ច្បាប់សាមញ្ញៗ ៧អាចជួយឲ្យជីវិតអ្នករីកចម្រើនដោយមិនដឹងខ្លួន

មានមនុស្ស​ជាច្រើនហាក់មិនសូវយកចិត្តទុកដាក់ប៉ុន្មានឡើយជា​មួយនឹងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ហើយក៏មានមនុស្សជាច្រើនដែលមិនចិត្តនឹងស្ថានភាពប្រចាំថ្ងៃរបស់ខ្លួន​ តែពុំបានដឹងថាបើកែប្រែទម្លាប់តូចៗតែបន្តិច វាជួយធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរ ឬរីកចម្រើនជាងមុន។​ ប្រសិនបើអ្នកពិតជាចង់ឲ្យជីវិតរបស់ខ្លួនរីកចម្រើន​ និងមានគោលបំណង មកស្គាល់ច្បាប់ងាយៗទាំង​ ៧នេះ។

១ រៀបចំអ្វីដែលត្រូវធ្វើពីយប់ឲ្យហើយ

រៀបចំអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការសម្រាប់ថ្ងៃស្អែកនៅយប់មុន​ ជួយឲ្យថ្ងៃបន្ទាប់របស់អ្នកកាន់តែងាយស្រួល​​ កាត់បន្ថយភាពតានតឹង និងមានគោលបំណងច្បាស់លាស់។

២​ ញញឹមឱ្យបានច្រើន

មិនអស់លុយហើយថែមទាំងធ្វើឲ្យបរិយាកាសជុំវិញខ្លួនអ្នកស្រស់បំប្រងថែមទៀត។ ការញញឹមងាយឆ្លងខ្លាំងណាស់​ អ្នកគ្រាន់តែញញឹមដាក់នរណាម្នាក់ បើទោះបីមិនស្គាល់គ្នាក៏ដោយ នោះគេនឹងញញឹមដាក់អ្នកវិញមិនខាន។ ការញញឹមជួយឲ្យអ្នកស្រស់ស្រាយ ធ្វើឲ្យមនុស្ស​ជុំវិញខ្លួនរីករាយ និងបង្កើនមិត្តភាពថែមទៀតផង។

៣ រៀនបដិសេធ

កុំខ្លាចក្នុងការនិយាយថាទេចំពោះមនុស្ស និងអ្វីមួយដែលអ្នកមិនចង់ធ្វើ។ ‘ទេ’ ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីនិយាយថាបាទ/ចាសចំពោះអ្វីដែលប្រសើរជាងនៅពេលអនាគត។ វាមិនមែនជារឿងអាក្រក់នោះទេក្នុងការបដិសេធ អ្វីមួយដើម្បីសន្តិភាពផ្លូវចិត្តរបស់ខ្លួនជាជាងធ្វើទាំងចិត្តមិននៅក្នុងខ្លួន។ ម្យ៉ាងអ្នកក៏បានបញ្ជាក់ទៅអ្នកដទៃថាខ្លួនជា​មនុស្សដែលមានម្ចាស់ការលើខ្លួនឯងផងដែរ។

៤​ ផឹកទឹកឲ្យបានគ្រប់គ្រាន់

ជាងពាក់កណ្តាលនៃមនុស្សគឺជាតិទឹក ហេតុនេះហើយយើងដឹងហើយថាទឹកសំខាន់ប៉ុនណា។ ការរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ជួយឲ្យប្រព័ន្ធរាងកាយដំណើរការល្អ​ ម្យ៉ាងទៀតវាក៏ជួយឲ្យប្រសិទ្ធភាពការងាររបស់អ្នកកើនឡើងផងដែរ។

៥​ ហាត់ប្រាណ

ការហាត់ប្រាណជាចំណុចមួយដែលមិនអាចចោលបានឡើយ បើទោះជាអ្នកស្ថិតក្នុងវ័យណាក៏ដោយក៏ធ្វើលំហាត់ប្រាណនៅតែចាំបាច់។​ ត្រឹមតែ ១៥នាទីទៅ ៣០នាទីក្នុងមួយថ្ងៃចាយពេលអ្នកយូរពេកនោះទេ និងធ្វើឲ្យរាងកាយរបស់អ្នកមាំមួន រហ័សរហួនថែមទៀតផង។

៦ អាន

ក្រពះត្រូវការអាហារ ឯខួរក្បាលត្រូវការចំណេះដឹង។​ ការអានកាត់បន្ថយភាពតានតឹង ធ្វើអោយទំនាក់ទំនងប្រសើរឡើង ធ្វើឱ្យការផ្តោតអារម្មណ៍កាន់តែច្បាស់ បង្កើនចំណេះដឹង និងជំរុញគំនិតច្នៃប្រឌិត។ ប្រសិនបើអ្នកចង់រីកចម្រើន ការអានជាអ្វីដែលអ្នកត្រូវធ្វើ។

៧ រៀបចំគ្រែគេង

បង្កើនសន្ទុះទៅក្នុងថ្ងៃថ្មីរបស់អ្នកជាមួយនឹងការឈ្នះដ៏ងាយស្រួល គឺការរៀបចំគ្រែក្រោយក្រោកពីគេង។ វាអាចជាសមិទ្ធផលតូចមួយ ប៉ុន្តែការរៀបចំគ្រែគេងជំរុញទឹកចិត្តរបស់អ្នក ឲ្យស្វាហាប់ពេញមួយថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ