ទៅ​វត្ត​គឺ​ល្អហើយ តែ​បើ​​ធ្វើ​រឿង​ទាំង​នេះ អ្នក​អាច​ក្លាយ​ទៅ​ជា​ប្រេត​នៅ​ជាតិ​មុខ

ចាប់​ពី​ថ្ងៃ ១​ រោច​រហូត​ដល់​ថ្ងៃ​ ១៥ ​រោច ខែ​ភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ពុទ្ធសាសនិក ​រមែង​​​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​វត្ត​ ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ផល​បុណ្យ​ទៅ​កាន់​បុព្វការី​ជន​ ជីដូនជីតា ញាតិកា​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​អស់​កាល​ជា​យូរ។ ព្រឹត្តិការណ៍​នេះ​ខ្មែរ​ហៅ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​រដូវ​កាល​ភ្ជុំ​បិណ្ឌ។

ជា​ទូទៅ​នៅ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​ ពុទ្ធសាសនិក​ទាំងអស់​តែង​តែ​ត្រៀម​រៀបចំ​ប្រដាប់​ប្រដា​សម្រាប់​ជា​អានិសង្ស​មាន​ ទៀន ធូប លុយកាក់​ ស្លាដក់ ផ្កាភ្ញី និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ធ្វើ​បុណ្យ​ដោយ​មាន​ព្រះសង្ឃ​ជា​អ្នក​សូត្រ​មន្ត​ផ្សព្វផ្សាយ​ទៅ​ដល់​ពពួក​ប្រេត​ឲ្យ​មក​ទទួល​ផល​ដោយ​ផ្ទាល់​ពី​សាច់ញាតិ​ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ។ ដោយសារ​តែ​មាន​ជំនឿ​ថា​បើ​មិន​បាន​ធ្វើ​បុណ្យ​ដល់​ញាតិកា​ដែល​បាន​កើត​ជា​ប្រេត​ទេ ខ្លួន​នឹង​ត្រូវ​ទទួល​រង​នូវ​ពាក្យ​បណ្ដាសា​អាច​ធ្វើ​ឲ្យ​ជីវិត​ធ្លាក់​ចុះ ​ឬ​អាច​នឹង​មាន​ហេតុភេទ​មិន​ល្អ​ណា​មួយ​កើត​ឡើង​មក​លើ​ខ្លួន ​ដូច្នេះ​ហើយ​ឲ្យ​តែ​ដល់​រដូវ​ភ្ជុំ​ម្ដង​ៗ​ មាន​មនុស្ស​ម្នា​កកកុញ​ជា​ច្រើន​នៅ​តាម​ទីវត្ត​អារាម​នានា​ដើម្បី​ធ្វើ​បុណ្យ។

ចំពោះ​បុគ្គល​ដែល​ចូលចិត្ត​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​គឺ​ជា​រឿង​មួយ​ដែល​ល្អ​ប្រពៃ​ណាស់ ​ប៉ុន្តែ​បើ​សិន​ជា​បុគ្គល​ណា​ធ្វេស​ប្រហែស​ធ្វើ​រឿង​មួយ​ចំនួន​ខាង​ក្រោម​នេះ ​បុគ្គល​នោះ​​អាច​កើត​ទៅ​ជា​ប្រេត​នៅ​ជាតិ​ក្រោយ​៖

១. មើល​រំលង​ព្រះ​រស់

នៅ​ពេល​ដល់​រដូវ​ភ្ជុំ​ឬ​ធ្វើ​បុណ្យ​ម្ដង​ៗ​ កូន​ៗ​តែងតែ​ក្រោក​ដាំ​បាយ​ធ្វើ​ម្ហូប​អាហារ​ឆ្ងាញ់​ៗ ដើម្បី​ត្រៀម​យក​ទៅ​វត្ត​ ដោយ​មិន​បាន​ចាត់ចែង​ម្ហូប​អាហារ​ទុក​ឲ្យ​លោក​ទាំងពីរ​ពិសា​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ឃ្លាន​តែ​មិន​ហាន​ហា​មាត់​សុំ​ពី​កូន​ព្រោះ​ខ្លាច​ខ្វះ​ម្ហូប​យក​ទៅ​វត្ត។ ជា​ដំបូន្មាន​ នៅ​ពេល​ដែល​អ្នក​រៀបចំ​ម្ហូប​អាហារ​ត្រៀម​ទៅ​វត្ត អ្នក​គួរ​តែ​ទិញ​លៃលក​ឲ្យ​សម​ល្មម​ដែល​អាច​ចាត់​ចែង​ធ្វើ​ជូន​លោក​ទាំងពីរ​ផង​ និង​បាន​យក​ទៅ​វត្ត​ផង​។ បើ​សិន​ជា​បុគ្គល​ណា​មិន​បាន​ធ្វើ​បុណ្យ​ជាមួយ​មាតា​បិតា​ទេ នៅ​ក្នុង​ល្បើក​ប្រេត​បាន​និទាន​ថា ជននោះ​ណា​ពេល​ស្លាប់​កាលណា​នឹង​ក្លាយ​ទៅ​ជា​ប្រេត​ពួក​ទី៣ មាន​ឈ្មោះ​ថា «គូថៈប្រេត» ដែល​មាន​ភ្នែក​​ទទឹង ច្រមុះ​ត្រង់​ភ្លឹង ក​ខ្លី​ដូច​ហ៊ីង ក្បាល​ធំ​ក្រមាង ដុះ​រោម​ជិត​ឈឹង ​រស់​នៅ​ស៊ី​តែ​លា​មក។

២. មាន​ទ្រព្យ​ច្រើន​តែ​ធ្វើ​បុណ្យ​មិន​ជ្រះថ្លា

នៅ​ក្នុង​ព្រះពុទ្ធសាសនា​តែងតែ​ប្រៀន​ប្រដៅ​អប់រំ​មនុស្ស​ឲ្យ​ចេះ​មាន​ចិត្ត​ធ្វើ​បុណ្យ​ដោយ​សេចក្ដី​ជ្រះថ្លា និង​មិន​កំណាញ់​ស្វិត។ ដូច្នេះ​ហើយ​បើ​បុគ្គល​ណា​ធ្វើ​បុណ្យ​ដោយ​ចិត្ត​មិន​ជ្រះ​ថ្លា​ លុះ​ស្លាប់​កាល​ណា​ជន​នោះ​និង​ក្លាយ​ទៅ​ជា​ប្រេត​ពួក​ទី​៥ មាន​ឈ្មោះ​ថា «សុចិមុខៈប្រេត» ប្រេត​នេះ​រង​ទុក្ខ ព្រោះ​កម្ម​តាក់​តែង មាន​ក្បាល​ធំ មាត់​តូច​ប៉ុន​ម្ជុល ​ហើយ​ត្រូវ​រស់​ស្រេក​ឃ្លាន​អាហារ ចាក់​ទឹក​មិន​ចូល ស៊ី​បាយ​ក៏​មិន​បាន រស់​នៅ​បាន​ដោយ​សា​ផល​កម្ម។

៣. មើល​ងាយ​អ្នក​មាន​សីល

ចំពោះ​បុគ្គល​ណា​ដែល​ទៅ​វត្ត​ហើយ តែ​បែរ​ជា​មើល​ងាយ​ចំអកឡកឡឺយ​ដល់​ព្រះសង្ឃ​ ដោយ​ប្រើ​ពាក្យ​ពេចន៍​លេងសើច មើលងាយ ហើយ​ធ្វើ​បុណ្យ​មិន​ជ្រះ​ថ្លា ជន​នោះ ពេល​ស្លាប់​កាលណា​នឹង​ក្លាយ​ទៅ​ជា​ប្រេត​ពួក​ទី​៤ មាន​ឈ្មោះ​ថា «អគ្គិជលៈប្រេត» ពពួក​នេះ​ត្រូវ​ភ្លើង​ឆេះ​រោលរាល​រាងកាយ​វក់វី​គ្មាន​ទី​ស្រាក​ស្រាន្ត​ មាន​ស្បែក​ពង​ផ្ទុះ​ដែល​រលាក​ដោយ​ភ្លើង ស្រែក​យំ​ក្ដៅ​ក្រហាយ​រាល់​ថ្ងៃ ហើយ​ស្រេក​ឃ្លាន​អាហារ​ឥត​ស្រាក​ស្រាន្ត។

៤. លួច​របស់​ក្នុង​វត្ត

ចំពោះ​បុគ្គល​ណា​ដែល​ទៅ​វត្ត​ហើយ​ ប៉ុន្តែ​លួច​របស់​របរ​ក្នុង​វត្ត ដូច​ជា​ទូរស័ព្ទ ស្បែកជើង ឬ​របស់​ផ្សេង​ៗ ជន​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ជន​ខិលខូច​លួច​របស់​ក្នុង​វត្ត​មិន​ចេះ​ក្រែង​ មិន​ប្រតិបត្តិ​តាម​ឱវាទ​ព្រះសម្មាសម្ពុទ្ធ ជន​នេះ​ពេល​ស្លាប់​កាល​ណា​នឹង​ក្លាយ​ទៅ​ជា​ប្រេត​ពួក​ទី​២ មាន​ឈ្មោះ​ថា«គុណបា» មាន​ពោះ​ធ្លាក់​ត្រយោក មាន​មុខ​មាត់​ច្រមុះ​ខ្លី​កំប៉ុក ភ្នែក​ធំ​ប៉ុន​ត្រឡោក​ និង​មាន​សក់​វែង​អូស​ដី រស់​នៅ​ស៊ី​តែ​ខ្ទុះ​ឈាម ភក់ជ្រាំ និង​សាក​សព្វ​ស្អុយ​រលួយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ