ឃ្លាទាំង ៥ នៅក្នុងបទចម្រៀងរបស់ BTS ល្អបំផុតសម្រាប់អ្នកជួបឧបសគ្គក្នុងការជ្រើសរើសអាជីពក្នុងក្ដីស្រមៃ

អាចនិយាយបានថា ពេលវេលានេះប្រហែលជាពេលដ៏ពិបាកមួយសម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ ក្នុងការជ្រើសរើសជំនាញសិក្សាសម្រាប់ថ្នាក់សាកលវិទ្យាល័យដែលអាចជាផ្នែកធំមួយក្នុងការកំណត់អាជីពក្នុងថ្ងៃអនាគត។

ត្បិតមានអ្នកមួយចំនួនបានស្វែងរកឃើញពីចំណង់ចំណូលចិត្តរបស់ខ្លួន និងដឹងថាត្រូវទៅរៀននៅទីណារួចហើយ សិស្សមួយចំនួនទៀតនៅមិនទាន់អាចស្វែងរកអាជីពដែលខ្លួនស្រឡាញ់ ឬអាចដឹងថាខ្លួនស្រឡាញ់អ្វីហើយ តែមិនអាចធ្វើតាមគោលបំណងបានតាមរយៈហេតុផលផ្សេងៗ។

តួយ៉ាង ក្នុងកំលុងពេល Live មួយរបស់ Jungkook កាលពីឆ្នាំ ២០២២ អ្នកគាំទ្រម្នាក់បានចែករំលែកថា ខ្លួនចង់ធ្វើជាអ្នកបម្រើការនៅលើយន្តហោះ តែឪពុកម្តាយចង់ឱ្យគេធ្វើជាវេជ្ជបណ្ឌិត។​ ក្រោយឃើញពីសំណេរនេះ Jungkook បានឆ្លើយតបវិញភ្លាមថា៖ “នេះជាជីវិតរបស់អ្នក ហើយអ្នកអាចរស់នៅជាមួយនឹងជីវិតនេះបានតែម្ដងទេ។ ខ្ញុំគិតថា អ្នកគួរតែរស់នៅដើម្បីខ្លួនឯង”។

នេះជាឧទាហរណ៍ដ៏ល្អមួយ ដែលសមាជិករបស់ BTS បានធ្វើក្នុងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន តែនៅមានទង្វើល្អៗជាច្រើនទៀតដែល ក្រុមចម្រៀងខេប៉ុបមួយនេះបានធ្វើដោយផ្ទាល់ និងដោយប្រយោល។

ជាក់ស្ដែង បទចម្រៀងរបស់ BTS មិនតិចទេ ដែលបានដើរតួនាទីក្នុងការផ្សព្វផ្សាយគំនិតវិជ្ជមានទៅដល់អ្នកស្ដាប់ ជាពិសេសក្នុងការលើកទឹកចិត្ត​ឱ្យជឿជាក់ និងធ្វើតាមអ្វីដែលខ្លួនប៉ង។ ដូច្នេះហើយ AMS សូមជីកកកាយឡើងវិញ នូវឃ្លាលើកទឹកចិត្តក្នុងបទចម្រៀងទាំង ៥ របស់ BTS ក្នុងការសម្រេចបំណង និងអាជីពក្នុងក្ដីសុបិន។

ជាក់ស្ដែង នៅក្នុងបទ N.O អ្នកទាំងប្រាំពីរបានច្រៀងថា “កុំរស់នៅក្នុងក្ដីស្រមៃរបស់អ្នកដទៃ” ដែលជាការលើកទឹកចិត្ត​ឱ្យអ្នកស្ដាប់ជ្រើសរើសដើរតាមក្ដីសុបិនរបស់ខ្លនឯង និងកុំរស់នៅទៅតាមក្ដីសង្ឈឹមរបស់នរណាម្នាក់។ សង្កត់ធ្ងន់ទៅលើឃ្លានេះ នៅក្នុងបទ No More Dream ក្រុមចម្រៀងមួយនេះក៏បានច្រៀងដែរថា “បើទោះជាអ្នកមានជីវិតរស់នៅត្រឹមតែមួយថ្ងៃក៏ដោយចុះ ចូរធ្វើអ្វីដែលជាខ្លួនអ្នក និងលះបង់ភាពទន់ខ្សោយចោលឱ្យអស់”។ បន្ថែមពីនេះទៀត នៅក្នុងបទ Life មានឃ្លាមួយនោះបានច្រៀងថា “សម្រេចចិត្តដោយខ្លួនឯង ថាអ្វីដែលអាចធ្វើឱ្យអ្នកមានក្ដីសុខបាន”

រីឯឃ្លាមួយទៀតដែលនៅក្នុងបទ Lost ចម្រៀងមួយនេះហាក់ចង់លើកទឹកចិត្តដល់អ្នកដែលកំពុងតែបាត់បង់ខ្លួនឯងក្នុងដំណើរដ៏វែងឆ្ងាយមួយនេះ ដោយច្រៀងចំៗថា “ការរង្វេងផ្លូវ ជាវិធីសាស្ត្រក្នុងការស្វែងរកផ្លូវ” ។ ក្នុងន័យសម្រាយ ឃ្លានេះប្រហែលជាសមាជិកទាំង ៧ចង់សំដៅថា បើអ្នកមិនរង្វេងផ្លូវទេ ប្រហែលជាអ្នកមិនអាចរកឃើញផ្លូវថ្មីដើម្បីទៅកាន់គោលដៅរបស់ខ្លួនបានឡើយ។

បន្ថែមពីនេះ កំលោះទាំង ៧ក៏បានជំរុញឱ្យអ្នកស្ដាប់ចម្រៀងរបស់ខ្លួនមានជំនឿចិត្តលើខ្លួនឯងដែរ ដោយនៅក្នុងបទ Anpanman ពួកគេបានច្រៀងថា​ “ថ្វីបើខ្ញុំត្រូវដួលម្ដងទៀត ឬខ្ញុំនឹងបង្កើតកំហុសម្ដងទៀត ឬសូម្បីតែខ្ញុំនឹងត្រូវកប់ជ្រៅនៅក្នុងភក់ក៏ដោយ ខ្ញុំនៅតែជឿជាក់លើខ្លួនឯង”។ ឃ្លានេះពិតជាមានអត្ថន័យសំខាន់ក្នុងការជំរុញភាពជឿជាក់ ព្រោះវាជាការពិតដែលមនុស្សម្នាក់ៗអាចនឹងបរាជ័យម្ដងហើយម្ដងទៀត តែបើសិនជាអ្នកក្លាហាន និងជឿលើអ្វីដែលខ្លួនកំពុងធ្វើ នោះអ្នកនឹងអាចសម្រេចក្ដីសុបិននៅក្នុងថ្ងៃណាមួយ។

ទទួលស្គាល់ថា ការជ្រើសរើសជំនាញសិក្សានៅក្នុងសកលវិទ្យាល័យជារឿងដែលពិបាក ព្រោះសិស្សអាចនឹងមានកង្វល់ច្រើនទៅលើភាពជោគជ័យក្រោយរៀនចប់។ តែ AMS សូមលើកទឹកចិត្តថា អ្នកគួរតែដើរតាមក្ដីស្រមៃរបស់ខ្លួនឯងយ៉ាងហោចណាស់ឱ្យបានម្ដង បើទោះបីជាវាខុសក៏មិនថ្វីដែរ ព្រោះអ្នកនៅតែអាចចាប់ផ្ដើមជាថ្មីម្ដងទៀតបានគ្រប់ពេលវេលាឱ្យតែអ្នកជឿជាក់លើខ្លួនឯង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច



Leave a Reply

Your email address will not be published.Required fields are marked *