ស្ងាត់ៗបវរកញ្ញាសម្បុរស្រអែមស្រស់ ហួន ស្រីខួច ស្រាប់តែប្រកាសលាពីវិស័យបវរកញ្ញា

ហ្វេនៗអ្នកគាំទ្របវរកញ្ញាសម្បុរស្រអែមស្រស់ កញ្ញា ហួន ស្រីខួច  ​ខូចចិត្តមិនស្ទើរឡើយ បន្ទាប់ពី​នាងបានប្រកាសលាវិស័យបវរកញ្ញាជាសាធារណៈត្រឹមឆ្នាំ ២០២៣។ ហួន ស្រីខួច ហៅ Erica Tan បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការកាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ ថា «នាងខ្ញុំពិតជាមានមោទនៈភាពដែរបានបំពេញបំណងដោយកិត្តិយស លាហើយវិស័យបរវរកញ្ញា សង្ឃឹមនាងខ្ញុំនៅតែមាននៅក្នុងដួងចិត្តរបស់អ្នក អរគុណយ៉ាងខ្លាំងបំផុតដែលតែងតែគាំទ្រនឹងស្រឡាញ់ដល់រូបនាងខ្ញុំ»។ 

ដោយសារ ស្រីខួច មិនបានបញ្ជាក់មូលហេតុនៃការប្រកាសលា ធ្វើឱ្យហ្វេនដែលស្រលាញ់គាំទ្រនាងចេញមកសួរនាំដេញដោលពីមូលហេតុនៃការលាលែងចេញពីវិស័យបវរកញ្ញាហើយសាមីខ្លួននាងបានចេញមកឆ្លើយតបតាមរយៈ Comment ថា «ឈប់ប្រលងអីទៀតហើយបងព្រោះមានគោលដៅផ្សេង»។ ប៉ុន្តែគេមិនដឹងថា នេះជាមូលហេតុពិតប្រាកដ ឬយ៉ាងណា ព្រោះទន្ទឹមគ្នានោះគេក៏ប្រទះឃើញ Comment មួយទៀតរបស់ Erica ទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម្នាក់ទៀតដែលបានចោតជាសំណួរ​ថា « Supranational ដល់៣២ តាអូន» ដោយនាងបានឆ្លើយតបថា «មិនសំខាន់លើអាយុទេបង តែពិបាករកកម្មវិធីដែរត្រឹមត្រូវមានភាពយុត្តិធម៍»« មិនប៉ះពាល់ដល់គេទេបង ប្អូនចង់មានន័យទៅលើកម្មវិធីទូរទៅនៅស្រុកយើង»

គួររំលឹកផងដែរថា មុនប្រកាសលាដៃចេញពីវិស័យបវរកញ្ញា តារាម៉ូដែលសម្បុរស្រអែមស្រស់ ហួន ស្រីខួច ហៅ Eric បានចូលរួមប្រកួតកម្មវិធីជាច្រើន និងទទួលបានផ្លែផ្កាល្អថែមទៀតផង។ ក្នុងឆ្នាំ ២០២១ ស្រីខួច បានចូលរួមប្រកួត Miss Cambodia 2021 (ជាប់តំណែង 2nd Runner up Miss Cambodia 2021) នៅឆ្នាំ ២០២២ បានចូលរួមប្រកួត Miss Universe Cambodia 2022 (Top 10 ចុងក្រោយ) និងបានតំណាងឱ្យកម្ពុជាទៅប្រកួត KBJ Ratu Kebaya International 2022 នៅម៉ាឡេស៊ី ជាលទ្ធផលនាងបានជាប់ជយលាភី Top 8 និងដណ្តើមបានពានរង្វាន់ ២ គឺ មកុដ Miss Elegant International 2022 និងពានរង្វាន់ Best Velvet Promising Model Awards។

សម្រាប់ឆ្នាំ ២០២៣ នេះ តារាម៉ូដែលរូបនេះបានសម្រេចចិត្តចូលប្រកួតកម្មវិធី Miss Supranational Cambodia 2023 ជាលទ្ធផលនាងបានជាប់ជយលាភី 3rd Runner up Miss Supranational Cambodia 2023 រួចក៏ប្រកាសលាដៃចេញពីវិស័យវរកញ្ញានេះតែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន