ត្រឹមមួយឆ្នាំ Wang Yibo អាចរកចំណូលចូលក្រុមហ៊ុន ៩០ លានដុល្លារ ខណៈចំណូលផ្ទាល់ខ្លួនក៏ញាក់សាច់មិនធម្មតា!

បន្ទាប់ពីឆក់បេះដូងទស្សនិកជនទូទាំងអាស៊ីតាមរយៈភាពយន្តភាគបុរាណ “The Untamed” កាលពីឆ្នាំ២០១៩ នៅឆ្នាំ២០២៤នេះ ភាពល្បីល្បាញរបស់តារាសម្ដែងប្រុសចិន Wang Yibo បានបន្តលោតឡើងខ្ពស់ជាមួយស្នាដៃភាពយន្តភាគសង្រ្គាមចារកម្ម “War of Faith” និងបានបង្ហាញខ្លួនក្នុងកម្មវិធីបែបផ្សងព្រេង “Exploring The Unknown”។

ជាការពិត Wang Yibo ពេលនេះបានក្លាយជាសិល្បកររកចំណូលបានច្រើនបំផុតនៅក្រោមក្រុមហ៊ុន Yuehua Entertainment ដោយយោងតាមសារព័ត៌មានចិន Up Media តារាវ័យ ២៧ឆ្នាំរូបនេះធ្លាប់រកចំណូលបានប្រហែល ២៩០០ លានដុល្លារតៃវ៉ាន់ (៩០ លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនក្នុងរយៈពេលតែមួយឆ្នាំ ខណៈប្រាក់ចំណូលផ្ទាល់ខ្លួនរបស់លោកឈានដល់ ១៣០០ លានដុល្លារតៃវ៉ាន់ (៤០ លានដុល្លារអាមេរិក)។

នៅពេលបន្តកិច្ចសន្យាថ្មីនៅឆ្នាំ ២០២២ អត្រាកម្រៃជើងសាររបស់ Wang Yibo បានកើនឡើងដល់ ៥៦% ពោលគឺស្ទើរតែ ៥០-៥០ ជាមួយក្រុមហ៊ុន ដែលអាចបង្ហាញថាលោកពិតជាមានឥទ្ធិពលខ្លាំងនៅក្នុងក្រុមហ៊ុននេះ ហើយបើនិយាយថា Wang Yibo គឺជាឃ្លាំងទ្រព្យរបស់ Yuehua ក៏មិនហួសហេតុដែរ។

សម្រាប់ឆមាសទី១ឆ្នាំនេះ តួលេខចំណូលរបស់ Wang Yibo ស្ថិតនៅចំណាត់ថ្នាក់ទីមួយក្នុងចំណោមសិល្បករទាំងអស់ក្នុងក្រុមហ៊ុនដោយអាចសម្រេចបាន ៨៧% ហើយនៃប្រាក់ចំណូលគោលដៅប្រចាំឆ្នាំរបស់ខ្លួន។ បុគ្គលិករបស់ទីភ្នាក់ងារនេះបានបង្ហាញបន្ថែមថា តារារូបនេះមានគម្រោងថតរឿង ចេញបទចម្រៀង និងគម្រោងប្រគំតន្ត្រីនៅឆមាសទីពីរនៃឆ្នាំនេះ ព្រមទាំងបានបដិសេធទាំងស្រុងចំពោះព័ត៌មានដែលនិយាយថា Wang Yibo កំពុងត្រូវបានក្រុមហ៊ុនទុកចោល។

តាមរយៈភាពជោគជ័យនៃភាពយន្តភាគ “War of Faith” ឱកាសទទួលការងារពាណិជ្ជកម្មរបស់ Wang Yibo ក៏កាន់តែប្រសើរឡើងថែមទៀត។ ជាក់ស្ដែងនៅឆ្នាំនេះ លោកបានចុះកិច្ចសន្យាថ្មីជាមួយនឹងម៉ាកយីហោចំនួន ៩ រួមមានទាំង Lacoste, Evisu និង Jimmy Choo ខណៈបានបន្តកិច្ចសន្យាជាមួយម៉ាកយីហោចំនួន ១៣ ផ្សេងទៀត ដែលអាចបញ្ជាក់កាន់តែច្បាស់ឥទ្ធិពល​ និងកេរ្តិ៍ឈ្មោះដ៏ទូលំទូលាយរបស់លោក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *