។ ប៉ុន្តែបើសិននាងចាប់ផ្ដើមស្ងៀមស្ងាត់ នោះទើបជារឿងគួរឱ្យបារម្ភព្រោះយើងទស្សន៍ទាយថានាងគិត ឬសម្រេចចិត្តបែបណានោះទេ។ ដូច្នេះវាអាចនឹងធ្វើឱ្យមនុស្សប្រុសមានអារម្មណ៍មិនស្រួលឡើយ។

២. ឱ្យតម្លៃលើលុយខ្លាំងពេក
លុយមិនអាចទិញសុភមង្គលបាន ប៉ុន្តែបើគ្មានលុយក៏មិនអាចធ្វើឱ្យយើងសប្បាយឡើយ។ ប៉ុន្តែប្រសិនបើយើងឱ្យតម្លៃលើលុយខ្លាំងពេក វានឹងក្លាយជាសម្ពាធដែលបណ្ដាលឱ្យមានអារម្មណ៍អន់ចិត្ត ឬខូចចិត្តជាដើម។ មិនតែប៉ុណ្ណោះ លុយក៏ជាមូលហេតុដែលនាំឱ្យមានភាពរកាំរកូសក្នុងទំនាក់ទំនងស្នេហាដែរ។
៣. គិតច្រើនពេក
ភាគច្រើនគេបាននិយាយថាចិត្តមនុស្សស្រីពិបាកស្វែងយល់មែនទែនប្រៀបដូចជារាវម្ជុលក្នុងបាតសមុទ្រដូច្នោះដែរ។ នៅពេលដែលចាប់ផ្ដើមពិបាកស្វែងយល់ពីគ្នាហើយ វានឹងសាងជាបញ្ហាខ្វែងគំនិតគ្នា ឬមានអារម្មណ៍ធុញទ្រាន់ជាមិនខាន។ ដូច្នេះទើបមនុស្សប្រុសភាគច្រើនមិនចូលចិត្តឱ្យអ្នកដែលខ្លួនស្រឡាញ់គិតអ្វីស្មុគស្មាញខ្លាំងពេកនោះទេ៕

























Account
Security
Favourite Content