SEAVFC ២០២៤ ពន្យារការទទួលវីដេអូ និងប្រកាសសមាសភាពមេប្រយោគហើយ

កាលពីចុង ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានប្រកាសពន្យារពេលទទួល វីដេអូខ្លី ដើម្បីប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។

ក្រៅពីនេះ​ SEAVFC ជំនាន់ទី៤ ក៏បានប្រកាសសមាសភាពគណៈមេប្រយោគកម្ពុជា របស់ខ្លួន ដូចខាងក្រោម៖

លោក ជៀប សុវិជ្ជា ​ប្រធាន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈភាពយន្ត និងទទួលផលិតភាពយន្តបរទេស (Cambodia Film Commission)៖ 

លោកជៀប សុវិជ្ជាបានរៀនជំនាញថតវីដេអូនៅឆ្នាំ១៩៨៧​ ដែលរៀបចំឡើងដោយនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង រៀនជំនាញកាត់ត-តម្លើងរូបភាព ភាពយន្ត ​នៅប្រទេសបារាំង​ឆ្នាំនៅ ១៩៩៧។ លោកបានចាប់​ផ្ដើម​អាជីព​ក្នុងវិស័យភាពយន្តដំបូង​នៅឆ្នាំ១៩៨៨ ជា​ជំនួយការ​អ្នកថត (Camera Assistant) សម្រាប់​ផលិតកម្ម​ភាពយន្ត​ក្នុង​ស្រុក ។ ចាប់ពីឆ្នាំ១៩៩៣ លោក​ក៏បាន ធ្វើការជាមួយផលិតកម្មបរទេសជាច្រើនដែលមកថតភាពយន្តនៅកម្ពុជាដោយចាប់ផ្តើមពី អ្នកបម្រើភេសជ្ជៈដល់ក្រុមថត (Craft service​ on set) រហូតដល់ក្លាយខ្លួនជា ប្រធានផលិត (Production Director)។ ក្នុងរយៈពេលជាង៣០ឆ្នាំក្នុងវិស័យភាពយន្តនៅកម្ពុជា លោកបានរួមការងារជាមួយផលិតករភាពយន្តបរទេសដែលមកថតនៅកម្ពុជា ជាង៩០គម្រោង រួមមានខ្សែ ភាពយន្តខ្នាតធំ ភាពយន្តខ្លី ភាពយន្តឯកសារ រឿងភាគទូរទស្សន៍ កម្មវិធីកំសានតាមទូរទស្សន៍ ស្ប៉ុតពាណិជ្ជកម្ម។ល។ បច្ចុប្បន្នលោកនៅតែបន្តអាជិពក្នុងវិស័យភាពយន្ត និងបានចែលរំលែកជំនាញ បទពិសោធន៍ការងារ ជាមួយផលិតករភាពយន្តបរទេសដែលលោកមាន ដល់អ្នកជំនាន់ថ្មីដែលស្រលាញ់ការងារជាអ្នកភាពយន្ត។

លោក ជៀប សុវិជ្ជា បានថ្លែងចំណាប់ក្នុងនាមជាប្រធានគណៈមេប្រយោគ របស់SEAVFC-Cambodia 2024 ថា៖ ​«ក្នុងនាមជាតំណាង គណៈមេប្រយោគរបស់កម្ពុជា សម្រាប់ SEVFC គឺយើងមានមោទនភាព ដែលយើងបានចូលរួមជាមួយមេប្រយោគអន្តរជាតិក្នុងការជ្រើសរើសស្នាដៃវីដេអូ របស់កុមារ ក្នុងបណ្តាប្រទេសក្នុងសមាគមន៍អាស៊ាន។  ខ្ញុំក៏សូមអំពាវនាវដល់លោកអ្មក ជាអាណាព្យាបាល កូនៗ អាយុពី ១២ ដល់ ១៧ ឆ្នាំ ហើយដែលគាត់មាននិស្ស័យ ក្នុងការថតរូប ថតវីដេអូ សូមជួយលើកទឹកចិត្តកូនៗ អោយផលិតជាស្នាដៃវីដេអូខ្លីៗ ពី ២-៣ នាទី ដើម្បីចូលរួមប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ក្នុង SEVFC ដើម្បីបង្ហាញពីសមត្ថភាពកូនៗ ទៅក្នុងតំបន៎ក៏ដូចជាលើឆាកអន្តរជាតិ»។ 

លោក អៀម ទិត្យសីហា អ្នកនិពន្ធ និងសមិទ្ធករភាពយន្ត និងកម្មវិធីទូរទស្សន៍ឯករាជ្យ៖ «បន្ទាប់ពីសិក្សាថ្នាក់ បិរញ្ញាបត្រផ្នែកភាពយន្តពីសកលវិទ្យាល័យ ដុងស នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ កាលពីឆ្នាំ ២០១៦ លោកអៀម ទិត្យសីហា បម្រើការងារផ្នែកទូរទស្សន៍ និងអក្សរសិល្ប៍ បានជាច្រើនគម្រោង។ លោកបានផលិត និងចូលរួមផលិតរឿងភាគទូរទស្សន៍ ភាពយន្តខ្លី និងនិពន្ធអត្ថបទរឿង មិនថាសម្រាប់ភាពយន្ត ឬឆាកល្ខោនទេ។ ក្នុងនោះ លោកក៏បានរួមចំណែកផលិតកម្មវិធី ទូរទស្សន៍ដូចជា “The Rapper” និង  “MasterChef” ដោយលោកបម្រើការក្នុងនាមជាផលិតករធំផ្នែកសាច់រឿងផង និងជាផលិតករផ្នែក្រោយផលិតផង។ ក្រៅពីនោះ លោកមានជំនក់ចិត្ត ខ្លាំងលើអក្សសិល្ប៍សម្រាប់កុមារ និងបានសរសេរ និងបោះពុម្ពសៀវភៅរឿងកុមារបានរាប់សិបក្បាលកន្លងមកដែរ។ 

កញ្ញា ព្រំ គន្ធារ៉ូ ជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនប្រតិបត្តករទូរសព្ទ១ក​ន្លែងក៏សម្តែងសេចក្តីពេញចិត្ត ដូចអាណាព្យាបាលផ្សេងៗទៀតថា៖ 

«បន្ទាប់ពីចប់ការសិក្សាថ្នាក់វិទ្យាល័យនៅខេត្តបាត់ដំបង កញ្ញា ព្រំ គន្ធារ៉ូ បានបម្រើការងារជាបណ្ណារក្ស ឱ្យវិទ្យាស្ថានបារាំងប្រចាំខេត្តបាត់ដំបង បានរយៈពេលជាង១០ឆ្នាំ។ ក្នុងឆ្នាំ២០១២ កញ្ញា បានរើទីលំនៅ មករាជធានីភ្នំពេញ ដើម្បីសិក្សាភាសាបារាំង នៅវិទ្យស្ថានភាសាបរទេស ហើយបម្រើការជាអ្នកសម្របសម្រួលកម្មវិធីកុមារ នៅអង្គការEnfants du Mékong។ នៅឆ្នាំ២០១៤ កញ្ញាបានចាប់ផ្តើមតែងសៀវភៅសម្រាប់កុមារ ហើយបម្រើការជាជំនួយការនិពន្ធផង នៅផ្នែកកុមារតូចរបស់អង្គការ Sipar។ សៀវភៅមួយចំនួនរបស់កញ្ញា ត្រូវបានបោះពុម្ពដោយ Sipar, Room to Read,  និងនៅលើ វេបសាយ”Let’s Read” របស់ the Asia Foundation។ ក្នុងឆ្នាំ២០២២ កញ្ញាបានចូលរួមជាមួយទស្សនាវដ្តីសម្រាប់កុមារ «ក្រូចឆ្មារ» ក្នុងនាមជានិពន្ធនាយក។ កញ្ញាជក់ចិត្តនឹងផ្នែកម្ហូប អក្សរសិល្ប៍ ជាពិសេសសៀវភៅសម្រាប់កុមារ និងសិល្បៈនានា។»  

ដោយឡែក SEAVFC ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធករ ការបើកទទួលរឿងប្រកួតនឹងពន្យារពេលដល់ ថ្ងៃទី ៣១ ខែសីហា ២០២៤។ ដូច្នេះរួសរាន់ឡើងមានដល់ជិត២ខែទៀត៕

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាលុំពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមការងារស្ថាបនិកពីហ្វីលីពីន កម្មវិធីតម្រង់ទិសអនឡាញ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាមប្រទេសនីមួយៗ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១០ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ១ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «មិត្តភាព បែបចម្រុះ»

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ Box Media Production, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»។ 

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី៤ នៅប្រទេសកម្ពុជា ប្រកបដោយភាពរលូន តាមរយៈ៖​ ABA – SUNFLOWER FILM ORGANIZATION – 000 804 814។  

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយដូចជា៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឈ្នះពានរង្វាន់ Rising Star Award ពីមហោស្រពភាពយន្តនៃទីក្រុងខ្មែរ-សហរដ្ឋអាមេរិក

ទើប​ទទួល​បាន​ពាន​រង្វាន់​​ Best Newcomer Actress ​ពី​មហោស្រព​ភាពយន្ត​កម្ពុជា​-អាស៊ី​លើក​ទី​២​ ពេល​នេះ​ព្រះ​នាង​ នរោត្តម​ ជេន​ណា​ ទទួល​បាន​ពាន​រង្វាន់​ Rising Star Award ​​​មួយទៀត​ពី​មហោស្រព​ភាពយន្ត​នៃទីក្រុងខ្មែរ​លើក​

ត្រៀមៗ Jay Park គ្រោងនឹងចេញអាល់ប៊ុមថ្មីនៅខែតុលានេះ ក្រោយតាំងចិត្តធ្វើអស់ជាង ៧ឆ្នាំ

សិល្បករចម្រៀង Jay Park នឹងបញ្ចេញអាល់ប៊ុមថ្មី “THE ONE YOU WANTED”​​ នៅថ្ងៃទី៨​​ ខែតុលា​ ឆាប់ៗនេះ។​

រឿងភាគកូរ៉េ ៤ រឿងដែលទទួលបានការចូលទស្សនាច្រើនជាងគេលើ Netflix សម្រាប់ពាក់កណ្ដាលឆ្នាំ២០២៤

ក្រុមហ៊ុន Netflix នៅថ្ងៃទី២០ ខែកញ្ញានេះបានចេញផ្សាយរបាយការណ៍អំពីការទស្សនាលើវេទិការបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ ដោយក្នុងនោះរឿងភាគកូរ៉េចំនួន ៣

MEOVV ទទួលបានត្រឹមផ្កាយ​ ១ ពីទស្សនាវដ្ដីល្បីរបស់កូរ៉េខាងត្បូង

បទចម្រៀងដំបូងរបស់ក្រុម K-pop នារីថ្មី MEOVV ហាក់មិនទទួលបានភាពជោគជ័យ មិនថាពីមជ្ឈដ្ឋានអ្នកស្ដាប់ និងអ្នកវិភាគ។

ក្រោយចាកចេញពីផលិតកម្មជាច្រើន ពេលនេះ Jessi សម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួន

ថ្មីៗនេះសារព័ត៌មានកូរ៉េ MAEIL BUSINESS NEWSPAPAER បានរាយការណ៍ Jessi បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថា UNNI សម្រាប់ការចាប់ផ្ដើម

ស្រង់ដើមវិញ! Victoria’s Secret Fashion Show 2024 ប្រកាស LISA នឹង​ឡើងសម្តែង​ក្នុង​កម្មវិធី

កម្មវិធី​ដ៏​ល្បី Victoria's Secret Fashion Show ដែល​បាត់​មុខ ​៦ ឆ្នាំ​កន្លង​ទៅ ២០២៤ នេះ ​ប្រេន​សម្លៀកបំពាក់​ខោអាវ​ពេញ​ក្នុងនិយម​ខ្លាំង​ព្រម​ជាមួយ​ម៉ូដែល​រាង​ល្វតល្វន់ បាន​ប្រកាស​រៀប​ចំ​ឡើង​វិញ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​​​ឡើង​ខែ

លក្ខិណា នៅតែអស្ចារ្យជាមួយឈុតតំណាងជាតិ «ដែនដីនៃមន្តអាគម» កម្មវិធី Miss Cosmo

កាលពី​យប់​មិញ​កម្មវិធី Miss Cosmo 2024 បាន​ឈាន​មក​ដល់​វគ្គ National Costume Show ហើយ​បេក្ខជន​គ្រប់​រូប​បាន​ឡើង​បង្ហាញ​ឈុតតំណាងជាតិ​រៀងៗខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត និងប្លែក​ពី​គ្នា។ សម្រាប់ អ៊ិន

អ្នកគាំទ្រ​បង្ហាញការខកចិត្តក្រោយពីឃើញវត្ថុអនុស្សាវរីយ៍សម្រាប់​ 2024-25​​ 2NE1 Asia Tour

ត្បិតមានអ្នកពេញចិត្ត តែអ្នកគាំទ្រជាច្រើនបានរិះគន់ទៅលើវត្ថុអនុស្សាវរីយ៍សម្រាប់ការប្រគុំតន្ត្រីរបស់កំពូលក្រុមចម្រៀង​ K-pop​ 2NE1។​

កម្ពុជារកឃើញបវរកញ្ញា ៦ រូប ស្អាត ឆ្លាត ត្រៀម និងកំពុងប្រកួតលើឆាកអន្តរជាតិ

ថ្មី​ៗ​នេះ​កម្ពុជា​ទើប​តែ​រក​ឃើញ​ម្ចាស់​មកុដ​យ៉ាង​មាន​សមត្ថភាព សម្រស់ និង​ចំណេះដឹង​ទាំង​ទូទៅ បូករួម​ភាសា​បរទេស ដោយ​ឆ្លងកាត់​ការ​ប្រកួត​ក្នុង​ស្រុក​យ៉ាង​សស្រាក់សស្រាំ។ បវរកញ្ញា​ដែល​ជា​ម្ចាស់​មកុដ​ទាំង ៦ ឆ្នាំនេះ​ធ្វើឲ្យ​អ្នក​គាំទ្រ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *