រូបសំណាកសេះសមុទ្របាញ់ទឹក ដែលទើបនឹងបើកឱ្យភ្ញៀវទេសចរទៅថតរូបកម្សាន្ត នៅខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនកម្ពុជា ព្រោះនេះជារូបសំណាកដំបូងបង្អស់ហើយ នៅកម្ពុជាដែលមានលក្ខណៈបែបនេះ មិនចាញ់បណ្ដាប្រទេសផ្សេងៗលើពិភពលោកនោះទេ។ អ្វីដែលគួរឱ្យសរសើរនោះ ទឹកដៃជាងដំឡើងរូបសំណាកនេះពិតជាល្អ មានភាពរស់រវើក ប្រៀបដូចជាសេះសមុទ្រពិតៗដ៏ធំអស្ចារ្យ លេចអណ្ដែតឡើង នៅតាមបណ្ដោយដងព្រែកកំពត ពិតជាស្អាតទាក់ភ្នែកខ្លាំង។

ដំបូងអ្នកអាចនឹងគិតថា រូបសេះសមុទ្របាញ់ទឹកនេះ អាចនឹងបញ្ជារការសាងសង់ពីក្រៅប្រទេសហើយ តែតាមពិតជាងចម្លាក់រូបសំណាកដ៏ធំនេះ គឺជាទឹកដៃកូនខ្មែរពិតៗ។ តាមប្រភពពីគណនី TiK Tok មួយដែលមានឈ្មោះថា Phak គឺជាជាងចម្លាក់ មានទីតាំងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ តាមការរៀបរាប់យុវជនម្នាក់នេះ បានបង្ហាញអំពីដំណើការដំឡើងរូបសំណាកសេះសមុទ្រ និងបញ្ជាក់ថា ត្រៀមយកទៅដំឡើងនៅឯខេត្តកំពត។ បើតាមវីដេអូខ្លីមួយរបស់ម្ចាស់គណនីតិកតុកខាងលើ គឺពិតជាបានបញ្ជាក់ច្បាស់ថា រូបគេគឺពិតជាជាងចម្លាក់ពិតប្រាកដមែន ព្រោះក្រៅពីរូបសេះសមុទ្របាញ់ទឹកនេះ នៅមានចម្លាក់ផ្សេងៗទៀត សុទ្ធតែស្អាតៗ ប្រណីតៗ គួរឱ្យសរសើរ។



សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រូបសំណាក សេះសមុទ្របាញ់ទឹក ដែលជាទីកន្លែងថ្មីមួយទើបតែបញ្ចប់ការសាងសង់ និងបើកឱ្យទេសចរទៅថតរូបកម្សាន្ត បានក្លាយជាទីចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រហូតអ្នកខ្លះលាន់មាត់ថាមិនចាញ់សិង្ហបុរីទេ ឥលូវនៅកម្ពុជាក៏មានដែរ។ រូបសំណាកសេះសមុទ្របាញ់ទឹកដ៏ធំនេះ ត្រូវបានសាងសង់ឡើង នៅតាមបណ្ដោយដងព្រែកកំពត ដែលជាទីកន្លែងមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅសម្រាកលម្ហែកាយ៕




























Account
Security
Favourite Content