អាចចំណាំមើលបាន! បើមានសញ្ញាទាំងនេះចូលមកក្នុងជីវិតគឺអាចជាប្រផ្នូលល្អទាំងស្នេហា និងការងារ

បន្ទាប់ពីការធ្វើទង្វើល្អហើយ ក្នុងពេលជាមួយគ្នាមនុស្សយើងភាគច្រើនក៏មានជំនឿទៅលើសញ្ញាណាមួយ ឬអាចហៅបានថាជាការឱ្យប្រផ្នូលផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជាមួយប្រិយមិត្តនូវប្រផ្នូលល្អខ្លះៗដែលជាសញ្ញានៃរឿងល្អទាំងស្នេហា និងការងារ៖

១. សុបិនល្អ

ការយល់សុបិនល្អគឺជាសញ្ញាមួយតំណាងឱ្យសំណាងល្អ  ហើយក៏ជាសុបិនដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាននៅពេលគេងលក់ស្កប់ស្កល់ដែរ។ បើទោះបីជាយើងមិនអាចស្រាយថាសុបិ​​ននោះមានន័យល្អបែបណា ប៉ុន្តែវាបានក្លាយជាមូលហេតុមួយដែលជួយជំរុញឱ្យយើងមានអារម្មណ៍ថែមមួយកម្រិតបានដែរ។ ដូច្នេះហើយទើបសុបិនល្អគឺប្រៀបដូចជាសញ្ញានៃសំណាងល្អ។

២. ញ៉ាំឆ្ងាញ់

ជាការពិតនៅពេលមនុស្សយើងពិបាកចិត្ត មិនថាម្ហូបមានតម្លៃខ្លាំងយ៉ាងណាក៏ញ៉ាំទៅមិនដឹងរសជាតិដែរ។ ប៉ុន្តែអារម្មណ៍ល្អនឹងនាំមកនូវសំណាងល្អ មនុស្សក៏ចាប់ផ្ដើមមានអារម្មណ៍ថាម្ហូបដែលខ្លួនកំពុងញ៉ាំប្រែជាឆ្ងាញ់ខ្លាំងតែម្ដង។ ប៉ុន្តែយ៉ាងណាក៏មិនត្រូវភ្លេចការហាត់ប្រាណផងព្រោះការញ៉ាំជ្រុលហួសហេតុនឹងធ្វើឱ្យយើងឡើងទម្ងន់ប៉ះពាល់ដល់សុខភាពបានដែរ។

៣. ចាប់ផ្ដើមរីករាយជាមួយបរិយាកាសជុំវិញខ្លួន

នៅពេលយើងមានអារម្មណ៍ពិបាកចិត្តច្រើន សំណាងអាក្រក់នឹងរត់មករកយើងដោយឯកឯងដែលនាំឱ្យយើងមិនចង់និយាយស្ដី ចូលចិត្តនៅម្នាក់ឯង និងមិនមានអារម្មណ៍ស្រឡះនោះទេ។ ប៉ុន្តែបើស្រាប់តែពេលមួយយើងមានអារម្មណ៍ធូរស្រាល នោះប្រាកដណាស់ជាផ្លូវដែលសំណាងល្អកំពុងរត់ចូលមករកយើងហើយ។ ជាពិសេសត្រូវរក្សាអារម្មណ៍រីករាយទាំងនោះឱ្យជាប់ល្អព្រោះសំណាងល្អច្បាស់ជារត់ចូលមកជាបន្ដបន្ទាប់មិនខាន។

៤. សាច់ញាតិចុះសម្រុងគ្នា

នេះជាចំណុចសំខាន់បំផុតដែលយើងត្រូវតែចងចាំដោយផ្ទះប្រៀបដូចជាជម្រកនៃគ្រប់បែបយ៉ាងក្នុងជីវិត។ ការរស់នៅចុះសម្រុងគ្នាក្នុងគ្រួសារក៏ជាការបើកទ្វារឱ្យសំណាងរត់ចូលមកក្នុងផ្ទះដែរ។ នៅពេលដែលមនុស្សមានអារម្មណ៍មិនល្អច្រើន រស់នៅមានតែរកាំរកូស និងជម្លោះមិនឈប់ នោះប្រៀបដូចជាការដេញសំណាងល្អឱ្យចេញឱ្យឆ្ងាយពីខ្លួនយើងតែម្ដង។ ដូច្នេះហើយធ្វើយ៉ាងណាសំខាន់បំផុតគឺកុំនាំរឿងមិនល្អចូលផ្ទះច្រើនពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *