ល្បិច​សន្សំ​សំចៃ​ភ្លើង​ទាំង​ ១០​ ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​ខ្ជះខ្ជាយ​លើ​ថ្លៃ​ភ្លើងបាន​ច្រើន​ហួស​ការ​គិត

ចុង​ខែ​ម្ដង​ៗ​ដឹង​តែ​មាន​ហើយ​វិក្កយបត្រ​ដែល​ត្រូវ​ចំណាយ​មិន​ថា​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ថ្លៃ​ទូរស័ព្ទ សព្វសារពើ ប៉ុន្តែ​ធ្លាប់​សង្កេត​មើល​អត់​ថា​តួលេខ​សម្រាប់​ការ​ចំណាយ​ទាំង​នេះ ភាគ​ច្រើន​គឺ​កើន​ឡើង​ជានិច្ច​ពី​មួយ​ខែ​ទៅ​មួយ​ខែ ជា​ពិសេស​ថ្លៃ​ភ្លើង។ ដូច្នេះ​បើ​កំពុង​មាន​អារម្មណ៍​ថា​ស្ទុះ​លែង​រួច​ហើយ អ្នក​គួរ​តែ​ងាក​សន្សំ​សំចៃ​អគ្គិសនី​វិញ​ទើប​បាន។ ខាង​ក្រោម​នេះ​យើង​នឹង​ចែក​រំលែក​ពី​វិធី​ចំនួន​ ១០​ដើម្បី​ជួយ​សន្សំ​សំចៃ​ថ្លៃ​អគ្គិសនី​ប្រចាំ​ខែ​របស់​អ្នក៖

១. ដក​ឌុយ​គ្រប់​ពេល​ឈប់​ប្រើ៖ គ្រាន់​តែ​ចុច​បិទ​​ឧបករណ៍​​ប្រើប្រាស់​របស់​អ្នក​ គឺ​មិន​មែន​មាន​ន័យ​ថា​អាច​បិទ​ចរន្ត​ភ្លើង​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ដរាប​ណា​ឌុយ​ឧបករណ៍​ស្ថិត​ជាប់​នឹង​ព្រី នោះ​វា​​នៅ​តែ​មាន​ចរន្ត​ភ្លើង​តិច​តួច​ក្នុង​នោះ​ ជា​ពិសេស​អ្នក​ដែល​ចូល​ចិត្ត​បើក​ Monitor កុំព្យូទ័រ​ចោល​រាប់​ម៉ោង គឺ​ប្រៀប​ដូច​ជា​បើក​ភ្លើង​ចោល​ឥត​ប្រយោជន៍​ដូច​គ្នា​ដែរ។

២. បោក​អ៊ុត​​ខោ​អាវ​តែ​ម្ដង​​ៗ​ឲ្យ​រួច​រាល់៖ ម៉ាស៊ីន​បោក​ខោ​អាវ និង​ឆ្នាំង​អ៊ុត គឺ​ជា​ឧបករណ៍​ដែល​ស៊ី​ភ្លើង​ច្រើន​ដូច​គ្នា ដូច្នេះ​ហើយ​បើ​អ្នក​​ត្រូវ​បោក​អ៊ុត​ខោ​អាវ គឺ​ត្រូវ​ដាក់​បោក​​ម្ដង​ឲ្យ​ច្រើន​ៗ (តែ​កុំ​ឲ្យ​លើស​កម្រិត) ជា​ជាង​ការ​ដាក់​បោក​ញឹកញាប់។ ដូច្នេះ​អ្នក​ដែល​ទម្លាប់​ដាក់​ខោ​អាវ​បោក​រៀងរាល់​ព្រឹក គួរ​តែ​ប្ដូរ​ទម្លាប់​មក​ដាក់​ម្ដង ឬ​ពីរ​ដង​បាន​ហើយ​ក្នុង​មួយ​សប្ដាហ៍។

. កុំ​ប្រើ​ម៉ាស៊ីន​បូមធូលី​ច្រើន​​ពេក៖ បើ​ផ្ទះ​របស់​អ្នក​​មិន​ចិញ្ចឹម​សត្វ ហើយ​ជា​ធម្មតា​មិន​មាន​ធូលី​ដី​ច្រើន​ទេ អ្នក​មិន​បាច់​ប្រើ​​ម៉ាស៊ីន​បូម​ធូលី​ត្រឹម​តែ២ ទៅ​៣​ដង​ក្នុង​មួយ​ខែ​ក៏​​បាន។

. បន្ថយ​ការ​បើក​ម៉ាស៊ីន​ត្រជាក់៖ សម្រាប់​​អ្នក​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​នៅ​ផ្ទះ គួរ​បើក​ប្រើ​តែ​ពេល​ចាំបាច់​បាន​ហើយ ដូច​ជា​បើក​នៅ​ថ្ងៃ​ណា​ដែល​អាកាសធាតុ​ក្ដៅ​មែនទែន ហើយ​គួរ​បើក​ក្នុង​កម្រិត​សម​ល្មម ដូច​ជា ២៥អង់សាគឺ​គ្រប់គ្រាន់។ ប៉ុន្តែ​បើ​អ្នក​​គឺ​ជា​មនុស្ស​ដែល​គេ​មិន​លក់​បើ​មិន​បើក​ម៉ាស៊ីន​ត្រជាក់ គួរ​តែ​កំណត់​ម៉ោង​​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បើក​​ត្រឹម​ ២ទៅ​៣​ម៉ោង​ដំបូង​ដែល​អ្នក​ចូល​គេង​បាន​ហើយ ហើយ​កុំ​ភ្លេច​បិទទ្វារ​បង្អួច​ឲ្យ​ជិត​ៗផង។

៥. ជ្រើសរើស​ប្រើ​អំពូល​ស៖ ត្បិត​តែ​អំពូល​ស (Fluorescent Lamps) មាន​តម្លៃ​ថ្លៃ​ជាង​អំពូល​ប្រភេទ​ដទៃ​ ប៉ុន្តែ​វា​អាច​ជួយ​សន្សំ​សំចៃ​ភ្លើង​ជាង​អំពូល​ថ្លា ឬ​​ប្រភេទ​ផ្សេង​ៗ​បាន​ដល់​ទៅ ៧៥% ថែម​ទាំង​​មាន​អាយុ​កាល​ប្រើប្រាស់​បាន​យូរ​ជាង​ទៀត។

៦. កាត់​បន្ថយ​ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​៖ ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ដូច​ជា​ម៉ាស៊ីន​កិន​ក្រឡុក ម៉ាយក្រូវ៉េវ រួម​ទាំង​ចង្ក្រាន​អគ្គិសនី​ផ្សេង​ៗ​គឺសុទ្ធ​តែ​ជា​ឧបករណ៍​ស៊ី​ភ្លើង​មិន​ចេះ​តិច ដូច្នេះ​បើ​មិន​ចាំបាច់​គួរ​កុំ​បាច់​ប្រើ​វា​អី។

. បិទ​អំពូល​ភ្លើង​ដែល​មិន​ប្រើ៖ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បើក​ភ្លើង​ពេញ​ផ្ទះ ព្រោះ​ចង់​ឲ្យ​ផ្ទះ​ភ្លឺ​ស្អាត ប៉ុន្តែ​បើ​ឃើញ​គីឡូ​ភ្លើង​បាន​ដឹង​រន្ធត់​ចិត្ត។ ដូច្នេះ​អំពូល​ភ្លើង​ណា​ដែល​មិន​ប្រើ​ទេ​ គួរ​តែ​បិទ​ទៅ ហើយ​គ្រប់​ពេល​ដែល​ចេញ​ពី​ផ្ទះ ឬ​បន្ទប់​គួរ​ពិនិត្យ​មើល​សិន​ថា​មាន​អំពូល​ភ្លើង​ណា​នៅ​បើក​ឬក៏​អត់ ដើម្បី​កុំ​ឲ្យ​ចុះ​ភ្លើង​ខ្លាំង​ពេក។

. ចំណាយ​លុយ​ទិញ Sensor ​បិទ​បើក​អគ្គិសនី៖ សម្រាប់​អ្នក​ដែល​ពូកែ​ភ្លេច​កម្រិត​ធ្ងន់ គួរ​តែ​ចំណាយ​លុយ​ទិញ​ Sensor ចាប់​​សញ្ញា​ចេញ​ចូល​​ដាក់​ផ្ទះ​ក៏​បាន។ Sensor ទាំង​នេះ​នឹង​អាច​បើក​ភ្លើង​សម្រាប់​ឧបករណ៍​ធំ​ៗ​ក្នុង​ផ្ទះ​នៅ​ពេល​ដែល​មាន​មនុស្ស​ដើរ​ចូល​មក ហើយ​នៅ​ក្នុង​បន្ទប់​នោះ ប៉ុន្តែ​បើ​វា​លែង​ចាប់​សញ្ញា​ចេញ​ចូល​របស់​មនុស្ស​បាន​ហើយ វា​នឹង​បិទ​ភ្លើង និង​ឧបករណ៍​ប្រើប្រាស់​នានា​ដោយ​ស្វ័យប្រវត្តិ។

. មិនបាច់​ប្រើ​ឧបករណ៍​កោរពុកមាត់​ និង​ច្រាសដុសធ្មេញ​អគ្គិសនី​ទេ៖ ត្រឹម​តែ​ច្រាស​ដុសធ្មេញ​ធម្មតា និង​ប្រដាប់​កោរ​ពុកមាត់​ធម្មតា​ក៏​អាច​ឲ្យ​សម្អាត​​រង្វង់​មាត់ និង​ផ្ទៃ​មុខ​បាន​ស្អាត​គ្រប់គ្រាន់​ទៅ​ហើយ មិន​ចាំបាច់​ប្រើ​ឧបករណ៍​ដែល​ប្រើ​អគ្គិសនី​នាំ​អស់​ភ្លើង​នោះ​ទេ។

១០. រៀបចំទូទឹកកក​ឲ្យ​មាន​របៀប៖ អ្នក​ដែល​ចូល​ចិត្ត​ទុក​របស់​ញ៉ាំ​ចោល​ក្នុង​ទូទឹក​កក​មួយ​ថ្ងៃ​បន្តិច​ៗ ប៉ុន្តែ​ចុង​ក្រោយ​ក៏​ភ្លេច​ញ៉ាំ ហើយ​ទុក​រហូត​ដល់​ខូច ដឹង​អត់​ថា​ទម្លាប់​បែប​នេះ​គឺ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​គីឡូ​ភ្លើង​របស់​អ្នក​កើន​កាន់​តែ​ខ្ពស់ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ទូទឹក​កក​របស់​អ្នក​គគ្រិច​ ក្លាយ​ជា​ប្រភព​មេរោគ និង​បាក់​តេរី​ថែម​ទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន