ថែ​រក្សា​ទៅ! ទង្វើ​ ១០​ យ៉ាង​នេះ​បង្ហាញ​ថា​គេស្រលាញ់​អ្នក​ស្មោះ​ គ្មាន​ថ្ងៃ​បោះបង់​ឡើយ​

.​ នៅ​ក្បែរ​អ្នក​ជានិច្ច​៖

បុរស​ម្នាក់​នេះ​នឹង​នៅ​ក្បែរ​អ្នក​គ្រប់​ស្ថានការណ៍​ទាំងអស់​ មិន​ថា​សុខ​ឬ​ទុក្ខ។​ អ្នក​នឹង​ដឹង​ខ្លួន​ថា​គេ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​សម្រាប់​អ្នក។​ ចំណែក​ឯ​គេ​វិញ​ក៏​ត្រៀម​ខ្លួន​ក្នុង​ការ​តស៊ូ​ទៅ​មុខ​ជាមួយ​អ្នក​ដែរ។

.​ ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​កក់ក្តៅ​៖

គេ​នឹង​ធ្វើ​ឱ្យ​អ្នក​កក់ក្តៅ​ចិត្ត​ មាន​សុវត្ថិភាព​ និង​តែងតែ​នៅ​ក្បែរ​អ្នក​ជានិច្ច។​ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​កណ្ដោចកណ្ដែង​ ឬ​ខ្វះ​ភាព​ជឿជាក់​លើ​សេចក្ដី​ស្រឡាញ់​របស់​គេ​ឡើយ​ សូម្បី​តែ​បន្តិច។ គេ​តែងតែ​គិត​ពី​សុខ​សុវត្ថិភាព​របស់​អ្នក​ជានិច្ច​ បារម្ភ​ ខ្វាយខ្វល់​ ចាំ​មើលថែ​ យក​ចិត្ត​ទុក​ដាក់។​ ជាពិសេស​នៅ​ពេល​អ្នក​ឈឺ​ គេ​ព្រម​ ហើយ​រីករាយ​នឹង​នាំ​ទៅ​ពេទ្យ​គ្រប់​ពេល​ដែល​អ្នក​ត្រូវការ។

.​ មិន​ក្បត់​ចិត្ត​អ្នក​៖

គេ​មិន​ដែល​គិត​ថា​ចង់​ក្បត់​អ្នក​ សូម្បី​តែ​មួយ​ដង​ ទោះ​បី​ជា​មាន​ឱកាស​ក៏​ដោយ។​ មិន​ដែល​ធ្វើ​ឱ្យ​អ្នក​ចេះ​ប្រច័ណ្ឌ​ហួងហែង​រឿង​មនុស្ស​ទី​បី​ឡើយ។​ អ្វី​គ្រប់​យ៉ាង​ដែល​ទាក់ទង​នឹង​រូប​គេ​គឺ​សុទ្ធ​តែ​ជា​ភាព​ស្មោះសរ។​ គេ​ស្មោះត្រង់​ចំពោះ​អ្នក​ និង​បង្ហាញ​ភាព​ស្មោះត្រង់​ឱ្យ​អ្នក​បាន​ដឹង​យ៉ាង​ច្បាស់។

.​ អាច​ទទួល​យក​ចំណុច​ខ្វះខាត​របស់​អ្នក​បាន​៖

គេ​បើក​ចិត្ត​ទទួល​យក​គុណវិបត្តិ​របស់​អ្នក​បាន​ ទោះ​បី​ពេល​ខ្លះ​វា​បង្ក​បញ្ហា​ដល់​ស្នេហា​អ្នក​ទាំងពីរ​ក៏​ដោយ។​ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​ គេ​ទទួល​យក​អ្នក​ទាំង​ដែល​រឿង​ខ្លះ​សូម្បី​តែ​អ្នក​ខ្លួន​ឯង​ក៏​មិន​ចូលចិត្ត​ផង។

.​ ចាំ​ស្តាប់​ការ​រៀបរាប់​របស់​អ្នក​ជានិច្ច​៖

គេ​តែងតែ​ស្តាប់​ការ​យល់​ឃើញ​របស់​អ្នក​ ទោះ​បី​ជា​ពេល​ខ្លះ​វា​ផ្ទុយ​ពី​គំនិត​របស់​គេ​ក៏​ដោយ​ តែ​គេ​នៅ​តែ​ស្តាប់​ហើយ​យល់​ពី​អ្នក។​ គេ​មិន​ដែល​មើល​ងាយ​បំណង​ល្អ​របស់​អ្នក​ឡើយ។

៦.​ បង្ហាញ​ថា​អ្នក​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គេ​៖

គេ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ជា​ចំណែក​លើស​របស់​ជីវិត​គេ​ទេ។​ អ្នក​បាន​ដឹង​ពី​រឿង​គេ​គ្រប់​យ៉ាង​ មិន​ថា​រឿង​ការងារ​ គ្រួសារ​ មិត្តភក្តិ​ និង​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​គេ។

.​ សួរ​នាំ​អ្នក​ជា​ញឹកញាប់​៖

គេ​នឹង​ចាំ​សួរ​សុខ​ទុក្ខ​អ្នក​រហូត​ មិន​បណ្ដោយ​ឱ្យ​អ្នក​មាន​អារម្មណ៍​កណ្ដោចកណ្ដែង។​ គេ​ធ្វើ​ឱ្យ​អ្នក​មាន​ថាមពល​ទាំង​កម្លាំង​កាយ​ និង​ចិត្ត​ក្នុង​ការ​រស់នៅ។​ ធ្វើ​ឱ្យ​អ្នក​ចង់​អភិវឌ្ឍន៍​ឱ្យ​ល្អ​ឡើង​ជានិច្ច។

.​ ចាំ​គាំទ្រ​អ្នក​៖

គេ​នឹង​ធ្វើ​ជា​អ្នក​គាំទ្រ​ដ៏​ល្អ​សម្រាប់​អ្នក​ ជា​កម្លាំង​ជម្រុញ​ឱ្យ​អ្នក​ធ្វើ​តែ​រឿង​ល្អៗ។​ នៅ​ក្បែរ​អ្នក​ ចាំ​ផ្តល់​ដំបូន្មាន​ ហើយ​ពេល​ខ្លះ​ក៏​ស្តាប់​ការ​រំសាយ​អារម្មណ៍​របស់​អ្នក​ដែរ។​

.​ មិន​ចង់​យក​ឈ្នះ​អ្នក​​៖

គាត់​មិន​ប្រកាន់​ខ្លួន​ មិន​ព្យាយាម​នៅ​ពី​លើ​អ្នក​ មិន​ចង់​យក​ឈ្នះ​អ្នក​គ្រប់​រឿង។​ ប៉ុន្តែ​គេ​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ស្នេហា​ដែល​ស្មើ​ភាព​គ្នា​ រស់នៅ​ជាមួយ​គ្នា​យ៉ាង​សុខ​ស្រួល។​

១០.​ គោរព​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​៖

គេ​រីករាយ​នឹង​បង្ហាញ​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ និង​ផ្តល់​ការ​គោរព​យ៉ាង​ល្អ។​ ទន្ទឹម​នឹង​នេះ​ គាត់​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​នាំ​អ្នក​ទៅ​ជួប​ក្រុម​គ្រួសារ​គាត់​ដែរ។​

ប្រសិន​បើ​នារីៗ​រូប​ណា​បាន​ជួប​មនុស្ស​ប្រុស​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​មក​នៅ​ក្បែរ​ខ្លួន​ហើយ​ ត្រូវ​មើលថែ​ និង​រក្សា​ទុក​គេ​ឱ្យ​បាន​ល្អ​ ព្រោះ​ថា​គេ​នេះ​ហើយ​ ដែល​នឹង​រស់នៅ​ជាមួយ​អ្នក​យូរ​អង្វែង​ ឬ​អាច​ហៅ​ថា​គូព្រេង​ក៏​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ