រឿង​ ៥យ៉ាង​ដែល​មនុស្ស​គិត​ច្រើន​គួរ​ដឹង

ការ​គិត​ច្រើន​ ជា​មួយ​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​សំនួរ​ដែល​ថា​ ពង​មាន់ និង​មាន់​មួយ​ណា​កើត​មុន​អ៊ីចឹង​។ ការ​គិត បារម្ភ ខ្វល់ខ្វាយ ​ជា​​គន្លឹះ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ តែ​ការ​គិត​ច្រើន ឬ​បារម្ភ​ច្រើន​ពេក​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន​ឡើយ​ ថែម​ទាំង​នាំ​យក​អារម្មណ៍​អវិជ្ជមាន ស្មុគស្មាញ និង​សង្ស័យ​ចំពោះ​ខ្លួន​ឯង​ទៅ​វិញ​។ មិន​ថា​នៅ​ក្នុង​ការងារ​ ទំនាក់ទំនង ឬ​អ្វី​មួយ​នោះ​ទេ​ការ​គិត​មិន​អាច​ចៀស​បាន​ តែ​អ្នក​ជា​ម្ចាស់​នៃ​ការ​គិត​ត្រូវ​កម្រិត​ ឬ​ធានា​ឲ្យ​បាន​ថា​ការ​គិត​របស់​ខ្លួន​ស្ថិត​ក្នុង​កម្រិត​ដែល​ត្រឹម​ត្រូវ និង​ប្រកប​ដោយ​បញ្ញា​។

១ បញ្ហាដែលអ្នកគិតជា​​បញ្ហាតូច តែ​ការ​គិត​របស់​អ្នក​ជា​បញ្ហា​ធំ

ភាគ​ច្រើន​នៃ​បញ្ហា​ដែលអ្នកគិតអាច​មិន​មែន​ជា​បញ្ហា​ពិត​នោះ​ទេ តែ​របៀប​ដែល​អ្នក​គិត​អាច​បង្ក​ជា​បញ្ហា​ពិត។ ៩៩ភាគរយ​នៃ​គ្រោះ​ថ្នាក់​បង្កើត​ក្នុង​ខួរក្បាល​ដោយ​សារ​ការ​គិត ១ភាគរយ​ផ្សេង​ទៀត​ប៉ុណ្ណោះ​ដែល​បង្ក​មក​ពី​ការ​ពិត។ “យើង​ឈឺចាប់​នៅ​ក្នុង​ការ​ស្រមើស្រមៃ​ជាជាង​ការ​គិត” – SENECA ។

២ ទទួល​ស្គាល់​

ទោះ​គិត​យ៉ាង​ណា​ក៏​មិន​អាច​គ្រប់​គ្រង​អនាគត​បាន​ ទោះ​សោកស្ដាយ​យ៉ាងណា​ក៏​មិន​អាច​ផ្លាស់ប្ដូរ​អតីតកាល។ ភាព​ស្ងប់​សុខ​គឺ​មាន​នៅ​ក្នុង​ការ​ទទួល​ស្គាល់៖

  • ទទួល​ស្គាល់​ថា​អ្វីៗ​មិន​អាច​ល្អ​ឥត​ខ្ចោះ​នោះ​ទេ
  • ទទួល​ស្គាល់​ថា​គ្មាន​អ្វី​ទៀងទាត់
  • ទទួល​ស្គាល់​នៅ​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន

អ្នក​មិន​ចាំ​បាច់​ត្រូវ​តែ​យល់ ត្រូវ​តែ​ភ្លេច​នោះ​ទេ​ តែ​បើ​អ្នក​ចង់​បាន​ភាព​ស្ងប់​សុខ​ អ្នក​ត្រូវ​តែ​ទទួល​ស្គាល់។

៣ ថាមពល​នៃ​បច្ចុប្បន្ន​ភាព

ការ​គិត​ច្រើន​មិន​បាន​ធ្វើ​ឲ្យ​អនាគត​ប្រសើរ​នោះ​ទេ។ ការ​គិត​ច្រើន​មិន​អាច​កែប្រែ​អតីតកាល​បាន​ដូច​គ្នា​ តែ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ក្នុង​បច្ចុប្បន្ន​ភាព​អាច​ធ្វើ​ឲ្យ​អនាគត​ប្រសើរ​បាន​ ជំនួស​ឲ្យ​ការ​អង្គុយ​គិត​បែក​អូរហូរជាស្ទឹង​ អ្នក​អាច​យក​ពេល​នេះ​ទៅ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​អនាគត។

៤ ​ការ​បដិសេធ​ខ្លួន​ឯង​មុន

កុំ​ទាន់​គិត​ថា​ឱកាស​នេះ​មិន​សម​នឹង​អ្នក​ សាក​ល្បង​ធ្វើ​វា​សិន។ កុំ​ទាន់​គិត​ថា​គេ​នឹង​មិន​ឆ្លើយ​តប​សារ​របស់​ខ្លួន សាក​ផ្ញើ​ទៅ​សិន។ បើ​អ្នក​នៅ​តែ​គិត​ថា​អ្នក​មិន​អាច​ធ្វើ​បាន​ នោះ​អ្នក​គ្មាន​ថ្ងៃ​ធ្វើ​បាន​នោះ​ទេ​។ កុំ​បណ្ដោយ​ឲ្យ​ការ​គិត​ច្រើន​របស់​ខ្លួន​ បដិសេធ ឬ​រារាំង​ខ្លួន​ឯង​ក្នុង​​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ធ្វើ។

៥ ​ការ​គិត​របស់​ខ្លួន

ការ​គិត​របស់​អ្នក​ អាច​បង្កើត​ជា​ហេតុការណ៍​ក្នុង​ចិត្ត​ដែល​បង្កើន​​ភាព​ភ័យ​ខ្លាច​ ឬ​ការ​បារម្ភ​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ហេតុនេះ​ហើយ​ការ​ពិនិត្យ​លើ​ការ​គិត​របស់​ខ្លួន​គឺ​ជា​រឿង​សំខាន់​មុន​ពេល​ទទួល​ស្គាល់​គំនិត​មួយ​នោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *