ហាង​កាហ្វេ​ប្លែក​ៗ ៥កន្លែង ​គួរ​សាកល្បង​ពេល​ទៅ​លេង​ខេត្ត​សៀមរាប​

សៀមរាប គឺ​​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​ដោយសារ​តែ​នៅ​ទី​នោះ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ដែលជា​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ និង​មាន​តំបន់​ទេសចរណ៍​ធម្មជាតិ​ជា​ច្រើន​បានទាក់ទាញ​ភ្ញៀវ​ទេសចរមក​ពី​គ្រប់​ទិ​សទី។ ក្រៅ​ពី​ប្រាសាទ​ទេសចរ​ទាំងឡាយដែលបានទៅដល់ខេត្តសៀមរាប​ក៏​អាច​លំហែ​កាយ នៅ​តាម​រមណីយដ្ឋាន​នានា ឬ​ហាង​កាហ្វេ​ប្លែក​ៗ​ជា​ច្រើន​ដែល​មាន​ការ​រៀបចំ​គួរ​ឲ្យ​ទាក់ទាញ។​ AMS Infotainment សូម​ណែនាំ​ហាង​កាហ្វេ ៥កន្លែងប្លែកៗ ដែល​អ្នក​គួរ​តែ​សាកល្បង​នៅ​ពេល​បាន​ចូល​ទៅ​កាន់​ទឹកដី​ខេត្ត​សៀមរាប៖

១. សួន សូកូឡា

សួន សូកូឡា មិន​មាន​លក់​សូកូឡា​ដូច​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ហាង​កាហ្វេមួ​យ​ដែល​មាន​បរិយាកាសOutdoor ប្លែក​អស្ចារ្យ ស្ថិត​នៅ​ក្រោម​ម្លប់​ឈើ​ត្រឈឹង​ត្រឈៃ និង​មាន​ផ្ទះ​ខ្មែរ​បុរាណ​នៅ​អម​ជុំវិញ​ដែល​ធ្វើ​ឲ្យ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ទស្សនីយភាព​នៃ​ហាង​កាហ្វេ​នេះ​យ៉ាង​ច្រើន​កុះករ។ ភ្ញៀវ​ទេសចរ​​ដែល​មក​ពី​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ភាគ​ច្រើន​តែងតែ​រំពៃ​ចង់​ចូល​ទៅ​ស្គាល់​ហាង​កាហ្វេ​មួយ​នេះ បើ​ទោះបី​ជា​ពួកគេ​មាន​ពេល​វេលា​ស្ដួច​ស្ដើង​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ក្ដី។

ទីតាំង៖ https://goo.gl/maps/35LqPKqXmgxQPyab6

២. The Source Cafe

«The Source Cafe» ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ដោយ​យុវជន​វ័យ​ក្មេង​ម្នាក់​ដែល​មាន​មហិច្ឆតា​ខ្ពស់​នៅ​ក្នុង​ការ​បង្កើត​មុខ​របរ​ និង​ពង្រឹង​សមត្ថភាព​សហគ្រិន​របស់​ខ្លួន​នៅ​ក្នុង​ការ​បង្កើត​ហាង​កាហ្វេ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់ និង​សុខភាព​ល្អ។ ហាង​កាហ្វេ​មួយ​នេះ​ មិន​ត្រឹម​តែ​មាន​បរិយាកាស​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទីនេះ​មាន​បូករួម​បញ្ចូល​ទាំង​ឱជារស​របស់​កាហ្វេ​ដ៏​ឆ្ងាញ់​ពិសា និង​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជា​ច្រើន​ផង​ដែរ។

ទីតាំង៖ https://goo.gl/maps/MCSYQL2qHy457PKv9

៣. Rain Cafe

Rain Cafe មាន​ជម្រើស​ទាំង Indoor និងOutdoor សម្រាប់​ឲ្យ​ភ្ញៀវ​ជ្រើស​រើស។ បរិយាកាស​នៅ​ទី​នេះ​ស្រស់ស្រាយ Chill ត្រជាក់​ភ្នែក​ និង​មាន​ខ្យល់​អាកាស​ល្អ​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បាន​រំសាយ​ស្ត្រេស​ផង​ដែរ។ ក្រៅ​ពី​កាហ្វេ Rain Cafe មាន​បម្រើ​ភេសជ្ជៈ​ និង​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​ជាមួយ​តម្លៃ​សមរម្យ។

ទីតាំង៖ ផ្លូវ​ក្រោល​សេះ ហួស​ហាង​ស៊ុប​មាត់​ស្ទឹងll 100m នៅ​ខាង​ឆ្វេង​ដៃ

៤. Footprint Cafes

អ្នកណា​ខ្លះ​ចូលចិត្ត​អាន​សៀវភៅ?​ ហាង​កាហ្វេ​មួយ​នេះ​មាន​ការ​រៀប​ចំ​បែប minimalist មាន​រុក្ខជាតិ​បៃតង មាន​ទូ​ដាក់​សៀវភៅ មើល​ទៅ​ស្រឡះ​ភ្នែក​គួរ​ឲ្យ​ចង់​លំហែ។ Footprint Cafes ជា​ហាង​កាហ្វេ Indoor ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​ទៅ​មក និង​មាន​ទស្សនីយភាព​ប្លែក​អារម្មណ៍។ សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​កាហ្វេ​បើ​បាន​ទៅ​ដល់​ទី​នេះ​កាលណា​ច្បាស់​ជា​ទទួល​បាន​នូវ​អារម្មណ៍​រំភើប​ថ្មី​មួយ​ និង​សប្បាយ​ចិត្ត​នៅ​ក្នុង​ការ​ផឹក​កាហ្វេ។

​៥. Brother Bong Cafe

សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ បើ​បាន​ទៅ​ហាង​កាហ្វេ​មួយ​នេះ​ដឹង​តែ​ពេញ​ចិត្ត​ខ្លាំង​តែ​ម្ដង​។ ថ្វី​ត្បិត​តែ​មាន​ឈ្មោះ​ថា​ហាង​កាហ្វេ​មែន ប៉ុន្តែ​ទី​នេះ​មាន​បម្រើ​នូវ​មុខ​ម្ហូប និង​ភេសជ្ជៈ​ជា​ច្រើន។ ចំពោះ​បរិយាកាស​នៅ​ទី​នោះ គឺ​មាន​លក្ខណៈ​បែប minimalist ស្រឡះ​ភ្នែក មាន​ពន្លឺ និង​ខ្យល់​ចេញ​ចូ​ល​បាន​ល្អ។ ចំពោះ​កន្លែង​អង្គុយ​មាន​គម្លាត​ឆ្ងាយ​ពីរ​គ្នា​សម​ល្មម​ដែល​អាច​ឲ្យ​ភ្ញៀវ​ជជែក​ពិភាក្សា​គ្នា​លេង​បាន​ទាំងOutdoor និងIndoor៕

ទីតាំង៖​ ផ្លូវវត្តបូរ ខេត្តសៀមរាប



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន