ទម្លាប់ផ្លូវអារម្មណ៍ ៣ យ៉ាងដែលអាចបំផ្លាញជីវិតមនុស្សយ៉ាងស្ងៀមស្ងាត់

កង្វះសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍

មិនថាពេល​ណា ឬ​កន្លែង​ណា​ក៏​ដោយ យើង​មិន​គួរ​ធ្វើ​ជា​ទាសករ​នៃ​អារម្មណ៍​របស់​ខ្លួន​ឡើយ។ ចូរកុំ​ធ្វើ​គ្រប់​សកម្មភាព​ដោយ​ផ្អែក​លើ​អារម្មណ៍​ខ្លួន​ឯង តែត្រូវដឹងពីរបៀបគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានល្អ។

ការ​បញ្ចេញ​អារម្មណ៍គឺ​ជា​សភាវគតិរបស់មនុស្ស ប៉ុន្តែ​ការ​ដឹង​ពី​វិធី​ទប់​អារម្មណ៍​គឺ​ជា​ជំនាញ។ ការអនុញ្ញាតឱ្យអារម្មណ៍ខឹង ឆេវឆាវកើនឡើងច្រើនពេកនឹងធ្វើឱ្យជីវិតកាន់តែពិបាក។ ជំនួសឱ្យការត្រូវបានអារម្មណ៍គ្រប់គ្រង អ្នកគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន ព្រោះនៅពេលដែលអ្នកអាចចាត់ការលើអារម្មណ៍ខ្លួនឯងបាន អ្នកនឹងអាចយកឈ្នះលើរឿងជាច្រើនទៀតបាន។

ចូលចិត្តភាពរីករាយក្នុងរយៈពេលខ្លី

នៅពេលមនុស្សចូលចិត្តការសប្បាយរយៈពេលខ្លី​ ​ខួរក្បាលពួកគេ​បញ្ចេញ​អ័រម៉ូនរីករាយ​បន្តបន្ទាប់ ធ្វើឱ្យពួកគេសុខចិត្តចំណាយពេលវេលាឥតប្រយោជន៍ច្រើន រហូតធ្វើឱ្យសមត្ថភាពដោះស្រាយបញ្ហាចុះខ្សោយ។

ខណៈដែលមនុស្សល្ងង់ចាយពេលច្រើនលើការគេង ផឹកស៊ី និងញៀនល្បែង មនុស្សឆ្លាតវៃនឹងឆ្លៀតឱកាសដើម្បីបន្តទទួលបានចំណេះដឹងថ្មីៗ។ នេះ​ជា​ការ​លត់ដំ​ខ្លួន​ឯង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ឆ្លាតវៃ​កាន់​តែ​ជោគជ័យ។ ប្រសិនបើយើងម្នាក់ៗ បន្តទទួលយកភាពរីករាយរយៈពេលខ្លី នោះយើងនឹងរស់នៅក្នុងជីវិតដែលលែងសល់អ្វីនៅពេលអនាគត។ សុភមង្គលពិតប្រាកដគឺត្រូវតែឆ្លងកាត់ការលំបាកមុនទើបបានស្រណុកក្រោយ។

ទម្លាប់ផ្ដេកផ្ដួល ឆាប់ចុះចាញ់

របៀបនៃការគិត កម្រិតនៃការយល់ដឹងគឺជាកត្តាដែលកំណត់វាសនាមនុស្សស្ទើរទាំងស្រុង។ មនុស្សដែលមានការយល់ដឹងទាបគឺប្រៀបដូចជាកង្កែបនៅបាតអណ្តូង ដែលមិនអាចមើលឃើញពិភពលោកទាំងស្រុងបានឡើយ។

ប្រសិនបើអ្នកចង់បានការផ្លាស់ប្តូរវិជ្ជមាន អ្នកត្រូវតែរស់នៅដោយការភ្ញាក់រឭកជានិច្ច។ មនុស្សភាគច្រើនមិនបានប្រើប្រាស់ជីវិតខ្លួនឯងនោះទេ ប៉ុន្តែគ្រាន់តែទទួលយកអ្វីដែលជីវិតផ្ដល់ឱ្យប៉ុណ្ណោះ។ ពួកគេតែងប្រាថ្នាចង់បានជីវិតប្រសើរជាងនេះ ប៉ុន្តែមិនអាចទប់ទល់នឹងការអូសទាញទៅរកភាពអវិជ្ជមានបាន ហើយចុងក្រោយជីវិតនឹងធ្លាក់ទៅដល់ចំណុចសូន្យ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ