កម្សត់ពេកហើយ! កូនប្រុសបង្កើតប្រាប់ពីស្ថានភាពព្រឹទ្ធាចារ្យ គង់ ណៃ រកប្រាក់ទិញថ្នាំពេទ្យសឹងមិនបាន

ព្រឹទ្ធាចារ្យ គង់ ណៃ មានគោរមងារ​ជា​កោសល្យ​វោហារ​ ជា​សិល្បករ​ចាប៉ីដងវែង មកពី​ខេត្តកំពត​ ជាមរតកមនុស្សរស់នៃប្រទេសកម្ពុជាផ្នែកវប្បធម៌ ដែលលោកមានស្នាដៃយ៉ាងធំធេងរក្សាកេរដំណែលដូនតាខ្មែរ គឺចាប៉ីដងវែង។ព្រឹទ្ធាចារ្យគឺ​ជា​បុគ្គល​ទី​៣​នៃ​កម្ពុជា ដែល​ទទួលបាន​ពាន​ហ្វ៊ុ​កុ​អូ​កា​លើក​ទី​២៨ ពី​ប្រទេស​ជប៉ុន​។ ដោយឡែកពេលនេះស្ថានភាពសុខភាពព្រឹទ្ធាចារ្យកាន់តែយ៉ាប់យឺនទៅពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលស្ថានភាពសេដ្ឋកិច្ចក៏មិនសូវល្អប្រសើរ រកប្រាក់ឱ្យថ្លៃពេទ្យសឹងមិនបាន។

រៀបរាប់មកកាន់ AMS Infotainment លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានរៀបរាប់ពីស្ថានភាពជំងឺលោកឪពុកថា ពេលនេះបានធូរស្បើយ ៣៥% ហើយ ដោយក្នុងនោះលោកតា មានជំងឺជាច្រើនមុខដូចជា ទឹកនោមផ្អែម សួត វង្វេង និងដើរមិនរួច។ លោក គង់ សម័យ បានឱ្យដឹងទៀតថា ការព្យាបាល គឺមានផលលំបាកច្រើន ដោយត្រូវចំណាយថវិកាក្នុងមួយខែខ្ទង់ ៥០០ដុល្លារ ហើយណាមួយត្រូវឡើងចុះភ្នំពេញ ទាំងលោកតាទ្រុឌទ្រោម និងជរាណាស់ទៅហើយ។

កូនប្រុសព្រឹទ្ធាចារ្យគង់ ណៃ បន្តថា ពេលនេះស្ថានភាពសេដ្ឋកិច្ចពិបាកខ្លាំង រកប្រាក់ដើម្បីទិញថ្នាំពេទ្យសឹងមិនបាន។ លោកថា ប្រាក់ដើម្បីផ្គត់ផ្គង់ព្យាបាលជំងឺឪពុក គឺមួយផ្នែកបានមកពីកូនៗ និងមួយផ្នែកទៀតបានមកពីប្រាក់បៀរវត្សរ៍របស់ឪពុក។ ជារៀងរាល់ខែត្រូវធ្វើដំណើរពីខេត្តកំពត មកភ្នំពេញ ដើម្បីតាមដានសុខភាព ត្រូវចំណាយពេលធ្វើដំណើរម្ដងៗ ៣ម៉ោង ទម្រាំដល់ ទាំងលោកតាស្ទើរគ្មានកម្លាំងកំហែងដើម្បីធ្វើដំណើរទេ។ កាន់តែពិបាកនោះគឺថ្លៃសោហ៊ុយចំណាយតែម្ដង។

បច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យ គង់ ណៃ មានព្រះជន្ម ៧៨ វស្សា ទៅហើយ ខណៈការសម្ដែងលើវេទិកាផ្សេងៗ មិនអាចបន្តដូចមុនបានឡើយ ព្រោះសុខភាពហាក់មិនអំណោយផល។ ក្រោយព្យាបាលជាសះស្បើយលោកតានឹងបន្តអាជីពនេះជាបន្តទៀត ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងស្ដាប់តន្ត្រីដ៏ពីរោះរណ្ដំចេញពីដៃ និងថ្វីមាត់ព្រឹទ្ធាចារ្យ គង់ ណៃ ជាបន្តទៀត៕

លោក គង់ សម័យ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *