គន្លឹះងាយៗ ៥ ដែលអាចជួយអ្នកក្នុងការគ្រប់គ្រងខ្លួនឯង

បើយោងតាមអ្នកចិត្តវិទ្យា និយមន័យនៃការគ្រប់គ្រងខ្លួនឯងគឺជា “សមត្ថភាពក្នុងការគ្រប់គ្រងកត្តាជំរុញ អារម្មណ៍ និងអាកប្បកិរិយារបស់មនុស្សម្នាក់ ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែង” ។ ភាពខ្សោយនៃការគ្រប់គ្រងខ្លួនឯង ឬការគ្រប់គ្រងអារម្មណ៍ គឺជាបញ្ហាដែលមនុស្សប្រឈមខ្លាំងបំផុត ពិសេសយុវវ័យ។ បើទោះជាយ៉ាងណា អ្វីៗបានរៀនបាន ដោយឡែកការគ្រប់គ្រងខ្លួនគឺគ្រាន់ជាជំនាញទន់មួយប្រភេទដែលមនុស្សអាចរៀន និងអភិវឌ្ឍវាបាន ដើម្បីឆ្ពោះទៅសម្រេចគោលដៅនានាដែលខ្លួនប៉ង។ ខាងក្រោម​នេះគឺជាគន្លឹះមួយចំនួនដែលអាចជួយអ្នកក្នុងការគ្រប់គ្រងខ្លួនឯង។

១ រៀបចំអ្វីដែលអ្នកត្រូវធ្វើ

ដើម្បីបង្កើតទម្លាប់ប្រកបដោយប្រសិទ្ធភាព និងរីករាយ អ្នកអាចចាប់ផ្តើមដោយទម្លាប់នៃការសរសេរបញ្ជីការងារត្រូវធ្វើពីយប់ ឬនៅពេលព្រឹកឲ្យហើយថាខ្លួនត្រូវធ្វើអ្វីខ្លះនៅក្នុងថ្ងៃនេះ។ ការរៀបចំអ្វីដែលខ្លួនត្រូវធ្វើឲ្យហើយ ជួយកាត់បន្ថយការខ្ជះខ្ជាយពេលវេលាទៅធ្វើរឿងដែលមិនចាំបាច់ និងការគេចវេះពីការធ្វើរឿងសំខាន់។

២ បង្កើតទម្លាប់ណាដែលអ្នកគិតថាល្អ និងសាកសមសម្រាប់ខ្លួន

ការកែប្រែ និងបង្កើតទម្លាប់ថ្មីមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ជាមួយខ្លួនឯង និងជាពិសេសនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ឬអារម្មណ៍ដែលផ្លាស់ប្តូរលឿនដូចរន្ទះ ពិសេសជីវិតក្នុងសម័យទំនើបនេះ។ ការលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់ខ្លួនតាមរយៈបង្កើតទម្លាប់ល្អៗអាចជះឥទ្ធិពលវិជ្ជមានមួយផ្នែកធំដល់ជីវិតរបស់អ្នក។

៣ យល់ពីខ្លួនឯងឲ្យបានច្រើន

អ្នកនឹងបរាជ័យ បរាជ័យគឺជាផ្នែកមួយនៃជីវិតដែលគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ អត់ទោសឱ្យខ្លួនឯងហើយបន្តទៅមុខទៀត។ ការ​បន្ទោស​ខ្លួនឯង​ និង​បារម្ភ​ថាខ្លួនមិនអាចធ្វើ​អ្វី​បាន​ជា​ការ​ខ្ជះខ្ជាយថាមពល។ ៨០ ភាគរយនៃការសម្រេចបាននូវគោលដៅគឺកើតឡើងដោយសារអាកប្បកិរិយារបស់អ្នក ហើយអាកប្បកិរិយាល្អជួយឲ្យអ្នកធ្វើការដ៏រីករាយ។ ប្រសិនបើអ្នកចង់គ្រប់គ្រងខ្លួនឯង និងសម្រេចគោលដៅធំៗបាន អ្នកត្រូវតែរីករាយជាមួយខ្លួនឯង បន្តអភិវឌ្ឍខ្លួន និងមានទម្លាប់ល្អៗ។

៤ ផ្តោតលើគោលដៅមួយ ក្នុងមួយពេល

ការកំណត់គោលដៅជាច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យអ្នកខាតពេលវេលា និងការងារមិនមានប្រសិទ្ធភាពខ្ពស់ ហើយស្ត្រេសក៏តាមធ្វើបាបអ្នកទៅទៀត។ វាថែមទាំងអាចបំផ្លាញឆន្ទៈរបស់អ្នក និងធ្វើឲ្យអ្នកពិបាកក្នុងការគ្រប់គ្រងខ្លួនឯងខណៈពេលដែលអ្នកច្របូកច្របល់នៅក្នុងកិច្ចការជាច្រើននេះ។ វាជារឿងល្អបំផុតក្នុងការជ្រើសរើសគោលដៅជាក់លាក់មួយ ហើយយក ថាមពលទាំងអស់របស់អ្នកទៅផ្តោតលើវាសិន។

៥ លើកទឹកចិត្តខ្លួនឯង

ចាប់ផ្តើមដោយពាក្យថាហេតុអ្វី។​ អ្នកត្រូវតែមានហេតុផលច្បាស់លាស់សម្រាប់ខ្លួនឯងថាហេតុអ្វីបានជាអ្នកចង់គ្រប់គ្រងអាកប្បកិរិយាខ្លួន និងឧស្សាហ៍រំលឹកខ្លួនឯង។ ព្យាយាមស្វែងរកហេតុផលដែលអាចលើកទឹកចិត្តអ្នកក្នុងការបន្តធ្វើវា ឬសរសេរហេតុផលទាំងនោះចេញមក។ ជាឧទាហរណ៍ បើអ្នកចង់គ្រប់គ្រងខ្លួនឯងពីការឈប់ជក់បារី អ្នកអាចសរសេរការចំណាយទៅលើបារី ផលប៉ះពាល់លើសុខភាព ក្លិន និងផលប៉ះពាល់ទៅលើធ្មេញជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលដល់ ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ