ផលិតករ ហ៊ុយ យ៉ាឡេង ពេញចិត្តឱ្យគេហៅថា «ផលិតករសុំទាន»

មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​ថ្មី​ៗ​នេះ​គេ​បាន​ឃើញ លោក ហ៊ុយ យ៉ាឡេង ដែល​ជា​ផលិតករ និង​ជា​អ្នក​ដឹក​នាំ​រឿង បាន​ហៅ​ខ្លួនឯង​លើ​បណ្តេញ​សង្គម​ហ្វេសប៊ុក​ថា «ខ្ញុំ​ជា​ផលិតករ​សុំ​ទាន»។ ការ​​​ហៅ​ខ្លួនឯង​យ៉ាង​ដូច្នេះ គឺ​ដោយសារ​មាន​ការ​រិះគន់​មួយ​ចំនួន​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្រោយ​ពី​លោក​ចេញ​មុខ​ទទូច​សុំ​មហាជន​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ទៅ​ទស្សនា​ភាពយន្ត​ខ្មែរ​ថ្មី​មួយ​នេះ ដែល​ជា​ស្នាដៃ​និពន្ធ និង​ផលិត​របស់​លោក​ផ្ទាល់ ចំណងជើង «គ្រោះ​ជីវិត​កូវីដ-១៩» ដែល​រឿង​នេះ​ត្រូវ​លោក​ប្រាប់​ឱ្យ​ដឹង​ថា ជា​ភាពយន្ត​ដែល​សម្រិតសម្រាំង​ប្រកប​ដោយ​គុណភាព និយាយ​ពី​ជីវិត​ពិត ការ​ជួប​ប្រទះ ហើយ​ការ​ឆ្លង​កាត់​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩។

រូបភាព៖ ហ្វេសប៊ុក

លោក​ពាក្យ​ថា «ខ្ញុំ​ជា​ផលិតករ​សុំទាន» ស្តាប់​ទៅ​ហាក់​គ្រោតគ្រាត​នៅ​ពេល​គេ​ឯង​បាន​ឮ ប៉ុន្តែ​ផលិតករ​រូប​នេះ​បែរ​ពេញ​ចិត្ត​ពាក្យ​នេះ​ទៅ​វិញ ដោយ​លោក​បាន ប្រាប់ ចំពោះ​មុខ​ក្រុម​អ្នក សារព័ត៌មាន សិល្បៈ​ក្នុង​ស្រុក​ថា លោក​សប្បាយចិត្ត​ប្រសិនបើ​ជា​លោក​សុំ​ឱ្យ​ប្រជាជន​ខ្មែរ​គាំទ្រ​ភាពយន្ត​ខ្មែរ គាំទ្រ​ភាពយន្ត​មួយ​ដែល​មើល​ហើយ​មាន​គុណតម្លៃ ដូច្នេះ​លោក​មិន​គិត​ថា​ខ្លួនឯង​អត់​តម្លៃ​នោះ​ទេ។

ផលិតករ​រឿង៖ «គ្រោះ​ជីវិត​កូវីដ​-១៩» «តាម​ពិត​ខ្ញុំ​សប្បាយ​ចិត្តបើសិនជា​ខ្ញុំ​សុំ​ឱ្យ​បង​ប្អូន​គាំទ្រ​ភាពយន្ត​ខ្មែរ​គាំទ្រ​ភាពយន្ត​មួយ​ដែល​មើល​ហើយ​បងប្អូន​មាន​គុណតម្លៃមើល​ហើយ​បងប្អូន​នឹង​ទទួល​បាន​មេរៀន​ជីវិត​ដ៏​ល្អខ្ញុំ​អត់​គិត​ថា​ខ្ញុំ​អត់​តម្លៃ​ទេ»។

យ៉ាងណា​មិញ ផលិតករ​រូប​នេះ​នៅ​តែ​ទទូច​សុំ​ម្តង​ហើយ​ម្តង​ទៀត ឱ្យ​គ្រប់​គ្នា​មក​មើល​រឿង«គ្រោះ​ជីវិត​កូវីដ-១៩» ដែល​ពេល​នេះ​កំពុង​ចាក់​បញ្ចាំង​តាម​បណ្តា​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

រឿង​នេះ​ទៀតសោត ថ្មី​ៗ​នេះ​ទើបតែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ចំនួន ២០០០ សំបុត្រ​ពី​លោក​ឧកញ៉ា ឃុនថាវង្ស ផងផាន់ និង​លោក​ជំទាវ​ឧកញ៉ា ម៉ន ដានី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KP Morn Dany សម្រាប់​ផ្តល់​ឱ្យ​មហាជន​មក​ចូល​ទស្សនា​រឿង​មួយ​នេះ។ ការ​ចូល​រួម​ឧបត្ថម្ភ​សំបុត្រ​ដ៏​ច្រើន​សន្ធឹក​នេះ គឺ​ដោយសារ​លោក​ទាំងពីរ​បាន​មក​ទស្សនា​រឿង​នេះ​រួច និង​បាន​ឃើញ​ពី​ភាព​វិជ្ជមាន និង​គុណ​តម្លៃ​នៃ ដែល​អ្នក​គ្រប់គ្នា​គួរ​ណាស់​តែ​ដឹង។

ក្នុង​ចំណោម​សំបុត្រ ២០០០ នោះ ១០០០ នឹង​ត្រូវ​ចែក​ជូន​សាធារណជន ចំណែក ១០០០ ទៀត សម្រាប់​ផ្តល់​ជូន​បុគ្គលិក និង​អតិថិជន​ក្រុមហ៊ុន​អចលនទ្រព្យ​លោក​ស្រី ដើម្បី​ឱ្យ​គ្រប់​គ្នា​បាន​ទស្សនា និង​ស្វែង​យល់​ពី​ភាព​រាក់ជ្រៅ និង​វិធីសាស្ត្រ​នៃ​ការ​ឆបោក​របស់​បុគ្គល​អ្នក​លក់​អចលនទ្រព្យ​មួយ​ចំនួន។ គូ​ស្វាមី​ភរិយា​ទាំង​ពីរ​រូប បាន​សុំ​ឱ្យ​គ្រប់​គ្នា​កុំ​ចាត់​ទុក​រឿង​នេះ​គ្រាន់​ជា​រឿង​និយាយ​ពី​ជំងឺ​កូវីដ​ដូច​ចំណងជើង តែ​ចាត់​ទុក​រឿង​នេះ​ជា​រឿង​ជំរុញ​ទឹក​ចិត្ត​ខ្លួនឯង៕

រូបភាព៖ ហ្វេសប៊ុក


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ