ហេតុផល ២ រារាំងយុវជនបច្ចុប្បន្នមិនឲ្យក្លាយជាអ្នកមាន ទោះមានចំណូលល្អក៏ដោយ

យុវវ័យ​សម័យ​នេះ​តែងតែ​ចំណាយ​លុយ​ច្រើន​ពេក​ហើយ ដោយ​ភាគច្រើន​លើ​សម្ភារៈ​និយម ការអាហារ​ញ៉ាំ និង​ការ​ដើរ​លេង​ផ្សេងៗទៀត ដោយមិនខ្វល់ពីអ្វីទាំងអស់។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់ ២ ដែល​រារាំង​យុវជន​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​ឲ្យ​ក្លាយ​ជា​អ្នកមាន និង​សម្បូរ​ហូរហៀរ​បាន ទោះបីជា​មាន​ប្រាក់​ចំណូល​ល្អ​យ៉ាង​ណា​ក៏​ដោយ។

១. ការ​ចំណាយ​ហួស​ប្រមាណ​លើ​ឧបករណ៍​ប្រើប្រាស់


អ្នក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ Clari Nolet បាន​និយាយ​ថា មនុស្ស​ជំនាន់​ក្រោយ​ឥឡូវ​មាន​វប្បធម៌​ពេញចិត្ត​ភ្លាម​ៗ ហើយ​ទិញ​ភ្លែត​មិន​គិត​ពី​ហិរញ្ញវត្ថុ។ ជា​លទ្ធផល ពួកគេ​មាន​ទំនោរ​ចំណាយ​ច្រើន​លើ​ឧបករណ៍​ប្រើប្រាស់​ជួយ​សម្រួល​​ការ​រស់នៅ និង​ឆាប់​រហ័ស។ ឧទាហរណ៍ កម្មវិធី​ដឹកជញ្ជូន​អាហារ​ទៅ​ផ្ទះ​យ៉ាង​រហ័ស និង​មាន​ប្រសិទ្ធភាព ដូចនេះ​ហើយ​នៅ​ពេល​ឃ្លាន​អ្នក​មិន​ចម្អិន​វា​ដោយ​ខ្លួនឯង​ឡើយ តែ​គិត​ពី​កុម្ម៉ង់​មក​ពី​ខាង​ក្រៅ។ សេវាកម្ម​ទាំងនេះ​អាច​មាន​តម្លៃ​ថ្លៃ​ជាង​ការ​ចម្អិន​អាហារ​នៅ​ផ្ទះ ហើយ​ពួកគេ​អាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ។

អ្នក​អាច​ចំណាយ​ប្រាក់​ទាំង​ស្រុង​លើ​ការ​ចំណាយ​សំខាន់​ៗ​ទាំង​នេះ ប៉ុន្តែ​វា​ក្លាយ​ជា​បញ្ហា​នៅ​ពេល​ដែល​វា​មិន​លើស​ថវិកា​របស់​អ្នក ឬ​រារាំង​អ្នក​ពី​ការ​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក។ ការ​សន្សំ​គួរតែ​ជា​អាទិភាព​របស់​អ្នក​មុន​នឹង​ពិចារណា​ថា តើ​អ្នក​អាច​ចំណាយ​ប៉ុន្មាន ឬ​គួរ​ចំណាយ​លើ​សេវាកម្ម​ទាំង​នេះ។ រឿង​ដំបូង​ដែល​គួរ​ពិចារណា​លើ​ការ​សន្សំ គឺ​ការ​រ៉ាប់រង​ការ​ចំណាយ​របស់​អ្នក​ក្នុង​ករណី​គ្មាន​ការងារ​ធ្វើ ឬ​ជំងឺ​រាតត្បាត។ ជាឧទាហរណ៍ ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ-១៩ អ្នក​គួរ​មាន​គោលដៅ​សន្សំ​ប្រាក់​ស្មើ​លើស​ប្រហែល​ពី ៦ ទៅ ១២ ខែ​នៃ​ការ​ចំណាយ​រស់នៅ។

២. ចំណាយ​លើ​របស់​មាន​តម្លៃ​រយៈ​ពេល​ខ្លី

យុវវ័យ​ឥឡូវ​មាន​ការ​ចំណាយ​ប្រចាំថ្ងៃ​ច្រើន មាន​ដូចជា​ថ្លៃ​ទូរសព្ទ វិក្កយបត្រ​ត្រូវ​បង់​ប្រចាំ​ខែ​ទៅ​ធនាគារ​ថ្លៃ​ជួល​រថយន្ត ការ​ទិញ​រថយន្ត​ថ្មី​ដោយ​បង់​រំលស់។ ប្រភេទ​នៃ​ការ​ចំណាយ​ទាំងនេះ​នឹង​ពិបាក​កាត់​ចេញ​នៅ​ពេល​ដែល​អ្នក​បាន​ទិញ​វា។ ពួកគេ​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​ឧបសគ្គ​ចំពោះ​ការ​រក​ថវិកា ប៉ុន្តែ​ការ​ចំណាយ​នៅតែ​លើស​ចំណូល​បាន​យ៉ាង​ច្រើន។ យុវវ័យ​ឥឡូវ​មិន​សូវ​បង្កើត​ផែនការ​ចំណាយ​ដែល​សម​នឹង​ខ្លួន​ឡើយ។ គម្រោង​ទិញ​ផ្ទះ ឬ​គម្រោង​ចូល​និវត្តន៍​ពី​ការងារ សុទ្ធតែ​មិន​បាន​ពិចារណា​ម៉ត់ចត់​ជាមុន​ឡើយ គឺ​នឹក​ឃើញ​ភ្លាម ទិញ​ភ្លែត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន