ឱកាសសម្រាប់សិស្សនិស្សិតដែលទើបប្រឡងចប់បាក់ឌុបចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ , បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ក្រសួងប្រកាសផ្ដល់ជូនអាហារូបករណ៍ចំនួន ៣២០ កន្លែងនិងប្រាក់ឧបត្ថម្ភជារៀងរាល់ខែ។

តាមរយៈសេចក្ដីជូនដំណឹងផ្លូវការរបស់ក្រសួងបានឱ្យដឹងថា ក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន ៣២០ ដើម្បីទទួលអាហារូបករណ៍ចូលរៀននៅកម្រិតបរិញ្ញាបត្រ ចំនួន ១៥៣ កន្លែង, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៥២ កន្លែង និងបណ្ឌិត ចំនួន ១៥ កន្លែង។ កម្មវិធីអាហារូបករណ៍នេះផ្ដោតលើមុខជំនាញពាក់ព័ន្ធលើការអប់រំផ្នែក (STEM , Science, Technology , Engineering and Mathematics) នៅថ្នាក់ឧត្ដមសិក្សា ដោយផ្ដល់អាហារូបករណ៍ពេញលេញលើការបង់ថ្លៃសិក្សា និងថវិកាឧបត្ថម្ភប្រចាំខែក្នុងអំឡុងពេលសិក្សានៅកម្រិតបរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ ឆ្នាំ និងកម្រិតបណ្ឌិតរយៈពេល ៣ ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
សូមទាញយកឯកសារ និងលម្អិតខាងក្រោម៖








ប្រភព ៖ Department of Research and Innovation, DRI
























































Account
Security
Favourite Content