បើកបង្ហាញភាពយន្ត​ទាំង ​៥​ ចំណងជើង ឈ្នះពានច្រើនបំផុតពីកម្មវិធី Oscar 2025

កម្មវិធីប្រគល់ពានរង្វាន់ Academy Awards លោកទី ៩៧ ឬ អូស្ការ​ ប្រចាំឆ្នាំ ២០២៥ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី៣ ខែមីនា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ទើបតែបានប្រកាសឈ្មោះម្ចាស់ជយលាភីសម្រាប់ពានឆ្នើមសរុបចំនួន ២៣ពាន ដោយមានវត្តមានតារាល្បី និងអ្នកធ្វើការក្នុងវិស័យភាពយន្តជាច្រើនរូបបានចូលរួម។

ជាក់ស្ដែង រឿង​ Anora ជាភាពយន្តដែលលេចធ្លោបំផុតនៅក្នុងកម្មវិធីប្រគល់ពានលំដាប់ពិភពលោកសម្រាប់ឆ្នាំនេះ​ ជាមួយនឹងពានរង្វាន់ឆ្នើមរហូតដល់ទៅ​ ៥នៅក្នុងដៃ រួមមាន​ ពានរង្វាន់តួឯកស្រីឆ្នើម​ សម្រាប់ Mikey Madison, អ្នកដឹកនាំរឿងឆ្នើម សម្រាប់លោក Sean Baker, ពានរង្វាន់ផ្នែកកាត់ត, ពានរង្វាន់ធំភាពយន្តល្អបំផុត (Best Picture) និង​ ពានរង្វាន់អត្ថបទភាពយន្តដើម។​

ដោយឡែកសម្រាប់ពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំ​​ ២០២៥​ បានធ្លាក់ទៅលើតារាសម្ដែងប្រុស Adrien Brody សម្រាប់ស្នាដៃរឿង​ The Brutalist ដោយភាពយន្តមួយនេះ ក៏ទទួលបានពាន​ ២ទៀតដែរ គឺពានរង្វាន់បច្ចេកទេសរូបភាព​ (Best Cinematography) និងពានរង្វាន់ផ្នែកបទភ្លេងក្នុងរឿង។

សម្រាប់ភាពយន្តលេចធ្លោបន្ទាប់ដែលទទួលបានពានរង្វាន់ចំនួន​ ២មានសរុបចំនួន ៣​ ចំណងជើង​ គឺ​រឿង​ Wicked, Dune: Part Two និង Emilia Pérez។ តួយ៉ាង ភាពយន្តល្ខោនតន្ត្រីដែលសម្ដែងដោយតារាពហុជំនាញ Cynthia Erivo និង Ariana Grande ដណ្ដើមបានពានឆ្នើមចំនួន​ ២ គឺពានរង្វាន់ផ្នែករចនាសម្លៀកបំពាក់ និងផ្នែករចនាឆាក។

ទន្ទឹមគ្នានឹងភាពយន្តបែបវិទ្យាសាស្រ្តដែលបាន Timothée Chalamet និង Zendaya មកសម្ដែង​ជាតួអង្គសំខាន់ ទទួលបានពានរង្វាន់គុណភាពសំឡេង និងពានរង្វាន់ Visual Effects។ ដោយឡែក សម្រាប់ភាពយន្តបារាំង​ Emilia Pérez ក៏ទទួលបានពាន​ ២ដូចគ្នាដែរ រួមមានពាន​ សម្រាប់តារាសម្ដែងស្រី​ Zoe Saldaña និងពានរង្វាន់ចម្រៀងក្នុងភាពយន្ត សម្រាប់បទ El Mal ។

គួរឱ្យដឹងដែរថា ក្រៅពីភាពយន្តទាំង ៥ខាងលើនេះ នៅមានភាពយន្តចំនួន ៩ចំណងជើងទៀតដែលទទួលបានពានរង្វាន់ឆ្នើមនៅក្នុងឆ្នាំនេះ។ តួយ៉ាង​ រឿង A Real Pain ទទួលបានពានតួរងប្រុសឆ្នើម សម្រាប់ស្នាដៃសម្ដែងរបស់តារាប្រុស​​ Kieran Culkin, គំនូរជីវចលរឿង Flow ឈ្នះបានពានភាពយន្តគំនូរជីវចល, រឿង No other land ឈ្នះបានពានភាពយន្តឯកសារ និងភាពយន្តពីប្រទេសប្រេស៊ីល I’m Still Here ឈ្នះបានពានរង្វាន់ភាពយន្តអន្តរជាតិ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *