មាន​អារម្មណ៍​ថា​ខ្លួន​ស្អប់​មនុស្ស​គ្រប់​គ្នា!​​ តើ​អារម្មណ៍​បែប​នេះ​វា​កើត​ឡើង​ដោយ​របៀប​ណា?

ក្នុង​លោក​នេះ​គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​មនុស្ស​គ្រប់​គ្នា​ដែល​ខ្លួន​បាន​ជួប​នោះ​ទេ​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដែល​គ្មាន​នរណា​ស្អប់​ដែរ។ តែ​យ៉ាង​ណា​មនុស្ស​មួយ​ចំនួន​បាន​ដើរ​ទៅ​ដល់​ចំណុច​មួយ​ដែល​ គួរ​ឲ្យ​ធុញ​ទ្រាន់​ខ្លាំង ឈឺចាប់​ខ្លាំង​ នឿយហត់​នឹង​មនុស្ស​ ឬ​បរិយាកាស​ដែល​ខ្លួន​កំពុង​នៅ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ស្អប់​មនុស្ស​គ្រប់​គ្នា។ ការ​មាន​អារម្មណ៍​បែប​នេះ​ជះ​ឥទ្ធិពល​មិន​ល្អ​ឡើយ​ទៅ​លើ​ទំនាក់​ទំនង​ គ្រួសារ មិត្តភ័ក្ដិ ការងារ​ និង​ជីវិត​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​បែប​នេះ និង​តើ​គួរ​ទប់​ស្កាត់​វា​ដោយ​របៀប​ណា​ដើម្បី​កុំ​ឲ្យ​វា​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។

ហេតុ​ផល​ដែល​អ្នក​ស្អប់​មនុស្ស​គ្រប់​គ្នា

  • ស្ត្រេស៖ ស្ត្រេស​អាច​ធ្វើ​អ្នក​មនុស្ស​មាន​អារម្មណ៍​ថា​លើស​លុប ជា​មួយ​នឹង​ភាព​តប់ប្រមល់ មួម៉ៅ និង​សូម្បី​តែ​ខឹង​ពេល​ខ្លះ។ លើស​ពី​នេះ​ទៅ​ទៀត​ ស្ត្រេស​រយៈ​ពេល​វែង​អាច​បង្ក​ឲ្យ​អារម្មណ៍​កំហឹង​របស់​អ្នក​កើន​ដល់​កម្រិត​ខ្ពស់ ​ដោយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្អប់​មនុស្ស​គ្រប់​គ្នា ហើយ​ធុញ​ទ្រាន់​ជា​មួយ​នឹង​អ្វីៗ​គ្រប់​យ៉ាង។
  • ជំងឺ​ខ្លាច​សង្គម៖ មនុស្ស​ដែល​មានជំងឺ​ខ្លាច​សង្គម​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លាច ខ្មាសអៀន និង​ព្រួយ​បារម្ភ។ នៅ​ក្នុង​ករណី​ខ្លះ​មនុស្ស​ដែល​មាន​ជំងឺ​ខ្លាច​សង្គម ឬ​ចាញ់ច្រាប​គេ​ទំនង​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​មិន​សុវត្ថិភាព​ជា​មួយ​នឹង​កំហឹង ឬ​ភាព​ស្អប់។
  • ជា​មនុស្ស​ Introvert៖ ខណៈ​ដែល​មនុស្ស​ Extrovert ចូល​ចិត្ត​ចេញ​ទៅ​ខាង​ក្រៅ​ ជួប​មនុស្ស​ថ្មីៗ តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​មនុស្ស​ Introvert នឹង​មាន​អារម្មណ៍​ថា​ខ្លួន​អស់​ថាមពល​នៅ​ពេល​ដែល​ចេញ​ក្រៅ​រង្វង់​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​។ ពេល​ខ្លះ​ស្ថានភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ភ័យ និង​ស្អប់​ ទាំង​មនុស្ស​ និង​ស្ថានភាព​ដែល​ចេញ​ក្រៅ​តំបន់​សុវត្ថិភាព​របស់​ពួកគេ។
  • មនោគមវិជ្ជា​ខុស​គ្នា​៖ ការ​ប្រកាន់​របប​នយោបាយ​ខុស​គ្នា សាសនា​ខុស​គ្នា​ វប្បធម៌ ជំនឿ​ និង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​រឿង​ខុស​គ្នា​អាច​ធ្វើ​ឲ្យ​មនុស្ស​កើត​អារម្មណ៍​ស្អប់​ចំពោះ​មនុស្ស​ដែល​មាន​អ្នក​មាន​អារម្មណ៍​ថា​ប្រឆាំង​នឹង​ខ្លួន​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ចិត្តវិទ្យា​លោក Kristen Farrell Turner។

អារម្មណ៍​ស្អប់​ជា​អារម្មណ៍​ដែល​ខ្លាំង​ក្លា​ ហើយ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ទាំង​ផ្លូវ​ចិត្ត​ និង​រាងកាយ។ កាល​ណា​អារម្មណ៍​ស្អប់​កើត​ឡើង​វា​នឹង​លុប​ភាព​រីករាយ​ក្នុង​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ចេញ​ពី​ជីវិត​របស់​អ្នក​។ ហើយ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​ និង​ខួរក្បាល​ទេ​ តែ​វា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​អ្វីៗ​គ្រប់​យ៉ាង​ជុំ​វិញ​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​។ ជា​ការ​ពិត​ ប្រសិន​បើ​ស្ថានភាព​ផ្លូវ​ចិត្ត​មិន​នឹងន​ហើយ​ នោះ​រាងកាយ​របស់​អ្នក​នឹង​ទ្រុឌទ្រោម​ទៅ​តាម​នោះ​ដែរ​ ហេតុ​នេះ​កុំ​បណ្ដោយ​ឲ្យ​អារម្មណ៍​ស្អប់​កៀប​សង្កត់​ផ្លូវ​ចិត្ត​របស់​ខ្លួន​ត​ទៅ​ទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​