មនុស្ស​ស្រី​មាន​​ ១១​ យ៉ាង​នេះ​ជាប់​ខ្លួន​​គឺ​ឆ្លាត​ ពូកែ និង​មើល​ទៅ​ថ្លៃថ្នូរ​បំផុត

មនុស្ស​ស្រី​ដែល​ឆ្លាត​ ស្អាត​ ពូកែ​ ថ្លៃថ្នូរ​ តើ​ជា​នារី​បែប​ណា​ទៅ?​ ហេតុអ្វី​ទើប​បាន​ជា​គេ​ទទួល​បាន​ភាព​ជោគជ័យ ធ្វើ​អ្វី​ក៏​ល្អ​មើល​គ្រប់​យ៉ាង? ថ្ងៃ​នេះ​យើង​នឹង​អធិប្បាយ​ជា​ចំណុចៗ​ឱ្យ​ប្រិយមិត្ត​បាន​ដឹង​ទាំងអស់​គ្នា។​ ជឿ​ទៅ​ អ្នក​ក៏​អាច​ក្លាយ​ជា​ស្រី​ស្អាត​ ឆ្លាត​ ពូកែ​ដូច​គេ​បាន​ដែរ។​

១.​ មិន​ងាយ​ចុះចាញ់​នឹង​អ្វីៗ​

ប្រាកដ​ណាស់​ ភាព​ជោគជ័យ​ដែល​គ្រប់គ្នា​ប្រាថ្នា​មិនមែន​បាន​មក​ដោយ​ងាយៗ​ទេ។​ ត្រូវការ​ភាព​អត់ធ្មត់​ ការ​តស៊ូ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត។​ ដូច្នេះ​ បើ​ចង់​ជោគជ័យ​ អ្នក​ត្រូវ​កំណត់​គោលដៅ​ ហើយ​តស៊ូ​ជាមួយ​វា។​ អ្នក​អាច​ហត់​បាន​ តែ​កុំ​ចុះចាញ់​ឱ្យ​សោះ​ណា។​

២.​ មិន​ពន្យារ​ពេល​ស្អែក​ហើយ​ស្អែក​ទៀត​

“ទុក​សិន​ទៅ​ ស្អែក​ចាំ​ធ្វើ”​ អ្នក​ប្រាកដ​ជា​ធ្លាប់​និយាយ​ពាក្យ​នេះ​ អ្នក​ខ្លះ​រក​លេស​នេះ​លេស​នោះ​ឱ្យ​ខ្លួន​ឯង​ ឬ​ដាក់​អ្នក​ដទៃ។​ គួរ​បញ្ឈប់​ទម្លាប់​នេះ​ទៅ​ ព្រោះ​មិន​ឡូយ​ទេ។​ ការ​ពន្យារ​ពេល​នាំ​ឱ្យ​កើត​មាន​អាកប្បកិរិយា​អវិជ្ជមាន​តាម​មក​ជា​ច្រើន។​ ជាពិសេស​អ្នក​នឹង​បាត់បង់​ជំនឿ​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ទឹក​មាត់​មិន​ប្រៃ។​ គួរ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ទៅ។​

៣.​ ធ្វើ​ឱ្យ​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​

ភាព​ជោគជ័យ​កើត​ចេញ​ពី​គុណភាព​ការងារ​ កុំ​គិត​ថា​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ​ទៅ​ គេ​មិន​ដឹង។​ បើ​អ្នក​សាក​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព​ ដាក់​ចិត្ត​ធ្វើ​វា​មួយ​រយ​ភាគរយ​ អ្នក​ណា​ក៏​ទទួល​ស្គាល់​ពី​ភាព​ព្យាយាម​របស់​អ្នក​ដែរ។​ រួច​ហើយ​ ភាព​ជោគជ័យ​នៅ​មិន​ឆ្ងាយ​ដែល​នឹង​ឈោង​ដៃ​ចាប់​យក​មិន​បាន​នោះ​ទេ។​ ស្រួល​មិន​ស្រួល​ បាន​ឡើង​តំណែង​ធំ​លឿន​ជាង​កំណត់​ផង។​

៤.​ សម្លឹង​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ​

នៅ​ពេល​អ្នក​មាន​ភាព​សុទិដ្ឋិនិយម​ក្នុង​ការ​រស់នៅ​ គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​រឿងរ៉ាវ​ល្អៗ​ជា​ច្រើន។​ អ្នក​សាក​គិត​ទៅ​មើល​ថា​ មនុស្ស​ដែល​អារម្មណ៍​ល្អ​ ញញឹមញញែម​ គិត​វិជ្ជមាន​ នរណាៗ​ក៏​ចង់​នៅ​ក្បែរ​ រាក់ទាក់​ជាមួយ។​ ដូច្នេះ​ គួរ​ផ្លាស់​ប្តូរ​ខ្លួនឯង​គិត​វិជ្ជមាន​ឱ្យ​បាន​ច្រើន។​ អ្នក​ធ្លាប់​ឮ​ ច្បាប់​ស្រូប​ទាញ​ ទេ?​ រឿង​ល្អៗ​នឹង​ស្រូប​ទាញ​រឿង​ល្អៗ​មក​រក​គ្នា​ ទើប​នៅ​ពេល​គិត​វិជ្ជមាន​បាន​ហើយ​ គ្រប់​យ៉ាង​នឹង​រលូន​ដោយ​ឯកឯង។​

៥.​ ហ៊ាន​ប្រឈម​មុខ​នឹង​រឿងរ៉ាវ​ផ្សេងៗ​

នេះ​ហើយ​ជា​គុណសម្បត្តិ​របស់​អ្នក​ឈ្នះ​ ដែល​មិន​គេចវេះ​ពី​រឿងរ៉ាវ​នៅ​ចំពោះ​មុខ។​ ម្យ៉ាង​វិញ​ទៀត​ ការ​ប្រឈម​នឹង​ឧបសគ្គ​គឺ​ជា​តេស្ត​សាកល្បង​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​រឹងមាំ​ទ្វេ​ដង។​ ដូច្នេះ​ ពេល​ជួប​ឧបសគ្គ​ មិនមែន​ជា​រឿង​អាក្រក់​ទាំងអស់​ទេ។​

៦.​ ប្រជាប្រិយ​ សុភាព​ ទន់ភ្លន់​

ជា​នារី​ ស្អាត​ ឆ្លាត​មួយ​ទាំង​មូល​ ត្រូវ​តែ​មាន​ចរិយា​មារយាទ​គួរ​ឱ្យ​ចង់​រាប់អាន។​ គុណសម្បត្តិ​របស់​នារី​ប្រភេទ​នេះ​ គឺ​ចេះ​រួសរាយ​រាក់ទាក់​ និង​ទន់ភ្លន់។​ មិន​ថា​អ្នក​ឈាន​ដល់​ចំណុច​ណា​ បើ​អ្នក​ចេះ​គោរព​អ្នកដទៃ​ ប្រាកដ​ជា​ទទួល​បាន​ការ​ស្រឡាញ់​រាប់អាន​ ពី​ពួកគេ​មិន​ពិបាក។​ ចង់​ក្លាយ​ជា​នារី​ថ្លៃថ្នូរ​ ត្រូវ​មាន​ភាព​ថ្លៃថ្នូរ​ទាំង​កិរិយា​មារយាទ​ផង​ដែរ។​

៧.​ ហ៊ាន​និយាយ​ពាក្យ​អរគុណ​ សុំទោស​

ការ​ដែល​មាន​កំហុស​ ឬ​ហា​មាត់​សុំ​ជំនួយ​ពី​គេ​ មិនមែន​បង្ហាញ​ថា​អ្នក​ទន់ខ្សោយ​ ឬ​អាក្រក់​ទេ។​ ដំរី​ជើង​បួន​គង់​មាន​ភ្លាត់​ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ខុសឆ្គង​បាន។​ គ្រាន់​តែ​ថា​បើ​ខុស​ហើយ​ ត្រូវ​ចេះ​ដឹង​កំហុស​ ចេះ​សុំទោស។​ ហេតុ​នេះ​ហើយ​ គួរ​និយាយ​ពាក្យ​អរគុណ​ សុំទោស​ឱ្យ​ជាប់​ជា​ទម្លាប់។​ ពាក្យ​ពីរ​ម៉ាត់​ងាយៗ​ ប៉ុន្តែ​អាច​ឆក់​បេះដូង​គេ​បាន​គ្រប់​គ្នា។​

៨.​ ជា​ទឹក​កន្លះ​កែវ​ ព្រម​ស្វែងយល់​ជានិច្ច​

ការ​ស្វែងរក​ចំណេះដឹង​ដាក់​ខ្លួន​គឺ​ជា​ ការ​កសាង​តម្លៃ​ឱ្យ​ខ្លួន​ឯង​ជា​លំដាប់។​ បើ​បាន​នៅ​ក្នុង​ចំណោម​អ្នក​ពូកែៗ​ ស្រីៗ​ត្រូវតែ​ស្វះស្វែង​រៀន​ពី​គេ។​ ស្រី​ស្អាត​ស្រួល​រក​ណាស់​ឥឡូវ​ តែ​បើ​ស្អាត​ហើយ​ឆ្លាត​ទៀត​ ទើប​ជា​ទី​ចាប់​អារម្មណ៍​ជាង។​ មែន​អត់?​

៩.​ យល់​ និង​ទទួល​យក​ការ​ខក​ចិត្ត​

យំ​ទឹកភ្នែក​សស្រាក់សស្រាំ​មិនមែន​ជា​វិធី​បន្លប់​ចិត្ត​របស់​មនុស្ស​ស្រី​ឆ្លាត​ឡើយ​ ព្រោះ​ការ​បណ្តោយ​ឱ្យ​ខ្លួន​ឯង​លិចលង់​ក្នុង​ទុក្ខ​សោក​ មាន​តែ​ធ្វើ​ឱ្យ​ជីវិត​អាក្រក់​ទៅៗ។​ ដូច្នេះ​ កុំ​បណ្តោយ​ឱ្យ​ភាព​ឈឺចាប់​ដឹកនាំ​អ្នក​បាន​ឱ្យ​សោះ។​

១០.​ ជា​នារី​មាន​ហេតុផល​

អ្នក​ណា​ក៏​ចង់​នៅ​ក្បែរ​មនុស្ស​បែប​នេះ​ ថែម​ទាំង​នាំ​ផ្លូវ​ជីវិត​អ្នក​ទៅ​រក​ភាព​ល្អប្រសើរ​ទៀត។​ បើ​រូបរាង​ស្អាតបាត​តែ​ខ្វះ​ហេតុផល​ គ្មាន​នរណា​គោរព​ទេ។​

១១.​ អាច​មើលថែ​ខ្លួន​ឯង​បាន​

ច្បាប់​ចុងក្រោយ​នេះ​គឺ​ អ្នក​អាច​ឈរ​លើ​ជំហរ​ខ្លួនឯង​បាន។​ នេះ​ហើយ​ជា​ភាព​ថ្លៃថ្នូរ​ដ៏​ពិត​ប្រាកដ។​ តែ​មិនមែន​តម្រូវ​ឱ្យ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ ហើយ​ឈប់​ពឹង​គេ​ទេ។​ អ្នក​អាច​ពឹងពាក់​គេ​ ហើយ​សង​គុណ​គេ​វិញ​បាន។​ ហើយ​អ្នក​ក៏​អាច​ជួយ​អ្នកដទៃ​វិញ​បាន​តាម​សមត្ថភាព​ខ្លួន​ដូចគ្នា​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New