“៥០/៣០/២០” ច្បាប់​នៃ​ការ​ចាត់ចែង​ប្រាក់ ​ដ៏​ល្អ​សម្រាប់​អ្នក​ចង់​សន្សំ​លុយ

ការ​សន្សំ​ប្រាក់​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ​ពិសេស​ក្នុង​ពេល​ដែល​មាន​បញ្ហា​បន្ទាន់​ដូចជា បាត់បង់​ការងារ ជួប​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ ឬ​សមាជិក​គ្រួសារ​មាន​បញ្ហា​ជា​ដើម។ ក្រៅ​ពី​នោះ​សមត្ថភាព​ក្នុង​ការ​សន្សំ​ក៏​ជួយ​ឲ្យ​អ្នក​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ទិញ​អ្វី​ដែល​ខ្លួន​ចង់​បាន​​ ប៉ុន្តែ​ការ​សន្សំ​អាច​ជា​រឿង​ដ៏​ពិបាក​មួយ​​​សម្រាប់​យុវជន​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​សារ​បច្ចេកវិទ្យា​ជួយ​ឲ្យ​ការ​ទិញ​របស់​ប្រើ​ប្រាស់​កាន់​តែ​ងាយ​ស្រួល។ យ៉ាង​ណា​ថ្ងៃ​នេះ​ AMS សូម​លើក​យក​ច្បាប់​ក្នុង​ការ​ចាត់​ចែង​ប្រាក់​មួយ​មក​ចែក​រំលែក​ដែល​នឹង​ជា​ជំនួយ​ដល់​ការ​សន្សំ​ប្រាក់​របស់​លោក​អ្នក។

ច្បាប់​ ៥០/៣០/២០ ដ៏​ល្បីល្បាញ​មួយ​នេះ​បង្កើត​ឡើង​ដោយ​អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​ថា Senator Elizabeth Warren និង​កូន​ស្រី​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​សៀវភៅ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ All Your Worth: The Ultimate Lifetime Money Plan។ ច្បាប់​មួយ​នេះ​ត្រូវ​បែង​ចែក​ចំណូល​សរុប​របស់​អ្នក​​ជា​ ៣​ផ្នែក​ធំ​ៗ​រួម​មាន​​ តម្រូវ​ការ​ ការ​ចង់​បាន និង​សន្សំ។

តម្រូវការ ៥០ភាគរយ

បន្ទាប់​ពី​គណនា ឬ​បូក​ចំណូល​សរុប​របស់​ខ្លួន​រួច​រាល់​ហើយ​ អ្នក​ត្រូវ​កាត់​ ៥០ភាគរយ​នៃ​ចំណូល​សរុប​នេះ​ចូល​ទៅ​ក្នុង​តម្រូវ​ការ​ចាំបាច់​របស់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​ដូចជា៖

  • ឈ្នួល​ផ្ទះ
  • ម្ហូប​អាហារ​
  • ថ្លៃ​ទឹក ភ្លើង និង​ចំណាយ​ផ្សេង​ទៀត​ដែល​ភាគ​ច្រើន​ជា​ចំណាយ​ក្នុង​ផ្ទះ

ការ​ចង់​បាន ៣០ភាគរយ

បន្ទាប់​ពី​កាត់​ ៥០ភាគរយ​នៃ​ចំណូល​សរុប​ចូល​ទៅ​ក្នុង​តម្រូវ​ការ​ចាំបាច់​ហើយ អ្នក​ត្រូវ​កាត់​ ៣០ភាគរយ​ផ្សេង​ទៀត​ដើម្បី​បំពេញ​ចំណង់ ឬ​អ្វី​ដែល​ខ្លួន​ចង់​បាន​ដូច​ជា៖

  • ចំណាយ​ទៅ​លើ​ចំណង់ចំណូលចិត្ត​​របស់​ខ្លួន (ថ្លៃ​ហាត់ប្រាណ​ប្រចាំ​ខែ ថ្លៃ​តារាង​បាល់ទាត់។ល។)
  • ដំណើរ​កម្សាន្ត
  • ការ​ញុំា​អាហារ​ខាង​ក្រៅ
  • ថ្លៃ​កម្មវិធី​​ដូច​ជា​ Netflix ឬ​កម្មវិធី​ផ្សេង​ទៀត។

២០ ភាគរយ​សម្រាប់​សន្សំ

នៅ​សល់​ ២០ភាគរយ​ចុង​ក្រោយ​ អ្នក​ត្រូវ​ចាត់​វា​បញ្ចូល​ទៅ​ក្នុង​កូន​ជ្រូក ឬ​គណនី​ធនាគារ​របស់​ខ្លួន ដើម្បី​គោលដៅ​ហិរញ្ញវត្ថុ​ណា​មួយ​របស់​ខ្លួន​ និង​ទិញ​របស់​សំខាន់​ធំៗ​ដែល​ខ្លួន​ចង់​បាន​ដូចជា​ទូរស័ព្ទ ឬ​ឡាន​ជា​ដើម។

បើ​ទោះ​វា​ជា​របៀប​សន្សំ​ប្រាក់​ដ៏​ល្អ​មួយ​តែ​វា​ក៏​មាន​ចំណុច​ខ្សោយ​របស់​ខ្លួន​ផង​ដែរ​ ២០ភាគរយ​អាច​ជា​មិន​គ្រប់​គ្រាន់​ឡើយ​សម្រាប់​អ្នក​ដែល​មាន​គោលដៅ​ធំ​ ដូច​ជា​ទិញ​ផ្ទះ ឬ​បង្កើត​អាជីវកម្ម ហើយ​វា​អាច​ជា​មាន​ផលវិបាក​គួរសម​សម្រាប់​មនុស្ស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឬ​មនុស្ស​ដែល​ត្រូវ​ផ្ញើ​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ដែល​ធ្វើ​ឲ្យ​សន្សំ​ ២០ភាគរយ​នេះ​នៅ​សល់​តិច​តួច​មែនទែន។ យ៉ាង​ណា​បើ​សិន​ច្បាប់​មួយ​នេះ​សក្ដិសម​សម្រាប់​អ្នក​ អ្នក​គ្រាន់​តែ​បូក​ចំណូល​សរុប​ប្រចាំ​ខែ​របស់​ខ្លួន​ ហើយ​គណនា​ចេញ​ជា​ភាគ​រយ​ហើយ​ចាត់​វា​ចូល​ទៅ​ក្នុង​ផ្នែក​នីមួយៗ​នោះ​នឹង​អាច​ចាំ​ផ្ដើម​អនុវត្ត​បាន​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ