ចិនចេញច្បាប់រឹតបន្ដឹង Influencer ដែលគ្មានជំនាញ កុំឱ្យធ្វើមាតិកាលើប្រធានបទវេជ្ជសាស្ត្រ ហិរញ្ញវត្ថុ ច្បាប់ និងការអប់រំ

ប្រទេសចិនដាក់អនុវត្តច្បាប់ថ្មី ទាមទារឱ្យបុគ្គលមានឥទ្ធិពល ឬ​ Influencer ដែលធ្វើមាតិកាទៅលើប្រធានបទដូចជា វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ ច្បាប់ និងការអប់រំ ត្រូវតែមានសញ្ញាបត្រ ឬលិខិតបញ្ជាក់ថា បុគ្គលនោះបានឆ្លងកាត់ការបណ្ដុះបណ្ដាល និងមានជំនាញត្រឹមត្រូវ ដើម្បីទប់ស្កាត់ការចែករំលែកព័ត៌មានក្លែងក្លាយ។

នៅថ្ងៃទី២៨ តែតុលានេះ សារព័ត៌មាន Daily Express បានចុះផ្សាយថា រដ្ឋបាលវិទ្យុ និងទូរទស្សន៍ជាតិ (NRTA) រួមជាមួយក្រសួងវប្បធម៌ និងទេសចរណ៍របស់ប្រទេសចិន បានចេញមកបញ្ជាក់ថា បុគ្គលមានឥទ្ធិពល ឬ​ Influencer ដែលធ្វើមាតិកាទៅលើប្រធានបទដូចជា វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ ច្បាប់ និងការអប់រំ ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចែកចាយព័ត៌មានពីប្រធានបទសំខាន់ និងរសើប មិនពឹងផ្អែកទៅលើប្រជាប្រិយភាពតែមួយមុខនោះទេ។

ជាក់ស្ដែង លក្ខខណ្ឌនៃ “លក្ខណៈសម្បត្តិសមស្រប” នេះ មិនតម្រូវឱ្យបុគ្គលមានឥទ្ធិពលត្រូវតែមានសញ្ញាបត្របញ្ជាក់ការសិក្សាលើជំនាញខាងលើពីសាកលវិទ្យាល័យនោះទេ តែត្រូវមានអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬឯកសារដែលអាចធ្វើការផ្ទៀងផ្ទាត់បាន បញ្ជាក់ថា បុគ្គលរូបនោះពិតជាបានឆ្លងកាត់ការហ្វឹកហាត់ពិតមែន។

គួរឱ្យដឹងផងដែរថា ច្បាប់មួយនេះត្រូវបានលើកឡើងជាលើកដំបូងកាលពីឆ្នាំ ២០២២ ដោយបានផ្ដោតទៅលើក្រុមបុគ្គលដែលមានឈ្មោះហៅថា “ពិធីករតាមអ៊ីនធឺណិត” មុននឹងសមាគមឧស្សាហកម្មសម្តែងប្រទេសចិន បានធ្វើបច្ចុប្បន្នភាពដើម្បីពង្រឹងគុណភាព និងស្ដង់ដាវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០២៥។

ម​ន្ត្រីជំនាញបានឱ្យដឹងថា ការដាក់អនុវត្តច្បាប់នេះ គឺធ្វើឡើងក្នុងគោលបំណងចង់ឱ្យវិស័យខាងលើមានវិជ្ជាជីវៈត្រឹមត្រូវ និងការពារទស្សនិកជនកុំឱ្យទទួលបានព័ត៌មានមិនពិត សមស្របទៅនឹងក្របខ័ណ្ឌ​អភិបាលកិច្ច​ឌីជីថល។​​

យ៉ាងណាមិញ សារព័ត៌មាន Morocco World News បានរាយការណ៍មតិរះគន់មួយចំនួនថា ច្បាប់នេះអាចប៉ះពាល់ដល់គំនិតច្នៃប្រតិដ្ឋ និងរិតត្បិតសេរីភាពនៃការបញ្ចេញមតិ ដោយបុគ្គលទាំងនោះជឿជាក់ថា ការអនុវត្តច្បាប់នេះ ចិនមានសិទ្ធិក្នុងការរឹតត្បិតសំឡេងឯករាជ្យ ការជជែកវែកញែក និងការរិះគន់នានាផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *