ជំនឿ​ហុងស៊ុយ៖ មុន​ចូល​ឆ្នាំ​ចិន ​ត្រូវ​សម្អាត ​៣​ កន្លែង​នេះ​ឱ្យ​ស្អាត​ ទើប​ទ្រព្យ​ហូរ​ចូល​ពេញ​មួយ​ឆ្នាំ​

ពិធី​បុណ្យ​ចូលឆ្នាំ​ចិន កាន់​តែ​ខិត​ជិត​មក​ដល់ មនុស្ស​ជា​ច្រើន​ក៏​ឆ្លៀត​ពេល​សម្អាត​ផ្ទះ ត្រៀម​សម្លៀក​បំពាក់​ថ្មី ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី។ បើ​និយាយ​ពី​ហុងស៊ុយ គេ​គិត​ថា ផ្លូវ​ចូល​ផ្ទះ ផ្ទះបាយ និង​បន្ទប់ទឹក​គួរ​តែ​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់ ជា​ពិសេស​ពេល​​​សម្អាត។ ការ​សម្អាត​បន្ទប់​ទាំង​នេះ​នឹង​ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​ទេវតា​ទ្រព្យ​ ​ទាក់ទាញ​ទ្រព្យ​សម្បត្តិ បង្កើន​សំណាង លាភ និង​ភាព​ជោគជ័យ​សម្រាប់​ម្ចាស់​ផ្ទះ​។

ហុងស៊ុយ​ផ្ទះ៖ សម្អាត​ផ្លូវ​ចូល

ច្រក​ចូល​ជា​ច្រក​​សំណាង និង​ជា​កន្លែង​ស្វាគមន៍​ទេវតា​ទ្រព្យសម្បត្តិ។ ក្រៅ​ពី​ការ​ថែ​វា​ឱ្យ​ស្អាត និង​មាន​របៀប​ជា​ប្រចាំ វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​ក្នុង​ការ​សម្អាត​ត្រៀម​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ដូច្នេះ​សូម​ឆ្លៀត​ពេល​ សម្អាត​ទូ​ស្បែកជើង​នៅ​មាត់​ទ្វារ ហើយ​យក​ស្បែកជើង​ចាស់​ដែល​មិន​ពាក់​ចេញ បន្ទាប់​មក​ដាក់​ស្បែក​ជើង​រដូវ​ក្តៅ និង​រដូវ​រងា​របស់​អ្នក​ក្នុង​ថត​ខុស​ៗ​គ្នា។

កុំ​ដាក់​ស្បែក​ជើង​នៅ​ខាង​ក្រៅ​ទូ​​ដែល​បង្ក​ឱ្យ​មាន​ការ​ពង្រាយ​។ លើស​ពី​នេះ អ្នក​ក៏​អាច​ដាក់​រុក្ខជាតិ​បៃតង​នៅ​ម្ដុំ​ទូ​ស្បែក​ជើង ដែល​មិន​ត្រឹមតែ​អាច​បង្កើន​ភាព​រឹងមាំ បន្សុទ្ធ​ខ្យល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ជំរុញ​ភាព​រុងរឿង​ទៀត​ផង។

ហុងស៊ុយ​ផ្ទះ៖ សម្អាត​ផ្ទះបាយ

ផ្ទះបាយ​តាម​ហុងស៊ុយ​តំណាង​ឲ្យ​ទ្រព្យ​សម្បត្តិ ហើយ​ក៏​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ទាំង​មូល​ដែរ។ ដូច្នេះ​ហើយ ការ​សម្អាត​ផ្ទះ​បាយ​មាន​សារៈសំខាន់​ដូច​ការ​សម្អាត​កាបូប ជា​ពិសេស​ចង្ក្រាន និង​ទូទឹកកក​ជា​កន្លែង​សំខាន់​សម្រាប់​ចម្អិន​អាហារ និង​ទុក​អាហារ។ អាហារ​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ ដូច្នេះ​គួរ​យក​ចិត្ត​ទុកដាក់​ជា​ពិសេស។ ក្រណាត់​កខ្វក់ និង​សំណល់​ដែល​​ទុក​ក្នុង​ទូទឹកកក​យូរ​ពេក ក៏​ត្រូវ​តែ​សម្អាត​ផង​ដែរ។

ហុងស៊ុយផ្ទះ៖ សម្អាត​បន្ទប់ទឹក

ភាព​ស្អាត​នៃ​បន្ទប់ទឹក​នឹង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដោយ​ផ្ទាល់។ ឧទាហរណ៍ បើ​បន្ទប់​ទឹក​សើម​រហូត​នោះ​នឹង​ងាយ​បង្ក​​ផ្សិត ដូច្នេះ​វា​មិន​ស័ក្តិសម​ក្នុង​ការ​ដាក់​សំលៀកបំពាក់ គ្រឿង​បរិក្ខារ និង​អនាម័យ​របស់​ស្ត្រី​ដែល​ងាយ​នឹង​ឆ្លង​បាក់តេរី និង​សំណាង​មិនល្អ។

លើស​ពី​នេះ​ទៀត គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ចំពោះ​ភាព​ស្អាត​នៃ​រន្ធ​បង្ហូរ​ទឹក​និង​បង្គន់​ ព្រោះ​ដរាប​ណា​ខ្សែ​ទឹក​មិន​ត្រូវ​បាន​ស្ទះ ​មាន​ន័យ​ថា​លំហូរ​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ផ្ទះ​ក៏​មិន​រាំង​ស្ទះ​ទេ។

កញ្ចក់​នៅ​ក្នុង​បន្ទប់​ទឹក​ក៏​គួរ​តែ​ភ្លឺ​ដែរ ព្រោះ​យោង​ទៅ​តាម​ហុងស៊ុយ ពន្លឺ​ស្អាត​នៃ​កញ្ចក់​អាច​មាន​ឥទ្ធិពល​បំភ្លឺ​​ផ្ទះ​មួយ​ចំណែក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ