អស្ចារ្យពិតៗ ស្រ្តី ៥ រូបដែលរស់នៅមានអាយុវែងបំផុតក្នុងពិភពលោក

បើនិយាយដល់មនុស្សដែលមានអាយុវែងបំផុតក្នុងពិភពលោកច្បាស់នឹងកម្របំផុត ប៉ុន្តែក៏បច្ចុប្បន្នពួកគាត់នៅតែមានវត្តមានលើលោកដែរហើយមកពីបណ្ដាប្រទេសផ្សេងៗគ្នាដូចជាសហរដ្ឋអាមេរិក ជប៉ុន និងចក្រភពអង់គ្លេសជាដើម។ ដូច្នេះថ្ងៃនេះ AMS នឹងមកនាំប្រិយមិត្តឱ្យស្គាល់នូវវត្តមានលោកយាយដែលមានអាយុលើសពី ១១០ ឆ្នាំគិតត្រឹម ២០២៤៖

១. លោកយាយ Maria Branyas Morera

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ លោកយាយ Maria Branyas Morera ត្រូវបានស្ថាប័ន Guinness World Records ទទួលស្គាល់ជាផ្លូវការជាមនុស្សដែលមានអាយុវែងជាងគេក្នុងលោកក្នុងវ័យ ១១៧ ឆ្នាំគិតត្រឹមឆ្នាំ ២០២៤។ លោកយាយ Maria កើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧ នៅសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ាក្នុងគ្រួសារជនជាតិអេស្ប៉ាញ។ មុនពេលលោកយាយកើត គ្រួសារលោកយាយបានផ្លាស់ទៅលំនៅជាញឹកញាប់ និងចុងក្រោយពួកគេក៏បានត្រលប់ទៅអេស្ប៉ាញវិញតាមនាវា។ ជាអកុសលនៅតាមផ្លូវលោកយាយបានជួបគ្រោះថ្នាក់ដោយធ្វើឱ្យលោកយាយពិការការស្ដាប់នៅអាយុ ៨ ឆ្នាំ។​ ក្រោយពីរៀបការមានគ្រួសារជាមួយស្វាមីក្នុងឆ្នាំ ១៩៣១ អ្នកទាំងពីរក៏ទទួលបានកូនបីនាក់ និងមានតួនាទីជាគិលានុបដ្ឋាយិកាផងដែរ។ គិតត្រឹមឆ្នាំ 2019 Morera មានចៅចំនួន ១១ នាក់ និងចៅទួតចំនួន ១១ នាក់ ។

២. លោកយាយ Tomiko Itooka

លោកយាយ Tomiko Itooka បានកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨ ជាកូនស្រីទីពីរក្នុងគ្រួសារនៅទីក្រុងអូសាកា ប្រទេសជប៉ុនដោយបច្ចុប្បន្នលោកយាយមានវ័យ ១១៦ ឆ្នាំ។ កាលពីក្មេងលោកយាយមានចំណង់ចំណូលចិត្តលេងកីឡាបាល់ទះ។ ក្នុងកំលុងសង្គ្រាមលោកលើកទី២ លោកយាយ Tomiko បានបើកដំណើរការរោងចក្រវាយនភណ្ឌនៅប្រទេសកូរ៉េខាងត្បូងដោយតំណាងឱ្យប្ដីរបស់លោកយាយ ខណៈលោកយាយក៏បានដើរតួជាឪពុកចិញ្ចឹមកូនក្នុងបន្ទុកផងដែរ។ បន្ទាប់ពីប្តីរបស់លោកយាយបានទទួលមរណភាពនៅឆ្នាំ ១៩៧៩ លោកយាយ Tomiko បានចំណាយពេលប្រហែល ១០ ឆ្នាំរស់នៅតែម្នាក់ឯងក្នុងខេត្តណារ៉ា។ ក្នុងរយៈពេល ១០ ឆ្នាំនេះលោកយាយបានឡើងភ្នំ Nijo ជាញឹកញាប់ និងភ្នំ Ontake ដែលមានកំពស់ ៣០០០ ម៉ែត្របានពីរដងផងដែរ។ ក្នុងទសវត្សរ៍ទី ៨០ លោកយាយ Itooka បានចូលរួមក្នុងកម្មវិធី Osaka 33 Kannon Pilgrimage ពីរដង។ លុះនៅអាយុ ១០០ ឆ្នាំ លោកយាយថែមទាំងបានឡើងជណ្តើរថ្មដ៏វែងនៃទីសក្ការបូជា Ashiya ដោយគ្មានឈើច្រត់ទៀតផង។

៣. លោកយាយ Inah Canabarro Lucas

លោកយាយ Inah Canabarro Lucas បានកើតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩០៨ ជាជនជាតិប្រេស៊ីលហើយមិនមែនជារឿងលេងសើចឡើយដែលកាលនោះមនុស្សជាច្រើនមិនជឿទេថាលោកយាយ Inah អាចរស់នៅឆ្លងផុតពីអាយុ ៧ ឆ្នាំដោយសារតែលោកយាយមានរូបរាងស្គមស្គាំងខ្លាំងមែនទែន។ ផ្ទុយទៅវិញលោកយាយបែរជាអាចរស់នៅមានជីវិតមកដល់សព្វថ្ងៃនៅអាមេរិកឡាទីនជាមួយវ័យ ១១៦ ឆ្នាំ។ នៅឆ្នាំ ១៩២០ លោកយាយបានក្លាយជាដូនជីនៅក្នុងព្រះវិហារមួយកន្លែង និងជាមនុស្សដែលមានវ័យចំណាស់ជាងគេក្នុងអាជីពនេះផងដែរ។ នៅទសវត្សរ៍ឆ្នាំ ១៩៣០ លោកយាយ Inah បានផ្លាស់ពីប្រទេសអ៊ុយរ៉ាហ្គាយទៅកាន់ប្រទេសប្រេស៊ីល និងជាកន្លែងដែលលោកយាយបានបង្រៀនភាសាព័រទុយហ្គាល់ និងគណិតវិទ្យានៅសាលាមួយក្នុងទីក្រុង Tijuca ទីក្រុង Rio de Janeiro ។ ដោយភក្ដីភាពជាមួយព្រះ លោកយាយត្រូវបានគេកោតសរសើរអំពីសុខភាពដ៏រឹងមាំដោយលោកយាយទើបចាប់ផ្ដើមប្រើឈើច្រត់ក្នុងអាយុ ១១០ ឆ្នាំនេះប៉ុណ្ណោះ។

៤. លោកយាយElizabeth Francis

លោកយាយ Elizabeth Francisកើតនៅខែកក្កដាឆ្នាំ ១៩០៩ នៅ Louisiana ជាជនជាតិអាមេរិកដែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សចាស់បំផុតក្នុងរដ្ឋតិចសាស់ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ លោកយាយមានវ័យ ១១៤ ឆ្នាំទៅហើយ។ ក្នុងកំលុងឆ្នាំ ១៩៧០ លោកយាយ​ Francis បានបើកហាងកាហ្វេមួយនៅស្ថានីយទូរទស្សន៍ Houston TV ដែលមានបងស្រីរបស់លោកយាយឈ្មោះ Bertha Johnson។ ជាអកុសលបងស្រីរបស់លោកយាយបានទទួលមរណភាពនៅវ័យ ១០៦ ឆ្នាំ ប៉ុន្តែបានធ្វើឱ្យលោកទាំងពីរបំបែកកំណត់ត្រាក្លាយជាបងប្អូនចាស់ជាងគេបំផុតក្នុងលោក។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ លោកយាយ Francis មានចៅបីនាក់ ចៅទួតបួននាក់ និងចៅលួតពីរនាក់ទៅហើយ។

៥. លោកយាយ Ethel Caterham

កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩០៩ គិតមកដល់បច្ចុប្បន្នលោកយាយ Ethel Caterham មានអាយុ ១១៤ ឆ្នាំដែលបានក្លាយជាស្រ្តីចំណាស់បំផុតនៅចក្រភពអង់គ្លេស។ នៅក្នុងវ័យ ១៨ ឆ្នាំលោកបានចំណាយពេល ៣ សប្ដាហ៍ធ្វើដំណើរតាមទូកទៅកាន់ប្រទេសឥណ្ឌាដោយបានចាប់អាជីពជាមេដោះរបស់គ្រួសារជនជាតិអង់គ្លេសនៅទីនោះផងដែរ។ លុះដល់ឆ្នាំ ១៩៣១ លោកយាយបានជួបជាមួយនឹងស្វាមីឈ្មោះ Norman ដែលជាមេទ័ពអង់គ្លេសម្នាក់។ នៅពេលអ្នកទាំងពីរផ្លាស់ប្ដូរមកឈរជើងនៅហុងកុង លោកយាយ Caterham បានបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុមារសម្រាប់កុមារក្នុងស្រុក និងកុមារជនជាតិអង់គ្លេសផងដែរ។ នៅទីនេះ លោកយាយបានបង្រៀនភាសាអង់គ្លេស ហ្គេម សិល្បៈ និងសិប្បកម្មផ្សេងៗជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។