បទ “មួយ​លាន​ឆ្នាំ​” ដែល ព្រះកាយច័ន្ទ យកទៅប្រឡង The Voice និពន្ធដោយ ងិន ម៉ានីយ៉ា

កាលពី​សប្ដាហ៍​មុន​អ្នក​គាំទ្រ​ជាច្រើន​បាន​ដឹង​ការប្រកួតកម្មវិធី The Voice Cambodia រដូវកាល​ទី៣ ហើយ​​តារា​សម្ដែង និង​ជា​គ្រូ​បង្ហាត់​សិល្បៈ​មួយ ព្រះកាយច័ន្ទ បាន​ជ្រើសរើស​បទ “មួយ​លាន​ឆ្នាំ​” យក​ទៅ​ប្រកួត។ បទ “មួយ​លាន​ឆ្នាំ​” គឺជា​សំនៀង​ដើម​របស់​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ស្រុកខ្មែរ ឱក សុគន្ធកញ្ញា ដែល​អ្នកនាង​ជា​តារា​ស្រី​ដែល​មាន​សំឡេង​មិន​ធម្មតា មិន​ថា​បទ​ស្រែក​តុង​ខ្ពស់​ប៉ុណ្ណា ក៏​អ្នក​ម៉ាក់​របស់ ឆាលី​ រូប​នេះ​ធ្វើ​បាន​ល្អ ដូច​បទ​​នោះ​​ជាដើម។

បើ​និយាយ​ពី​អ្នក​ចម្រៀង ប្រិយមិត្ត​ភាគច្រើន​ស្គាល់​ច្បាស់​ហើយ តែ​បើ​អ្នក​និពន្ធ​បទ​នេះ​វិញ គឺ​មិន​សូវ​មាន​អ្នក​ដឹង​ឡើយ។ ​បទ “មួយ​លាន​ឆ្នាំ​” និពន្ធ​ឡើង​ដោយ​អ្នកស្រី ងិន ម៉ានីយ៉ា ដែល​ជា​កវី​ជើង​ចាស់​ មាន​ស្នាដៃ​ជាច្រើន​កាល​នៅ​​រស្មី​ហង្ស​មាស ហើយ​មិនមែន​មានតែ​ ឱក​ សុគន្ធកញ្ញា ប៉ុណ្ណោះ​ទេ តារា​ដទៃ​ក្នុង​ផលិតកម្ម​នោះ សុទ្ធ​សឹង​តែ​បាន​លោក​ស្រី​តាក់តែង​បទ​ចម្រៀង​ឲ្យ​ដូចគ្នា។

ក្រោយ​ពី​អ្នក​ស្រី​បាន​​​បាត់​វត្តមាន​​នៅ​ផលិតកម្ម​នេះ​​យូរ​ក្រែល​មក​នោះ​ កាលពី​​ឆ្នាំ ២០២១ អ្នកស្រី​ក៏​បាន​សរសេរ​បទ​ចម្រៀង​ឲ្យ​​តារា​ថ្មី​ៗ​វ័យ​ក្មេង​នៅ​ហង្ស​មាស​ល​​រួម​មាន​​បទ​ទោល​​​ “យំ​ឲ្យ​ធ្លាយ​​មេឃ” ច្រៀង​ដោយ​​តារា​ចម្រៀង​ សុំ សុវណ្ណារ៉ាក់ បទ​មាន​ចំណង​​ជើង​​​ថា “មួយ​​​លាន​​ហេតុ​ផល​ដើម្បី​​​បែក” ​​ច្រៀង​ដោយ​ ឈីន រតនៈ និង​​លោក គង់ ចំរើន និង​​កាល​​ពី​ចុង​​​ឆ្នាំ​ ២០២០​ ក៏​ឃើញ​មាន​បទ​ «បេះដូង​ផ្ទុះ​ក្រោម​បាត​សមុទ្រ» ច្រៀង​ដោយ​អ្នកនាង​ ឱក សុគន្ធកញ្ញា​ ផង​​ដែរ​។

បើ​និយាយ​ដល់​ស្នាដៃ​ដែល​​ល្បីល្បាញ​របស់​កវី ងិន ម៉ានីយ៉ា វិញ មាន​ច្រើន​ដូចជា “គ្រាន់តែ​ស្រលាញ់ ហេតុអ្វីពិបាកម្ល៉េះ”, “ស្មោះ​ប៉ុណ្ណឹង​មិន​ល្មម​”, “បន់​ទេព​ច្យុត” ច្រៀង​ដោយ ព្រាប សុវត្ថិ “មយូរា​ទឹក​​កក”ច្រៀង​ដោយ​​​ ណុប ​បាយ៉ារិទ្ធ “១ ០០០ ​ឆ្នាំ​ទៀត​ក៏​នៅ​ចាំ​អូន” និង​បទ “ទីក្រុង​គ្មាន​មេឃ” ច្រៀង​ដោយ ឆន សុវណ្ណរាជ​ បទ “មនុស្ស​ដូច​បង” ច្រៀង​ដោយ ពេជ្រ សោភា បទ​​ «អូ!អូ​! ​​យេ!យេ!» ច្រៀង​​ដោយ​​ ​ព្រាប សុវត្ថិ និង ណុប បាយ៉ារិទ្ធ​​ បទ «ពាក្យ​ពេជ្រ» ច្រៀង​ដោយ​លោក ព្រាប សុវត្ថិ​ និង​បទ​ច្រៀង​​គូ​​​ «ស្ម័គ្រ​ជូត​ទឹក​ភ្នែក» ច្រៀង​ដោយ​ ណុប បាយ៉ារិទ្ធ និង​ ពេជ្រ សោភា​ ជាដើម។ មិន​ត្រឹម​តែ​និពន្ធ​បទ​ចម្រៀង​បាន​ល្អ​ប៉ុណ្ណោះ​ទេ ការ​និពន្ធ​ចំណងជើង​បទ​នីមួយ​ៗ​របស់​អ្នក​ស្រី ក៏​ចាក់​ចំ​ក្រអៅ​បេះដូង​ពិតៗ និង​ស៊ី​គ្នា​ជាមួយ​សាច់​រឿង​ក្នុង​បទ​ចម្រៀង​ថែម​ទៀត។

​បច្ចុប្បន្ន​អ្នកស្រី​ក៏​កំពុង​មមាញឹក​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ឲ្យ​កូន​ប្រុស​ស្រីទាំង ថៃ នារីសុជាតា ឬ fiyata និង ថៃ នរបណ្ឌិត ឬ Bennie Bd Carter ដែល​ជា​អ្នក​រូប​រូប​បែប​ឌីជីថល​ល្បី​ឈ្មោះ និង​ធ្លាប់​បាន​គូរ​រូប Beyoncé ហើយ​ផ្ញើ​ទៅ​កំពូល​តារា​ចម្រៀង​លំដាប់​ពិភពលោក ហើយ​​អ្នក​ស្រី Tina Knowles ជា​ម្តាយ Beyoncé បាន​ទទួល​រូប​នោះ និង​អរគុណ​ដល់ Bennie Bd Carter ទៀត​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen