សម្រង់សម្ដីន័យជ្រៅ ៨ ឃ្លារបស់ V អាចផ្ដល់ស្នាមញញឹមសម្រាប់អ្នកកំពុងត្រូវការកម្លាំងចិត្ត

ជាសមាជិក BTS មួយរូប V ឬ Kim Taehyung ក៏ត្រូវបានគេស្គាល់ថាជាមនុស្សម្នាក់ដែលចូលចិត្តចែកចាយភាពរីករាយ និងធ្វើឱ្យអ្នកដទៃសើចសប្បាយ ជាមនុស្សងាយស្រួលរាប់អានមិត្ត ហើយតែងតែនៅក្បែរមិត្តនៅពេលដែលមិត្តត្រូវការ។ ពាក្យសម្ដីជាច្រើនរបស់ V បានជំរុញមនុស្សជុំវិញខ្លួនឱ្យរស់នៅក្នុងជីវិតដ៏រីករាយ។ ដូច្នេះ នៅពេលដែលប្រិយមិត្តត្រូវការការលើកទឹកចិត្ត គឺអាចអានពាក្យសម្ដីរបស់ Taehyung ប៉ុន្មានឃ្លានេះបាន៖

១. “When things get hard, stop for a while and look back and see how far you’ve come. Don’t forget how rewarding it is.” “នៅពេលដែលមានរឿងលំបាក ចូរសម្រាកមួយរយៈ ហើយក្រឡេកថយក្រោយថាតើអ្នកបានដើរមកឆ្ងាយប៉ុណ្ណាហើយ។ កុំភ្លេចថាវាជារឿងល្អយ៉ាងណាដែលអ្នកបានមកដល់ចំណុចនេះ”

២. “Unless you open up and share your feelings, no one can understand what you are going through.” “បើអ្នកមិនបើកចិត្ត ហើយចែករំលែកពីអារម្មណ៍របស់អ្នក នោះនឹងគ្មាននរណាម្នាក់អាចយល់ពីអ្វីដែលអ្នកកំពុងឆ្លងកាត់នោះទេ”

៣. “I thought, “If I give up here, then I am not the star of my life. This is what an awesome person would do.” “ខ្ញុំគិតថា “ប្រសិនបើខ្ញុំបោះបង់ត្រឹមនេះ នោះខ្ញុំមិនមែនជាផ្កាយសំណាងនៃជីវិតរបស់ខ្ញុំទេ។ ធ្វើវាបានយើងនឹងក្លាយជាមនុស្សអស្ចារ្យ”

៤. “If you have something weighing on your mind, don’t think too deeply. Just do what your heart tells you to do.” “ប្រសិន​បើ​អ្នក​មាន​អ្វី​ដែលមានសម្ពាធ​ក្នុង​ចិត្ត សូមកុំ​គិត​វាជ្រៅខ្លាំងពេក។ ចូរ​ធ្វើ​អ្វី​ដែលបេះដូង​អ្នក​ប្រាប់​ឲ្យអ្នក​ធ្វើ”

៥. “Don’t be upset because someone didn’t cheer you up. If you feel drained, why not do less rather than trying to do more.” “កុំតូចចិត្តព្រោះនរណាម្នាក់មិនលើកទឹកចិត្តអ្នក។ បើ​អ្នក​មាន​អារម្មណ៍​ថា​ហត់ គួរកាត់បន្ថយសម្ពាធជាជាងបន្ថែមសម្ពាធឱ្យខ្លួនឯង”

៦. “I only have one life to live. So, I would like to spend it by having fun and happy time.” “ខ្ញុំមានជីវិតតែមួយទេ ដូច្នេះ ខ្ញុំ​ចង់​រស់នៅ​ដោយ​រីករាយ និងមាន​ពេលវេលាល្អៗ”

៧. “Purple is the last colour of the rainbow colours. So, it means I will trust and love you for a long time.” “ពណ៌ស្វាយ គឺជាពណ៌ចុងក្រោយនៃពណ៌ឥន្ទធនូ។ អ៊ីចឹង​បាន​ន័យ​ថា​ខ្ញុំ​នឹង​ជឿ​ទុក​ចិត្ត​និង​ស្រឡាញ់​អ្នកគ្រប់គ្នាជាដរាប”

៨. “I have a big heart full of love, so please take it all. Please accept all of my love.” “ខ្ញុំមានបេះដូងធំពេញដោយក្តីស្រលាញ់ ដូច្នេះសូមចូលក្នុងបេះដូងខ្ញុំ ហើយទទួលយកក្តីស្រលាញ់របស់ខ្ញុំទាំងអស់គ្នា”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន