កាលពីម្សិលមិញ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល ស្របពេលដែលមនុស្សមួយចំនួនក៏បញ្ចេញមតិអបអរ ក្រោយលេចដំណឹងតារាប្រុសកូរ៉េល្បី Park SeoJoon កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាស្រីយូធូប Xoos។




មិនបានប៉ុន្មាន ក្រុមហ៊ុនដែលជាទ្រនំរបស់អ្នកទាំងពីរក៏បានចេញនិយាយទាក់ទិននឹងរឿងទំនាក់ទំនងស្នេហានេះថា៖ ពួកគេពិបាកក្នុងការបញ្ជាក់ពីព័ត៌មានស្នេហា ដោយសារវាជារឿងឯកជនរបស់តារា។ ជាមួយគ្នាដែរ នៅព្រឹកថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ តារាប្រុស Park SeoJoon បានបង្ហាញមុខជាសាធារណៈដើម្បីចូលរួមកម្មវិធីរបស់រឿងថ្មី “Concrete Utopia”។ ក្នុងឱកាសនោះក៏មានតារាល្បីលំដាប់ប្រទេសផ្សេងទៀតដូចជា Lee ByungHun, Park Bo Young, Kim Sun Young ជាដើម។




Park SeoJoon ក៏បានលើកឡើងពីរឿងកំពុងល្បីពាសពេញបណ្ដាញសង្គមគឺទំនាក់ទំនងស្នេហារបស់លោកជាមួយតារាស្រី Xoos។ លោកបានលើកឡើងថា៖ មួយរយៈចុងក្រោយ លោកកំពុងមានការមមាញឹកខ្លាំងក្នុងការថតរឿង ហើយបានដឹងថាមនុស្សជាច្រើនហាក់មានការចាប់អារម្មណ៍ចំពោះរឿងលោកកំពុងមានស្នេហា។
លោកបន្ដថា៖ លោកពិតជាអរគុណដែលគ្រប់គ្នាហាក់មានការព្រួយបារម្ភ និងខ្វាយខ្វល់ខ្លាំងពីលោក ប៉ុន្ដែលោកមានអារម្មណ៍មិនស្រណុកចិត្ដឡើយដែលត្រូវមកនិយាយរឿងឯកជនរបស់លោកជាសាធារណៈ។ លោកខ្លាចថា លោកមិនអាចផ្ដល់ចម្លើយ ឬនិយាយពីរឿងនេះជាសាធារណៈបាន ព្រោះវាជារឿងផ្ទាល់ខ្លួន។ ដូច្នេះ អ្នកទាំងអស់គ្នាសូមងាកមកចាប់អារម្មណ៍ចំពោះរឿងថ្មី “Concrete Utopia” ដែលលោកសម្ដែងវិញ។



ក្រោយពីបានស្ដាប់ការលើកឡើងរបស់តារាប្រុស Park SeoJoon ធ្វើឱ្យមហាជនជាច្រើនជឿជាក់ថា លោកកំពុងតែមានស្នេហាពិតមែនគ្រាន់តែមិនចង់ប្រកាសជាសាធារណៈ និងមិនចង់បង្ហាញប៉ុណ្ណោះ។ ខណៈមនុស្សជាច្រើនក៏បានបញ្ចេញមតិអបអររូបលោកផងដែរ៕





















































Account
Security
Favourite Content