ពេលចូលស្នាក់សណ្ឋាគារកុំភ្លេចធ្វើរឿង ២យ៉ាងនេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន

នៅពេលស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់ដែលមានតម្លៃមធ្យម ប្រសិនបើអ្នកមិនត្រូវការប្រើទឹកក្ដៅនោះមិនអីទេ ប៉ុន្តែប្រសិនបើអ្នកមានគម្រោងប្រើកំសៀវអគ្គិសនីដើម្បីដាំទឹកផឹក ឬឆុងតែ កាហ្វេ ជាការល្អបំផុតអ្នកគួរតែដាំទឹកមួយកំសៀវហើយចាក់ចូលបង្គន់សិនដើម្បីធានាសុវត្ថិភាពសុខភាព។ នេះគឺជាបទពិសោធន៍ដ៏សំខាន់មួយដែលត្រូវបានចែករំលែកដោយបុគ្គលិកផ្នែកសេវាកម្មសណ្ឋាគារ។

១. ​ហេតុអ្វីគួរ​ដាំ​ទឹក១កំសៀវ រួច​ចាក់​ចូល​បង្គន់?

តាម​ការ​ណែនាំ​របស់​បុគ្គលិក​សណ្ឋាគារ ក្រោយ​ពី Check in រួច​អ្នកគួរតែដាំ​ទឹក​ក្នុង​កំសៀវ រួច​ចាក់​ចូល​បង្គន់។ ក្រោយពេល check in ធម្មតាយើងត្រូវបានណែនាំឱ្យពិនិត្យដោយប្រុងប្រយ័ត្នថាតើមានឧបករណ៍ថតសំឡេង ឬកាមេរ៉ាលាក់បាំង ពិនិត្យអនាម័យភួយ ស្បែកជើង កន្សែង និងពិនិត្យមើលថាតើវាស្អាតឬអត់​ ទូរស័ព្ទក្នុងបន្ទប់ ទូរទស្សន៍ វ៉ាយហ្វាយ បណ្តាញអាចប្រើបានឬអត់? ទោះជាយ៉ាងនេះក្តី ការដាំទឹកឱ្យពុះ រួចចាក់ចូលក្នុងបង្គន់ ក៏សំខាន់ដែរ។

ដូចដឹងហើយថា កំសៀវអគ្គិសនី គឺជាវត្ថុដែលមានវត្តមាននៅក្នុងបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ភាគច្រើន ចាប់ពីតម្លៃសមរម្យ រហូតដល់ថ្នាក់ខ្ពស់ ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចដឹងច្បាស់ថា តើភ្ញៀវមុនៗបានប្រើវាសម្រាប់អ្វី និងថាតើបុគ្គលិកសណ្ឋាគារបានសម្អាតវាដោយប្រយ័ត្នប្រយែងឬអត់នោះទេក្រោយដែលភ្ញៀវចាកចេញ។ មិនមែនសណ្ឋាគារទាំងអស់ធានាបាននូវស្តង់ដារអនាម័យ 100% នោះទេ។ នៅក្នុងសណ្ឋាគារតម្លៃថោកមួយចំនួន បុគ្គលិកគ្រាន់តែសម្អាតបន្ទប់តិចតួច ដោយមិនខ្វល់ពីសុវត្ថិភាពរបស់ភ្ញៀវនៅពេលប្រើប្រាស់គ្រឿងសង្ហារឹមក្នុងបន្ទប់នោះទេ។

ទន្ទឹមនឹងនោះ ភ្ញៀវជាច្រើនប្រើកំសៀវដើម្បីចម្អិនគុយទាវ ស៊ុប ស្ងោរគ្រឿងសមុទ្រ ហើយថែមទាំងប្រើវាសម្រាប់ទុកដាក់សំរាមទៀតផង។ សារព័ត៌មានអន្តរជាតិក៏បានចុះផ្សាយម្តងហើយម្តងទៀតនូវរឿងរ៉ាវរបស់បុគ្គលិកសណ្ឋាគារដែលហួសចិត្តក្រោយបានរកឃើញស្រោមជើងកខ្វក់ និងខោទ្រនាប់របស់អ្នកជួលបន្ទប់នៅក្នុងកំសៀវអគ្គិសនី។

ម្យ៉ាងទៀតការធ្វើបែបនេះក៏ជួយសម្លាប់មេរោគក្នុងបង្គន់ផងដែរ ព្រោះ​បង្គន់​ជា​កន្លែង​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រើហើយជាទីតាំងដែលបាក់តេរីជាច្រើនប្រមូលផ្តុំ និងអាចរីករាលដាលជំងឺឆ្លង។

២. ​គួរ​បើក​ភ្លើង​បន្ទប់ទឹក​ពេល​ស្នាក់​នៅ​សណ្ឋាគារ​

បន្ថែមពីលើបទពិសោធន៍នៃការចាក់ទឹកដាំពុះចូលក្នុងបង្គន់ អ្នកក៏ត្រូវកត់ចំណាំដែរថាពេលគេង គួរតែបើកភ្លើងបន្ទប់ទឹក។ ធ្វើបែបនេះមានអត្ថប្រយោជន៍ជាច្រើនដែលយើងអាចមិនដឹងដូចជា៖

– ស្រួលទៅបន្ទប់ទឹក មិនរំខានដំណេក

ការ​បើក​ភ្លើង​ក្នុង​បន្ទប់ទឹក​នឹង​ធ្វើ​ឱ្យ​ការ​ចូល​បន្ទប់ទឹក​នៅ​ពាក់កណ្តាល​យប់​កាន់តែ​ងាយស្រួល​។ សណ្ឋាគារមិនមែនជាផ្ទះរបស់យើងទេ ដូច្នេះពេលខ្លះយើងអាចមិនស៊ាំនឹងទីតាំងកុងតាក់ ជាពិសេសនៅពេលអ្នកភ្ញាក់នៅពាក់កណ្តាលយប់ អ្នកអាចមិនទាន់ស្វាង ដូច្នេះការរាវរកវាមិនងាយស្រួលនោះទេ។

– ការពារគ្រាអាសន្ន

នៅពេលដែលមានស្ថានការណ៍ដែលមិននឹកស្មានដល់ដូចជា រញ្ជួយដី ភ្លើងឆេះ ជនខិលខូច… ពន្លឺចេញពីបង្គន់នឹងជួយអ្នករកផ្លូវចេញកាន់តែងាយ។ ប្រសិនបើអ្នកមិនបើកភ្លើងបន្ទប់ទឹកទេ ការស្ថិតនៅក្នុងបរិយាកាសថ្មីដូចជាសណ្ឋាគារនឹងធ្វើឱ្យអ្នកយល់ច្រលំ និងមិនអាចរកផ្លូវចេញបាន។ ពេលភ័យស្លន់ស្លោ បើរវល់តែរកមើលទូរស័ព្ទ ឬកុងតាក់ភ្លើងនោះនឹងខ្ជះខ្ជាយពេលវេលាដើម្បីគេចពីគ្រោះថ្នាក់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​