សុភាសិត​ជប៉ុន​​ ៧​ឃ្លា​ដ៏​មាន​ន័យ​អំពី​មិត្តភាព ជីវិត និង​គ្រួសារ

មិន​ខុស​ពី​សុភាសិត​ល្អៗ​របស់​ខ្មែរ​យើង​ ប្រទេស​ដទៃ​ក៏​មាន​សុភាសិត​ដូច​គ្នា​ក្នុង​គោលដៅ​ដើម្បី​ដាស់​តឿន លើក​ទឹក​ចិត្ត​ និង​ប្រៀនប្រដៅ​ប្រជាជន​របស់​ខ្លួន។ តួ​យ៉ាង​ដូចជា​ជប៉ុន​ ដែល​ជា​ប្រទេស​មាន​វប្បធម៌​ ប្រវត្តិ​យូរអង្វែង​ និង​ផ្នត់​គំនិត​រីក​ចម្រើន​ដែល​ជាតិ​សាសន៍​ដទៃ​ស្ញប់ស្ញែង​នោះ​ក៏​មាន​សុភាសិត​ល្អ​ៗ​ដែល​យើង​អាច​យើង​មក​គិត​ពិចារណា​បាន​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សុភាសិត​មួយ​ចំនួន​របស់​ជប៉ុន​អំពី​មិត្តភាព និង​គ្រួសារ។

គុណ​ឪពុក​​​ខ្ពស់​ជាង​ភ្នំ ឯ​គុណ​ម្ដាយ​​ជ្រៅ​ជាង​មហាសមុទ្រ

ជា​សុភាសិត​មួយ​ដែល​ដាស់តឿន​អ្នក​កុំ​ឲ្យ​ភ្លេច​​ពី​ការ​លះបង់​របស់​ពួក​គាត់​ចំពោះ​អ្នក។ គុណ​របស់​ពួក​គាត់​ខ្ពស់​ដូច​ជា​ភ្នំ និង​ជ្រៅ​ដូច​មហាសមុទ្រ​។ ហេតុ​នេះ​កុំ​ភ្លេច​ខ្លួន ឬ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់ ពួក​គាត់​កាន់​តែ​ចាស់​ហើយ​ ពេល​ណា​ដែល​អ្នក​អាច​សូម​បង្ហាញ​ពី​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​ការ​លះ​បង់​ដ៏​ធំធេង​របស់​ពួកគាត់​មក​លើ​អ្នក​។

កង្កែប​ក្នុង​អណ្ដូង​ មិន​ដឹង​ថា​សមុទ្រ​អស្ចារ្យ​ប៉ុនណា​នោះ​ទេ

សុភាសិត​មួយ​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​មនុស្ស​ដែល​មាន​អំនួត​លើ​ខ្លួន​ឯង​ជ្រុល​ហួស​ហេតុ​ មាន​ទស្សនៈ​មិន​សូវ​វែង​ឆ្ងាយ និង​មើល​ពិភព​លោក​ក្នុង​ភាព​ចង្អៀតចង្អល់​។ ស្រដៀង​ទៅ​នឹង​សុភាសិត​ខ្មែរ​ដែល​និយាយ​ថា​ភ្នំ​មួយ​ ខ្ពស់​នៅ​មាន​ភ្នំ​មួយ​ទៀត​ខ្ពស់​ជាង ​គេ​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​មើល​ទៅ​អ្វី​ៗ​ដោយ​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ និង​ការ​ពិចារណា​ខ្ពស់​ ហើយ​មាន​តែ​ការ​អប់រំ​ប៉ុណ្ណោះ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​មាន​ភ្នែក​កាន់​តែ​ភ្លឺ​ មើល​បាន​កាន់​តែ​ឆ្ងាយ។

ដួល​ប្រាំពីរ​ដង ងើប​ឡើង​ប្រាំបី​ដង

ជា​សុភាសិត​ដ៏​ល្បីល្បាញ​មួយ​របស់​ជប៉ុន ដើម្បី​លើក​ទឹក​ចិត្ត​កុំ​ឲ្យ​បោះបង់​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ វា​មាន​ន័យ​ថា​បើ​អ្នក​ធ្វើ​ទៅ​បរាជ័យ ងើប​ឡើង​ធ្វើ​វា​ម្ដង​កុំ​បោះ​បង់ ដូច​ទៅ​នឹង​ពាក្យ​លើក​ទឹក​ចិត្ត​ដ៏​មាន​ន័យ​មួយ​ឃ្លា​ទៀត​ថា​ បើ​អ្នក​បរាជ័យ​ជា​រឿង​ល្អ​ ងើប​ឡើង​បរាជ័យ​ម្ដង​ទៀត​ តែ​ត្រូវ​បរាជ័យ​ឲ្យ​ល្អ​ជាង​មុន​។

មើល​អាកប្បកិរិយា​របស់​អ្នក​ដទៃ ហើយ​កែ​តម្រូវ​ខ្លួន​ឯង

បរាជ័យ​របស់​បុរស​ម្នាក់ គឺ​ជា​មេរៀន​សម្រាប់​បុរស​ម្នាក់​ទៀត​ មើល​ សង្កេត និង​រៀន។ វា​ជា​សុភាសិត​ដាស់តឿន​មនុស្ស​គ្រប់​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់​ខ្លួន ដោយ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ដទៃ​ អ្វី​ដែល​ល្អ​គួរ​រៀន និង​អ្វី​ដែល​មិន​ល្អ​យក​មក​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង។

សូម្បី​តែ​ស្វា​ នៅ​តែ​ធ្លាក់​ពី​លើ​ដើម​ឈើ

ដូច​ទៅ​នឹង​សុភាសិត​ខ្មែរ “ដំរី​ជើង​៤ គង់​មាន​ភ្លាត់​ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច” គ្មាន​នរណា​ម្នាក់​​ល្អឥតខ្ចោះ​ បន្ត​ព្យាយាម​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ហើយ​ឆាប់​ក្រោក​ចេញ​ពី​ភាព​បរាជ័យ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

មិត្តភ័ក្ដិ​របស់​មនុស្ស​គ្រប់​គ្នា

បើ​ទោះ​វា​មិន​មែន​ជា​សុភាសិត​វិជ្ជមាន តែ​វា​ឆ្លុះ​បញ្ចាំង និង​ដាស់តឿន​ដល់​​មនុស្ស​ដែល​ព្យាយាម​ផ្គាប់​ចិត្ត​អ្នក​ដទៃ​រហូត​ដល់​បាត់​បង់​ខ្លួន​ឯង។ ព្យាយាម​ធ្វើ​ជា​មិត្ត​របស់​មនុស្ស​គ្រប់​គ្នា​ ជា​ចុង​ក្រោយ​មិន​ស្មោះ​ត្រង់​នឹង​នរណា​ម្នាក់ សូម្បី​តែ​ខ្លួន​ឯង។

រឿង​ល្អ​ៗ ចូល​តែ​ក្នុង​គ្រួសារ​ដែល​មាន​ស្នាម​ញញឹម​ប៉ុណ្ណោះ

ក្នុង​សុភាសិត​ជប៉ុន​មួយ​នេះ គេ​សង្កត់​ធ្ងន់​ទៅ​លើ​គ្រួសារ​ដែល​តែង​មាន​ស្នាម​ញញឹម​នឹង​តែង​ជួប​សំណាង និង​សុភមង្គល។ ប្រសិន​បើ​គ្រួសារ​តែង​មាន​ស្នាម​ញញឹម​ចំពោះ​គ្នា ពួក​គេ​នឹង​បើក​ចិត្ត​ទូលាយ​ការ​គាំទ្រ​គ្នា និង​មាន​ភាព​រីករាយ​ក្នុង​ជីវិត។

៨ “ចក្ខុវិស័យ​ដែល​មិន​បញ្ចេញ​សកម្មភាព​សោះ ប្រៀប​ដូច​សុបិន​ទាំង​ថ្ងៃ តែ​សកម្មភាព​ដែល​គ្មាន​ចក្ខុវិស័យ គឺ​ជា​សុបិន​ដ៏​អាក្រក់​បំផុត” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី