អ្នកចូលរួមច្រើនកុះករទាំង ៣ ថ្ងៃនៃកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា»

កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» បាន​ទទួល​ស្វាគមន៍​អ្នក​ចូលរួម​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទាំង ៣ ថ្ងៃ​ ពោល​តាំងពី​ថ្ងៃ​បើក​កម្មវិធី​​នា​ថ្ងៃ​ទី ១៥ និង​ថ្ងៃ​ទី ១៧, ១៨ ខែ​កញ្ញា​កន្លង​ទៅ។ តែ​ដើម្បី​ឲ្យ​មហាជន​ចូលរួម​ក្នុង​កម្មវិធី​ច្រើន​បែប​នោះ ក្រុម​ការងារ​ក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​រិះរក​អ្វី​ថ្មី​តាំងពី​ការ​​​រៀបចំ​ផ្សព្វផ្សាយ និង​​សកម្មភាព​ជាច្រើន​ហូរហែ​ តាំងពី​​មុន​ម្ល៉េះ​។​

ជា​លទ្ធផល នៅ​ថ្ងៃ​កម្មវិធី​ដែល​ទើប​​កន្លង​ទៅ​ថ្មីៗ​នេះ ​ពិតជា​មាន​អ្នក​ចូលរួម​ច្រើន​មែន ដោយ​សារ​ការ​​រៀបចំ​​ល្អ ទាំង​តំបន់​នំ​​អន្សម​ប្លែកៗ ដែល​​អាច​ឲ្យ​អ្នកចូលរួម​អាច​ ដើរ​​មើល ភ្លក់​នំ​ និង​ជាវ​នំ​ខ្មែរ​។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ចូលរួម​មិន​​ធុញថប់ និង​​អាច​កម្សាន្ត​សប្បាយ​ ដោយសារ​​ក្រុម​សិល្បករ​នៅ​ចាំ​កំដរ​បរិយាកាស​ពេញ​មួយ​ថ្ងៃ។

តាំង​ពី​ថ្ងៃ ១៥ នៃ​ការ​បើក​កម្មវិធី​មក មាន​បុគ្គល​ល្បី​ៗ​ និង​ជា​ថ្នាក់ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រម​ទាំង​អ្នកមុខអ្នកការ​ជាច្រើន​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​តារា​ៗ​ influencer ក៏​មក​រៀន​វេច​នំ​នៅ​​អាគារ​ខេមរានី​ដែរ។ ​បើ​និយាយ​ពី​សកម្មភាព​អ្នក​ចូលរួម​វិញ មិន​ត្រឹម​តែ​រៀន​វេច​នំ​អន្សម និង​នំ​ខ្មែរ​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូល​រួម​រាំ​លេង​សប្បាយ​តាម​បែប​ប្រពៃណី​ខ្មែរ​ជាមួយ​ក្រុមការងារ​​ផង​ដែរ។

​នៅ​ក្នុង​កម្មវិធី បាន​រៀបចំ​បែប​ផ្ទះ​ខ្មែរ ដោយ​មាន​ផ្លែឈើ​តាំង​លម្អ​តាម​បរិវេណ​ខាង​មុខ។ ​​​នៅ​ទីតាំង​ជាច្រើន​នោះ បាន​បង្ហាញ​ពី​​របៀប​​ត្រាំ​អង្ករ ត្រាំ​សណ្ដែក របៀប​វេច របៀប​ចង និង​ស្ងោ​អន្សម ព្រម​ទាំង​នំ​បត់ នំ​គម​ ព្រម​ទាំង​នំ​ខ្មែរ​ដទៃ​​។ ក្រឡក​ទៅ​មើល​អ្នក​ចូលរួម​វិញ​មាន​ទាំង​សិស្សានុសិស្ស ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​គឺ​អាណាព្យាបាល​បាន​នាំ​កូន​តូច​ៗ​មក​រៀន​វេច​នំ ដើម្បី​ឲ្យ​ស្គាល់​ពី​ នំ​អន្សម​ខ្មែរ ដែល​មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មក​ហើយ ដើម្បី​ឲ្យ​ពួកគេ​ចេះ​ថែរក្សា​កេរ្តិ៍​ពី​ដូនតា​បាន​បន្សល់​ទុក។

បើ​តាម​ការ​សាកសួរ​ចំណាប់​អារម្មណ៍​​ពី​សំណាក់​ក្រុម​ការងារ​​ ​និង​អាណា​ព្យាបាល ភាគច្រើន​បាន​ឆ្លើយ​ស្រដៀង​គ្នា​ថា ការ​ដែល​នាំ​កូន​ឲ្យ​មក​រៀន​​ពី​របៀប​វេច​នំ​អន្សម និង​នំ​ខ្មែរ គឺ​ដើម្បី​ឲ្យ​ពួកគេ​ដឹង​ច្បាស់ និង​ត្រឹមត្រូវ​​តាម​ក្បួនខ្នាត។ មួយ​វិញ​ទៀត​ចង់​ឲ្យ​ពួកគេ​ថែរក្សា​កេរ្តិ៍​ដូនតា​ត​កូន​ត​ចៅ​បន្ថែម​ទៀត​កុំ​ឲ្យ​បាត់បង់។

​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» បាន​បញ្ចប់​ទៅ​ដោយ​រលូន ក្រោម​បរិយាកាស​ដ៏​រីករាយ​ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ ហើយ​ក្នុង​នោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អរគុណ​ដល់ បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី និង​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វេច​នំ​ខ្មែរ ថែរក្សា និង​លើកស្ទួយ​វប្បធម៌​យើង ជាពិសេស​ទំនៀមទម្លាប់​នៃ​ការ​វេច​នំ​អន្សម នំបត់ និង​នំគម៕ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ