មេរៀន​សំខាន់សម្រាប់អ្នក​អាយុ ២០-២៥ឆ្នាំ

វ័យ ២០-២៥ឆ្នាំ ជៀសមិនផុតឡើយពីសម្ពាធ ភាពហត់នឿយនឹងភាពលំបាកនៃការពិត។ ស្ថិតក្នុងចន្លោះវ័យនេះ ពេលខ្លះមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ពិបាកស្វែងរកគោលដៅពិតប្រាកដឱ្យខ្លួន វង្វេងខ្លួនឯង ឬវង្វេងក្នុងការស្រមើលស្រមៃជាដើម ប៉ុន្តែកុំពិបាកចិត្តខ្លាំងអី ម្ដងមួយជំហានៗ កុំប្រញាប់ខ្លាំងពេក ផ្ដល់ពេលខ្លះឱ្យខ្លួនឯង ដើម្បីស្វែងរកអ្វីជាគោលបំណងពិតនៃជីវិតរបស់ខ្លួន បើរកឃើញហើយជារឿងល្អ ដែលអ្នកគួរព្យាយាមផ្តោតទៅលើវា នោះអ្នកនឹងអាចផ្លាស់ប្ដូរខ្លួនទៅជាប្រសើរជាងពេលនេះមិនខាន។

អាយុ ២០-២៥ ឆ្នាំគឺជាពេលវេលាដែលអ្នកបានចូលទៅក្នុងពិភពពិត។ ដើម្បីប្រឈមមុខនឹងភាពមិនសមហេតុផលជាច្រើន ហើយត្រូវកំណត់អ្វីជាអាទិភាពរបស់ខ្លួន និងស្វែងរកគោលដៅពិតសម្រាប់ជីវិតជាដើម។ ជាឧទាហរណ៍ អ្នកមានអារម្មណ៍សោកសៅព្រោះត្រូវបានបដិសេធពីស្ថាប័នដែលខ្លួនចង់ធ្វើការបំផុត ។ សួរខ្លួនឯងថាតើការចូលរៀនសាកលវិទ្យាល័យ ឬជំនាញណាមួយជាអាទិភាពរបស់អ្នក ឬដើម្បីធ្វើឱ្យឪពុកម្តាយរបស់អ្នកញញឹម? តើគួរជ្រើសរើសការងារល្អតែពោរពេញដោយសម្ពាធ ឬធ្វើអ្វីមួយសាមញ្ញប្រកបដោយសុភមង្គល? តើស្នេហាពិតជាចាំបាច់សម្រាប់ខ្ញុំ ឬខ្លួនត្រូវការស្នេហាដោយសារមិត្តភ័ក្តទាំងអស់មានស្នេហាដែរ?

ជាវ័យដែលគួរឲ្យចងចាំដោយសារតែមានរឿងជាច្រើនកើតឡើងហើយមិនអាចបំភ្លេចបានក្នុងវ័យនេះ។ ហត់នឿយ បាក់ទឹកចិត្ត វង្វេងទិសដៅ មិនស្គាល់ខ្លួនឯង មនុស្សជុំវិញខ្លួនប្រសើរជាងខ្លួន។ល។ ជាថ្មីម្តងទៀតអ្វីៗ នៅតែមានសភាពបែបនេះសម្រាប់អ្នក អ្នកនៅតែមិនទាន់ដឹងអ្វីជាអ្វី ខ្លួនជាអ្នកណា ចង់បានអ្វី តែអ្វីដែលសំខាន់នោះគឺដាច់ខាតមិនអាចបោះបង់ការអភិវឌ្ឍន៍ខ្លួន និងភាពអត់ធ្មត់ឡើយ។

ដូចលោក Lincoln លើកឡើងថា អាទិភាពរបស់ខ្ញុំនៅអាយុនេះគឺរៀនបានច្រើន។ អាយុ ២០ ឆ្នាំគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់យើងដើម្បីរៀន។ នៅពេលដែលអ្នក រស់នៅដើម្បីរៀន នោះអ្នកនឹងរៀនរស់។

បារម្ភខ្លាំងពេក នាំតែធ្វើឱ្យចិត្តកាន់តែលំបាកទេ។ ពេលខ្លះអ្វីដែលអ្នកគិត ពុំដូចជាការពិតទេ កុំបង្កើតរូបភាពក្លែងក្លាយមកបន្លាចខ្លួនទៀតអី។ អ្វីៗត្រូវការពេលវេលា ហើយអ្វីដែលអស្ចារ្យទាមទារភាពអត់ធ្មត់ដើម្បីបញ្ជាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ