ស្វែងយល់វិធីសាស្ត្រចិញ្ចឹមអប់រំកូនឱ្យជោគជ័យរបស់មហសេដ្ឋីល្បីៗក្នុងយុគសម័យឌីជីថល

ចាប់ពីការពឹងផ្អែកលើឧបករណ៍ AI រហូតដល់ការសង្កត់ធ្ងន់លើឯករាជ្យភាព ការគិតស៊ីជម្រៅ និងផ្ដោតលើគុណតម្លៃរឹងមាំ មហាសេដ្ឋីបច្ចេកវិទ្យាជាច្រើនបាននិយាយថា ការចិញ្ចឹមកូនរបស់ពួកគេឆ្លុះបញ្ចាំងទាំងការច្នៃប្រឌិតថ្មី និងគោលការណ៍ដែលមានជាយូរមកហើយ។ ខាងក្រោមនេះ AMS សូមបង្ហាញពីគោលគំនិតគួរឱ្យចាប់អារម្មណ៍មួយចំនួនក្នុងការចិញ្ចឹមអប់រំកូនរបស់មហាសេដ្ឋី៖

របៀបចិញ្ចឹមកូនរបស់លោក Mark Zuckerberg

លោក Zuckerberg បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃគុណតម្លៃ និងការគិតស៊ីជម្រៅក្នុងការចិញ្ចឹមកូនរបស់ខ្លួន។ នៅពេលសួរនៅឆ្នាំ ២០២៤ ថាតើកុមារគួរសិក្សាអ្វីខ្លះនៅថ្ងៃនេះ លោកបានប្រាប់ Bloomberg ថា៖ “រឿងសំខាន់បំផុតគឺការរៀនពីរបៀបគិតពិចារណា និងរៀនពីគុណតម្លៃជីវិតនៅពេលអ្នកនៅក្មេង”។ Zuckerberg និងភរិយារបស់លោក Priscilla Chan មានកូនស្រីបីនាក់៖ Maxima អាយុ ១០ ឆ្នាំ; August អាយុ ៨ ឆ្នាំ; និង Aurelia អាយុ ២ ឆ្នាំ។

លោកក៏បាននិយាយនៅកម្មវិធីផតខាស “Acquired” នៅឆ្នាំនោះថា នៅពេលដែលកូនស្រីរបស់លោក August បាននិយាយថានាងចង់ធំឡើងដូចតារាចម្រៀងប៉ុបអាមេរិក Taylor Swift លោកបានប្រាប់នាងថាជម្រើសនៃការធ្វើជាតារាល្បីគឺ “មិនមាន” សម្រាប់នាងទេ។ យោងតាមកាសែត New York Post ក្រោយមក August បាននិយាយថានាងបានផ្លាស់ប្តូរចិត្ត ហើយសម្រេចចិត្តថានាងចង់ក្លាយជាខ្លួនឯង។

នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១៩ នៅលើប៉ុស្តិ៍ CBS “This Morning” នាយកប្រតិបត្តិក្រុមហ៊ុន Meta បាននិយាយថា លោក និងភរិយាមានគោលបំណងចិញ្ចឹមកូនៗរបស់ពួកគេឲ្យមានភាពខិតខំតស៊ូ ទោះបីជាគ្រួសារមានទ្រព្យសម្បត្តិច្រើនក៏ដោយ។ លោក Zuckerberg បាននិយាយថា “ពួកគេមានកិច្ចការផ្ទះ ពួកគេមានការទទួលខុសត្រូវ” ខណៈពេលដែលអ្នកស្រី Chan បានបន្ថែមថា ពួកគេ “មិនផ្តល់អ្វីគ្រប់យ៉ាងដល់កូនៗទេ”។

របៀបចិញ្ចឹមកូនរបស់លោក Satya Nadella

លោក Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយថា ទស្សនវិជ្ជានៃការចិញ្ចឹមកូនរបស់លោកគឺផ្ដោតលើការទុកចន្លោះឱ្យពួកគេរីកចម្រើនតាមល្បឿនផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងបទសម្ភាសន៍មួយក្នុងឆ្នាំ ២០១៧ ជាមួយទស្សនាវដ្តី Good Housekeeping លោក Nadella បាននិយាយថា លោក និងភរិយា បានកំណត់ព្រំដែនច្បាស់លាស់លើភាពយន្ត ហ្គេមវីដេអូ និងគេហទំព័រដែលកូនៗរបស់ពួកគេអាចចូលមើលបាន ខណៈពេលដែលផ្តោតលើអ្វីដែលកុមារម្នាក់ៗត្រូវការជាជាងការធ្វើតាមច្បាប់តឹងរ៉ឹង។

ទស្សនៈរបស់លោកត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយកូនប្រុសរបស់លោកឈ្មោះ Zain ដែលមានជំងឺខ្វិនខួរក្បាល និងបានស្លាប់នៅអាយុ ២៦ ឆ្នាំក្នុងឆ្នាំ ២០២២។ លោក Nadella បាននិយាយថា ការចិញ្ចឹមកូនប្រុសរបស់លោកបានបង្រៀនលោកអំពីសារៈសំខាន់នៃការយល់ចិត្ត ដែលជាតម្លៃដែលលោកអនុវត្តចំពោះទាំងជីវិតគ្រួសារ និងភាពជាអ្នកដឹកនាំនៅ Microsoft។

លោកក៏បាននិយាយផងដែរថា លោក និងភរិយា​គាំទ្រការអនុញ្ញាតឱ្យកូនៗរបស់ពួកគេយកសត្វចិញ្ចឹមមកចិញ្ចឹម ជាពិសេសសត្វឆ្កែ។ អ្នកស្រី Anu បាននិយាយ៖ «ការចិញ្ចឹមសត្វធ្វើឱ្យពួកគេអាចមានដៃគូ និងការទទួលខុសត្រូវភ្ជាប់មកជាមួយដែរ ហើយពួកគេក៏ទទួលបានអារម្មណ៍ល្អនៅពេលមានសត្វមួយកំពុងរង់ចាំការត្រឡប់មកវិញរបស់ពួកគេ» ។

របៀបចិញ្ចឹមកូនរបស់លោក Bill Gates

លោក Gates បាននិយាយថា លោកបានធ្វើតាមវិធីសាស្រ្តចិញ្ចឹមកូន “Love and Logic” ដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលសង្កត់ធ្ងន់លើការគ្រប់គ្រងអារម្មណ៍ និងការឆ្លើយតបសមហេតុផល។ លោក និងអតីតភរិយា គឺអ្នកស្រី Melinda French Gates បានព្យាយាមដឹកនាំកូនៗដោយធ្វើជាគំរូតាមរយៈការងារ និងសប្បុរសធម៌ រួមទាំងយុទ្ធនាការ The Giving Pledge ដែលជាការប្តេជ្ញាចិត្តជាសាធារណៈសម្រាប់មហាសេដ្ឋីក្នុងការបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេដែលលោកបានបង្កើតឡើងជាមួយមហាសេដ្ឋី Warren Buffett។  នេះបើយោងតាមសេចក្ដីរាយការណ៍របស់ CNBC។

កូនស្រីពៅរបស់លោក Gates គឺ Phoebe ដែលមានអាយុ ២៣ ឆ្នាំ បាននិយាយក្នុងផតខាស “The Burnouts” របស់នាងកាលពីឆ្នាំមុនថា ឪពុកម្តាយរបស់នាងប្រឆាំងនឹងគំនិតនាងក្នុងការឈប់រៀននៅសាកលវិទ្យាល័យ Stanford ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលនាងយល់ថាជារឿងហួសចិត្តដោយសារតែឪពុកនាងផ្ទាល់ក៏មានប្រវត្តិឈប់រៀនដែរ។

នាងបាននិយាយផងដែរថា នាង និងបងប្អូនរបស់នាងមិនត្រូវបានអនុញ្ញាតឱ្យប្រើនាមត្រកូលរបស់ឪពុកពួកគេជាសាធារណៈទេ រហូតដល់ពួកគេរៀនដល់ថ្នាក់វិទ្យាល័យ ដើម្បីជៀសវាងការចាប់អារម្មណ៍។ នៅក្នុងវគ្គមួយក្នុងឆ្នាំ ២០២៥ នៃផតខាស “Raj Shamani’s Figuring it Out” លោក Gates បាននិយាយថា លោកមានគម្រោងទុកទ្រព្យសម្បត្តិតិចជាង ១% នៃទ្រព្យសម្បត្តិរបស់លោកដល់កូនៗរបស់លោក។ លោកបាននិយាយថា «ខ្ញុំចង់ផ្តល់ឱកាសឱ្យពួកគេរកប្រាក់ចំណូល និងភាពជោគជ័យដោយខ្លួនឯង»។ លោកបានប្រាប់ពិធីករ Raj Shamani ថា លោកមិនរំពឹងថាកូនៗរបស់លោកនឹងទទួលយក Microsoft ទេ ដោយសង្កត់ធ្ងន់ថា លោកចង់ឱ្យពួកគេសម្រេចបានជោគជ័យផ្ទាល់ខ្លួន ជាជាងដើរតាមគន្លងរបស់លោកនៅក្នុងពិភពបច្ចេកវិទ្យា។

របៀបចិញ្ចឹមកូនរបស់លោក Sundar Pichai

នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Pichai បានទទួលស្គាល់ទាំងប្រយោជន៍ និងហានិភ័យនៃបច្ចេកវិទ្យានៅក្នុងជីវិតកូនៗរបស់លោក។ ពីមុនលោកបានប្រាប់ Bloomberg ថា ពេលខ្លះលោកប្រើ Google Lens ដើម្បីជួយធ្វើកិច្ចការផ្ទះ។ លោកបាននិយាយថា «ពេលខ្លះខ្ញុំខ្ជិល ហើយខ្ញុំធ្វើពុតដូចជាខ្ញុំកំពុងគិត ប៉ុន្តែខ្ញុំក៏កំពុងប្រើ Google Lens ដើម្បីរកចម្លើយដែរ»។

លោក Pichai បាននិយាយនៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយ BBC ថា លោក «តែងតែព្រួយបារម្ភអំពីបច្ចេកវិទ្យា» នៅពេលនិយាយអំពីកូនៗរបស់លោក ខណៈពេលដែលទទួលស្គាល់ថាការធំឡើងក្នុងពិភពឌីជីថលគឺជៀសមិនរួច។ លោកលើកទឹកចិត្តពួកគេឱ្យគ្រប់គ្រងព្រំដែនពេលវេលាមើលទូរស៍ព្ទឬឧបករណ៍ផ្សេងៗរបស់ពួកគេ ជាជាងពឹងផ្អែកលើការហាមឃាត់ទាំងស្រុង។

របៀបចិញ្ចឹមកូនរបស់លោក Jeff Bezos

លោក Bezos និងភរិយារបស់លោក គឺលោកស្រី Lauren Sánchez កំពុងចិញ្ចឹមគ្រួសារដែលមានកូនប្រាំពីរនាក់រួមគ្នា។ លោកមានកូនបួននាក់ជាមួយអតីតភរិយារបស់លោក MacKenzie Scott ខណៈភរិយាថ្មីលោក អ្នកស្រី Sánchez មានកូនបីនាក់ជាមួយដៃគូមុនៗ។

ស្ថាបនិកក្រុមហ៊ុន Amazon រូបនេះបានលើកកម្ពស់ការផ្ដល់ឯករាជ្យ និងការអនុវត្តជាក់ស្តែងក្នុងការចិញ្ចឹមកូនជាយូរមកហើយ។ នៅក្នុងព្រឹត្តិការណ៍មួយក្នុងឆ្នាំ ២០១៧ លោក Bezos បាននិយាយថា លោកបានអនុញ្ញាតឱ្យកូនៗរបស់លោកប្រើកាំបិតនៅអាយុបួនឆ្នាំ និងឧបករណ៍អគ្គិសនីនៅអាយុប្រាំពីរឬប្រាំបីឆ្នាំ។

ថ្លែងនៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១៨ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញសកល FIRST លោកបានលើកទឹកចិត្តកុមារឱ្យបន្តធ្វើអ្វីដែលពួកគេចូលចិត្ត និងអាចយកចិត្តទុកដាក់ខ្លាំង ដូច្នេះពួកគេនឹងមិននឿយហត់ក្នុងការខិតខំប្រឹងប្រែង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *