YG ស្ថិតក្នុងស្ថានភាពលំបាកចំណូលធ្លាក់សឹង ១០០% ក្រោយបាត់មុខ BLACKPINK

YG Entertainment ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំទាំង ៤ ឬ Big 4 ក្នុងវិស័យខេប៉ុប នៅពេលនេះកំពុងប្រឈមការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូល បន្ទាប់ពីក្រុម BLACKPINK ត្រូវផ្អាកសកម្មភាពអស់រយៈពេលជាយូរមក។

អ្នកស្រាវជ្រាវនៅក្រុមហ៊ុន DAOL Investment & Securities អ្នកនាង Kim Hye Yeong បាននិយាយកាលពីថ្មីៗនេះថា ការលក់ជារួមរបស់ក្រុមហ៊ុន YG Entertainment សម្រាប់ត្រីមាសទី២ឆ្នាំនេះត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ 35.8% ធៀបនឹងឆ្នាំមុនមកនៅត្រឹម 73.4 លានដុល្លារ ខណៈប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ 98.9% នៅសល់ត្រឹម ប្រហែល 217,000 ដុល្លារ។ អ្នកនាង​​បន្ថែម​ថា ​ចំណែក​សំខាន់​ក្នុង​ការ​រកចំណូល​នៅត្រីមាស​ទីពីរ​របស់ YG គឺ​ការ​លក់​អាល់ប៊ុម​របស់ក្រុមនារីថ្មី BABYMONSTER និង​ចំណូល​ពី​ការ​ប្រគំតន្ត្រី​របស់ក្រុមបុរស TREASURE។

ទោះយ៉ាងណា ប្រាក់ចំណូលពីកម្មសិទ្ធិបញ្ញាបទចម្រៀងរបស់ក្រុមដែលនៅសកម្មទាំងពីរមិនសូវអំណោយផលនោះទេ។ ប្រាក់ចំណេញអាចនឹងកើនឡើងចាប់ពីឆ្នាំក្រោយ បើគ្រប់គម្រោងរបស់ក្រុមទាំងពីរដំណើរការបានល្អ ប៉ុន្តែក្នុងឆ្នាំនេះនឹងមិនសូវមានកំណើនគួរឱ្យកត់សម្គាល់ឡើយ។ តម្លៃភាគហ៊ុនរបស់ YG ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងដែរ ទន្ទឹមនឹងការរំពឹងមិនសូវល្អលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

កាលពីចុងឆ្នាំ២០២៣ YG និង BLACKPINK បានបន្តកិច្ចសន្យាសម្រាប់សកម្មភាពជាក្រុមរបស់ពួកគេ ប៉ុន្តែសមាជិកម្នាក់ៗមិនបានបន្តកិច្ចសន្យាសម្រាប់ការងារទោលនោះទេ។ អ្នកវិភាគជឿថាភាពមិនច្បាស់លាស់ជុំវិញសកម្មភាពក្រុមរបស់ BLACKPINK កំពុងជះឥទ្ធិពលយ៉ាងអវិជ្ជមានទាំងតម្លៃភាគហ៊ុន និងប្រាក់ចំណូល។

លោក Kim Hyun Yong ជាអ្នកវិភាគនិងស្រាវជ្រាវពីក្រុមហ៊ុន Hyundai Motor Securities បាននិយាយថា ដើម្បីអាចស្ដារស្ថានភាពឡើងវិញបានលុះត្រាតែ ក្រុម BLACKPINK អាចបន្តសកម្មភាពឡើងវិញនៅឆ្នាំក្រោយ ហើយក្រុម BABYMONSTER ត្រូវតែទទួលជោគជ័យឱ្យបានដូចសិស្សច្បងរបស់ពួកគេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *