បច្ចុប្បន្ននេះ មានអ្នកសុខចិត្តនៅលីវច្រើន ធ្វើឱ្យរាល់ចំណូល និងចំណាយធ្លាក់ជាបន្ទុកចំពោះមនុស្សតែម្នាក់។ ហេតុនេះហើយ ការរៀបចំគោលដៅដើម្បីបន្ថែមប្រាក់ចំណូលជាអ្វីដែលមនុស្សជាច្រើនគ្រោងនឹងធ្វើ។ លោក Manoj Arora អ្នកនិពន្ធសៀវភៅ “A Father’s Diary” ណែនាំវិធី ៧ យ៉ាងដើម្បីរកចំណូលបន្ថែមដែលមហាសេដ្ឋីនិយមប្រើវា។

១. Earned Income (ចំណូលបានពីការងារពេញម៉ោង)
ចំណូលដែលបានមកពីធ្វើការពេញម៉ោង ដូចជា ប្រាក់ឈ្នួល ឬប្រាក់ខែ។ ទន្ទឹមនឹងនេះប្រាក់ខែ អាចក្លាយជាអន្ទាក់ធ្វើឱ្យអ្នកមិនអាចចេញរួចពី Comfort Zone របស់ខ្លួនក៏មាន។ ចំពោះអ្នកនៅលីវ មានចំណូលពីប្រាក់ខែតែម្យ៉ាង អាចមានហានិភ័យបន្តិច ព្រោះបើថ្ងៃណាមួយមានរឿងនឹកស្មានមិនដល់ ដូចជា ត្រូវបញ្ឈប់ការងារភ្លាមៗ ប្រាក់ចំណូលដ៏សំខាន់នោះអាចនឹងរលាយបាត់ក្នុងមួយប៉ព្រិចភ្នែក។
២. Profit Income (ចំណូលពីប្រាក់ចំណេញ)
នៅពេលគិតអំពីការបង្កើនប្រាក់ចំណូល មនុស្សភាគច្រើនគិតដល់ការលក់ដូរ។ បច្ចុប្បន្ននេះ ការលក់តាមអនឡាញ ពិតជាពេញនិយមខ្លាំងណាស់ដោយសារវិនិយោគតិច មិនចាំបាច់បើកហាង ហើយឥតគិតថ្លៃទៀតផង។ ឬម្យ៉ាងទៀតអាចបង្កើតការងារដល់ខ្លួនតាមរយៈជំនាញដែលអ្នកមាន ដូចជា ធ្វើម្ហូប ឬធ្វើនំ។
៣. Interest Income (ចំណូលដែលបានមកពីការប្រាក់)
ការប្រាក់ភាគច្រើនបានមកពីការផ្ញើរប្រាក់នៅធនាគារ ឬ “ការប្រាក់ផ្គួប” សូម្បីតែបិតាវិនិយោគលោក Warren Buffett ក៏និយាយថានេះជាមិត្តពិតរបស់អ្នកវិនិយោគដែរ។ មានវិធីមួយទៀតការប្រាក់ដែលបានមកពីការទិញឆ្នោតសន្សំ ឬ GSB ដែលជាប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែទទួលបានការប្រាក់ច្រើនជាងធនាគារផ្សេងៗ។ គ្រាន់តែថាវិធីនេះអ្នកត្រូវសិក្សាឱ្យស៊ីជម្រៅ ប្រសិនបើចង់បានប្រភពប្រាក់បន្ថែម។
៤. Divide Income (ចំណូលពីភាគលាភ)
ជាចំណូលពីការលេងភាគហ៊ុនផ្សេងៗដោយទទួលបានការប្រាក់ច្រើនជាងប្រាក់បញ្ញើតាមធនាគារ។ វិធីនេះតម្រូវឱ្យអ្នកសិក្សាឱ្យកាន់តែលម្អិតទៀត ព្រោះប្រាក់ចំណេញកាន់តែច្រើន ហានិភ័យក៏កាន់តែខ្ពស់ដែរ។

៥. Rental Income (ចំណូលពីការដាក់ជួល)
ទ្រព្យសម្បត្តិដាក់ជួលពេញនិយមបំផុតគឺ អចលនទ្រព្យ រួមមាន ៖ ផ្ទះ ខុនដូ បន្ទប់ជួល ឬដីធ្លី។ អ្នកខ្លះប្រហែលជាគិតថាសុទ្ធតែជារបស់ហួសពីលទ្ធភាព។ ប៉ុន្តែបើអ្នកសិក្សាឱ្យបានដិតដល់នឹងយល់ថា វាមិនចាំបាច់ធំដុំអីទេ ព្រោះសម័យនេះ សូម្បីតែ “ទូរស័ព្ទដៃ” ក៏មានគេជួលយកទៅថតរូបក្នុងកម្មវិធីប្រគំតន្រ្តី ឬជួលហ្គេមប្រចាំថ្ងៃ។
៦. ចំណូលពីប្រាក់ចំណេញដាក់លក់ត
ជាមុខរបរលក់អចលនទ្រព្យ ឧទាហរណ៍អ្នកទិញខុនដូក្នុងតម្លៃ ៦ ម៉ឺនដុល្លារ ហើយរៀបចំ តុបតែងថ្មី រួចដាក់លក់ក្នុងតម្លៃ ៧ ម៉ឺនដុល្លារ អ្នកនឹងទទួលបាន ១ ម៉ឺនដុល្លារ។ ឬលក់ទំនិញអ្វីផ្សេងដូចជា កាបូបម៉ាកយីហោ ក៏បាន ព្រោះម៉ាកមួយចំនួនតម្លៃកើនឡើងស្ទើរតែរាល់ឆ្នាំ។
៧. Royalty Income (ចំណូលពីចំណេះដឹង និងសមត្ថភាព)
ចំណេះដឹង និងសមត្ថភាពដែលអ្នកប្រើបង្កើតស្នាដៃ ឬ “កម្មសិទ្ធិបញ្ញា” ដូចជា ស្នាដៃតែងនិពន្ធ ការរចនាឡូហ្គោ ឬលក់ Franchise។ ទាំងនេះសុទ្ធតែជាសមិទ្ធផលចម្រាញ់ចេញពីខួរក្បាលតែមួយ និងដៃទាំងពីររបស់អ្នកម្នាក់ប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកមិនចាំបាច់បង្កើតប្រភពចំណូលឱ្យបានទាំង ៧ នោះទេ ដោយសារតែមហាសេដ្ឋីភាគច្រើនមិនថា Bill Gates ឬ Warren Buffett នោះទេ មានប្រភពចំណូលច្រើនជាងមួយឬពីរប៉ុណ្ណោះ៕


























Account
Security
Favourite Content