វិមានដ៏ស្កឹមស្កៃមួយ រំលេចនៅកណ្ដាលព្រះបរមរាជវាំងកម្ពុជា មានរចនាបទល្អឯក ប៉ែកបច្ចឹមប្រទេស។ តើអ្នកទាំងអស់គ្នាដឹងទេថា វិមាននេះ សាងសង់ឡើងដើម្បីអ្វី? ថ្ងៃនេះ AMS នឹងមកនិយាយអំពីវិមានស្ដេចណាប៉ូឡេអុងទី៣ សាងសង់ក្នុងបរិវេណព្រះបរមរាជវាំងខ្មែរ មានអាយុកាលជាង ១០០ឆ្នាំហើយ។

ស្របពេលកម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រឹត្តិការណ៍សំខាន់មួយទៀតគឺសំណង់វិមានស្តេចណាប៉ូឡេអុងទី៣ ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ក៏បានបញ្ចប់ការជួសជុលដូចគ្នា។ នេះបើតាមប្រភពពីលោក រុន វិរុទ្ធ អតីតសមាជិកក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ Wikipedia កម្ពុជា។

តាមការឱ្យដឹងពីអ្នកស្រាវជ្រាវប្រវត្តិសាស្ត្ររូបនេះឱ្យដឹងថា វិមាននេះជាសំណង់សំខាន់មួយជំនាន់ជីកព្រែកស៊ុយអេ របស់អេហ្ស៊ីប ដែលផ្លាស់ប្ដូរទាំងស្រុងនូវវិស័យដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោក។ វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សាងឡើងថ្វាយរាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាមព្រះអធិរាជនីអីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេនៅឆ្នាំ១៨៦៩។

បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តមក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ១៨៧៦ គិតមកទល់បច្ចុប្បន្នអាយុ ១៤៨ឆ្នាំហើយ៕



























Account
Security
Favourite Content