ពាន់ ភួងបុប្ផា បើកភ្លើងខៀវឱ្យអ្នកចង់យកស្នាដៃទៅធ្វើ E-Book ដើម្បីបច្ចុប្បន្នភាពអ្នកអាន

អ្នកដឹកនាំរឿងជើងចាស់ និងជាអ្នកនិពន្ធដ៏ល្បីល្បាញ ពាន់ ភួងបុប្ផា ទើបសម្ពោធស្នាដៃប្រលោមលោកថ្មីមួយ ចំណងជើងថា «បេះដូងអ្នកម្តាយ» ជាស្នាដៃទី៣ របស់អ្នកស្រី ក្នុងក្លឹបអ្នកនិពន្ធខ្មែរប៉ាកកាមាស បន្ទាប់ពីរឿង «ពេលម៉ែចាស់ទៅ» និងរឿង «បើខ្ញុំជាមនុស្សស្រី»។

តាមការឱ្យដឹងពី អ្នកស្រីផ្ទាល់​ដែលជា ស្ថាបនិកក្លឹបអ្នកនិពន្ធខ្មែរប៉ាកកាមាស «បេះដូងអ្នកម្តាយ» ជាប្រលោមលោកនិទានពីភាពឯការបស់អ្នកម្តាយ ជាពិសេសជីវិតម្ដាយជាស្ត្រីមេម៉ាយ ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសារ និងកូនៗ។ ស្នាដៃប្រលោមលោកនេះ ក៏នឹងឆ្លុះបញ្ចាំងឱ្យឃើញអារម្មណ៍ និងផ្លូវចិត្តអ្នកម្តាយនៅពេលចាស់ផងដែរ ស្របពេលបច្ចេកវិទ្យានាពេលបច្ចុប្បន្នកាន់តែទំនើប ធ្វើឱ្យកូន និងចៅៗ មិនសូវនឹកនាដល់ម្តាយព្រោះគ្រប់គ្នារវល់ឈ្លក់វង្វេងជាមួយបច្ចេកវិទ្យាដ៏សម្បូរបែប។

អ្នកស្រី ពាន់ ភួងបុប្ផា បានចំណាយពេល១៣ ឆ្នាំ ក្នុងការសង្កេត និងប្រមូលយកធាតុផ្សំពីជីវិតរបស់អ្នកម្តាយគ្រប់រូប ទើបសម្រេចចិត្តរៀបចំចងក្រងជាសៀវភៅមួយក្បាលនេះឡើងមក បន្ទាប់ពីធ្លាប់ជោគជ័យលើរឿង «ទឹកចិត្តម្ដាយសម័យថ្មី» កាលពីប៉ុន្មានឆ្នាំមុន។ អ្នកស្រី ជឿជាក់ថា សៀវភៅ «បេះដូងអ្នកម្ដាយ» ដែលចងក្រងឡើងយ៉ាងលម្អិត នឹងនាំយកបទពិសោធន៍ ចំណេះដឹងថ្មី ដែលមិនធ្លាប់ជួបក្នុងជីវិតជូនដល់ប្រិយមិត្តអ្នកអាន។

យ៉ាងណាមិញ ដើម្បីដើរឱ្យទាន់បច្ចុប្បន្នភាពអ្នកអាន ដែលនិយមចូលចិត្តការអានសៀវភៅតាមបែប Digital Online ជាប្រភេទ E-Book លើសម្ភារៈនិយមដូចជា ទូរសព្ទដៃ ឬកុំព្យូទ័រ ច្រើនជាងការកាន់សៀវភៅផ្ទាល់ ពេលនេះអ្នកស្រី ពាន់ ភួងបុប្ផា បានបើកភ្លើងខៀវឱ្យអ្នកមានបំណងចង់បម្លែងប្រលោមលោកអ្នកស្រីទៅជា E-Book តែប្រសិនឱ្យអ្នកស្រីធ្វើតែម្នាក់ឯងអ្នកស្រីទៅមិនរួចឡើយ ព្រោះក្រៅពីការតែងនិពន្ធសៀវភៅ អ្នកស្រីក៏មមាញឹកការនិពន្ធ និងផលិតភាពយន្តផ្សេងៗទៀត។

លោកអ្នកអាចស្វែងរកជាវប្រលោមលោក «បេះដូងអ្នកម្តាយ» បាននៅតាមបណ្តាដៃគូសហការ និងតាមបណ្ណាគារធំៗក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃ១ក្បាល ៣៥ ០០០៛៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក