បើ​​ឆ្លង​ផុត​ការ​ឈឺ​ចាប់​​ ៣​ ​យ៉ាង​នេះ​បាន អ្នក​នឹង​ក្លាយ​ជា​មនុស្ស​រឹងមាំ​អាច​ទប់ទល់​បាន​គ្រប់​ឧបសគ្គ​

នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី​ គ្មាន​អ្វី​ដែល​សំខាន់​ជាង​ការ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ បង្កើត​ក្រុម​គ្រួសារ​ មាន​កូន​ និង​មើលថែ​កូន​ជាមួយ​គ្នា។​ ប៉ុន្តែ​ទាំង​នេះ​មិនមែន​ជា​អ្វី​ដែល​នារី​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​នោះ​ទេ។​ ជាពិសេស​ ស្នេហា​ដែល​ផ្អែមល្ហែម​ ស្រឡាញ់​គ្នា​ល្អូកល្អិន​រឹត​តែ​មិន​អាច​ទាយ​ទុក​ជា​មុន​បាន។​ ដូច្នេះ​ នារីៗ​ដែល​បាន​ឆ្លងកាត់​ភាព​ឈឺចាប់​ទាំង​ ៣​ ខាង​ក្រោម​នេះ​ហើយ​ នឹង​ដឹង​ថា​ខ្លួន​មាន​ភាពរឹងមាំ​កម្រិត​ណា។​ ពេល​ឆ្លងកាត់​លើក​ដំបូង​ពិត​ជា​ឈឺចាប់​ និង​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​យើង​ជា​មនុស្ស​ស្រី។​ ដល់​ពេល​ឆ្លង​ផុត​ហើយ​ ក្រឡេក​មើល​ក្រោយ​វិញ​ អ្នក​នឹង​ស្រឡាញ់​ខ្លួន​ឯង​ទ្វេ​ដង។​ សូម​លើក​ទឹក​ចិត្ត​ថា​ អ្នក​ដែល​ជួប​បញ្ហា​ពេល​នេះ​ កុំ​អស់​សង្ឃឹម​ឱ្យ​សោះ​ បន្តិច​ទៀត​វា​នឹង​ទៅ​ផុត​ហើយ។​

.​ បាត់បង់​ការងារ​ សល់​តែ​បាត​ដៃ​ទទេ

មាន​រឿង​ពីរ​ក្នុង​ជីវិត​ដែល​មិន​អាច​ខ្វះ​បាន​ នោះ​គឺ​ឆន្ទៈ​ក្នុង​ការ​រស់នៅ​ និង​ប្រាក់​កាស។​ ម្យ៉ាង​មាន​ឥទ្ធិពល​ខាង​ផ្លូវ​ចិត្ត​ និង​ម្យ៉ាង​ទៀត​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​កាយ។​ អាច​និយាយ​បាន​ថា​ ក្នុង​នាម​ជា​មនុស្ស​ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​រក​ការងារ​ធ្វើ​ ប្រកប​របរ​រក​ប្រាក់​ចិញ្ចឹម​ខ្លួន​ឯង​ឱ្យ​បាន។​ ក្នុង​មួយ​ជីវិត​នេះ​ ជួន​កាល​យើង​ពិបាក​គេច​ពី​សម្ពាធ​នៅ​កន្លែង​ការងារ​បាន​ណាស់។​ ដូចជា​ មិត្ត​រួម​ការងារ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ច្រណែន​គ្នា​ជា​ដើម។​ ប៉ុន្តែ​ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​ កុំ​បោះបង់​ការងារ​ឱ្យ​សោះ។​ ព្រោះ​តែ​ អារម្មណ៍​ពេល​គ្មាន​លុយ​ហោប៉ៅ​ខ្លួន​ឯង​សម្រាប់​ចាយ​ នារីៗ​នឹង​ដឹង​ថា​ការ​ដែល​មាន​ការងារ​ មាន​អាជីព​រក​លុយ​ខ្លួន​ឯង​បាន​ពិត​ជា​សំខាន់​ប៉ុណ្ណា។​

.​ ភាព​ឈឺ​ចាប់​នៃ​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់

ក្នុង​ជីវិត​នេះ​ កើត​ ស្លាប់​ជា​រឿង​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ទាយ​ទុក​មុន​បាន​សោះ​ឡើយ។​ បើ​អកុសល​កើត​ឡើង​លើ​នរណា​ហើយ​ ម្នាក់​នោះ​ត្រូវ​តែ​ប្រឈម​ ព្រោះ​នេះ​ជា​រឿង​ដែល​មិន​អាច​ចៀស​បាន។​ ដូច្នេះ​ នៅ​ពេល​ដែល​អ្នក​ធ្លាប់​ឆ្លងកាត់​ការ​បាត់បង់​ នឹង​ស្វែងយល់​បាន​ថា​ការ​ចាកចេញ​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺ​ជា​រឿង​ដែល​យើង​ត្រូវ​តែ​ជួប​ក្នុង​ជីវិត​នេះ។​ មិន​ថា​អ្នក​ណា​ទេ​ រាល់​ពេល​មាន​ការ​បាត់បង់​តែងតែ​មាន​ទុក្ខ​ក្រៃលែង​ព្រោះ​ អ្នក​ដែល​ចេញ​ទៅ​បាន​សុខ​ហើយ។​ ប៉ុន្តែ​អ្នក​នៅ​រស់​ទៅ​វិញ​ទេ​ដែល​ត្រូវ​ទទួល​កម្ម​បន្ត​ទៀត​ មិន​ថា​វិប្បដិសារី​ ភាព​សោកសៅ​ និង​ទុក្ខ​ព្រួយ​គ្រប់​បែប​យ៉ាង។​ ពេល​នោះ​ នារីៗ​នឹង​យល់​ថា​ ការ​ដែល​មាន​ជីវិត​រស់នៅ​ពី​មួយ​វិនាទី​ទៅ​មួយ​វិនាទី​គឺ​ជា​របស់​ដែល​មាន​តម្លៃ​បំផុត​ហើយ។​

.​ ភាព​ឈឺចាប់​នៃ​ការ​ផិត​ក្បត់​ គ្រួសារ​ចែក​ផ្លូវ​គ្នា

នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី​ គ្មាន​អ្វី​សំខាន់​ជាង​ពិធី​មង្គលការ​ កសាង​ក្រុម​គ្រួសារ​ មាន​កូន​ និង​មើលថែ​កូនៗ​ជាមួយ​គ្នា។​ ប៉ុន្តែ​ទាំង​អស់​នេះ​មិនមែន​ជា​អ្វី​ដែល​នារីៗ​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​នោះ​ទេ។​ ជាពិសេស​ ស្នេហា​ដែល​ផ្អែមល្ហែម​ ស្រឡាញ់​គ្នា​ល្អូកល្អិន​រឹត​តែ​មិន​អាច​ទាយ​ទុក​ជា​មុន​បាន។​ បេះដូង​របស់​មនុស្ស​អាច​វាស់​បាន​ តែ​ចិត្ត​មនុស្ស​លោភ​មិន​អាច​វាស់​បាន​ទេ។​ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ មនុស្ស​ស្រី​មិន​គួរ​ទុក​ចិត្ត​លើ​មនុស្ស​ប្រុស​មួយ​រយ​ភាគរយ​ទេ។​ នរណាៗ​ក៏​ប្រាថ្នា​ចង់​បាន​ស្វាមី​ដែល​ស្មោះត្រង់​ និង​ប្រកប​ដោយ​គុណធម៌…។​ ប៉ុន្តែ​ត្រូវ​យល់​ថា​ ទោះ​ជា​មនុស្ស​ស្រី​លះបង់​អស់​ពី​កម្លាំង​កាយ​និង​ចិត្ត​ប៉ុណ្ណា​ក៏​ដោយ​ ក៏​មិន​អាច​ចង​ចិត្ត​ឱ្យ​មនុស្ស​ប្រុស​មាន​ភាព​ស្មោះត្រង់​បាន​មួយ​រយ​ភាគរយ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ