ខ្លាចអ្នកជំនាន់ក្រោយមិនចេះ ម៉ាក់ប៉ាខំនាំកូនៗមករៀនវេចនំអន្សមនៅកម្ម​វិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា»

នៅ​ក្នុង​កម្ម​វិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» ដែល​រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រយៈពេល ៣ ថ្ងៃ​កន្លង​ទៅ ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវជន​​​ ហើយ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថែម​ក៏​មាន​​វត្តមាន​​កុមារ​តូច​ៗ​​ជាច្រើន បាន​មក​ចូលរួម​​រៀន​​វេច​នំ​ខ្មែរ​នៅ​អាគារ​ ខេមរានី ក្នុង​ទឹកមុខ​សប្បាយរីករាយ។

ក្នុង​កម្មវិធី​​​​ឃើញ​​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អាណាព្យាបាល​ច្រើន ​បាន​នាំ​កូន​ៗ​មក​ចូល​រួម​រៀន​វេច​នំ​​អន្សម និង​នំ​ខ្មែរ​ដទៃ​ទៀត ​ជាពិសេស​​ថែម​ទាំង​មាន​ជនបរទេស​មក​រៀន​​ទៀត​នោះ ​បង្ហាញ​​ពី​ការ​យកចិត្ត​ទុក​ដាក់​ថែរក្សា និង​លើក​ស្ទួយ​វប្បធម៌​យើង ជាពិសេស​ទំនៀមទម្លាប់​នៃ​ការ​វេច​នំ​អន្សម នំបត់ និង​នំគម។ ទង្វើ​ទាំង​នេះ គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ចេះ​ចាំ​ពី​របៀប​របប​ធ្វើ​ និង​ដំណាក់កាល​ចម្អិន​បាន​ត្រឹមត្រូវ។

ក្នុង​បរិយាកាស​ដ៏​សប្បាយ​រីករាយ​ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ទាំង​សិស្សានុសិស្ស យុវជន ព្រម​ទាំង​កុមារ​តូច​ៗ ធ្វើឲ្យ​​កម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ​ទៅ​វេច​នំអន្សម​រួមគ្នា» បាន​បញ្ចប់​ទៅ​ដោយ​រលូន គួរ​ជា​ទី​​ពេញ​ចិត្ត​។ ​​

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មិន​ថា​អ្នក​រស់នៅ​ទីក្រុង ឬ​ទី​ប្រជុំ​ជន​នានា​​ដែល​​មមាញឹក និង​កាតព្វកិច្ច​ក្នុង​ការ​ប្រកបរបរ​ប្រចាំថ្ងៃ ក៏​មាន​ឱកាស​ចូលរួម​វេច​នំ​អន្សម​រួមគ្នា ដើម្បី​បង្កើន​ទំនាក់ទំនង​មិត្តភាព និង​គ្រួសារ ជាពិសេស​ចូលរួម​បន្ត​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ដែល​បុព្វបុរស​ជា​​ដូនតា​ខ្មែរ បាន​បន្សល់​ទុក​មក​ឲ្យ​អ្នក​ជំនាន់​ក្រោយ៕ ​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ