មកដឹងលក្ខខណ្ឌស្នើសុំថតភាពយន្ត-វីដេអូ នៅតំបន់សំខាន់ៗ រវាងថៃ និងកម្ពុជា មួយណាស្រួលជាង

មតិវែកញែកការស្នើសុំថតវីដេអូចម្រៀង ថតភាពយន្ត ថតវីដេអូផ្សព្វផ្សាយវប្បធម៌ នៅតំបន់អង្គរ គឺនៅតែជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គម។ យ៉ាងណាមិញយើងក្រឡេកទៅមើលប្រទេសជិតខាង គឺប្រទេសថៃ ដែលអាចទាក់ទាញភ្ញៀវទេសចរខ្លាំង តាមរយៈការថតផ្សព្វផ្សាយ មិនថាផលិតករមកពីបរទេស ឬក្នុងស្រុក តើគេមានលក្ខខណ្ឌបែបណា? ខាងក្រោមនេះយើងនឹងមកបង្ហាញរវាងលក្ខខណ្ឌក្នុងការស្នើថតភាពយន្ត ឬ វីដេអូ និងរូបភាពផ្សេងៗរវាងប្រទេសថៃ និងកម្ពុជា៖

១.ប្រទេសកម្ពុជា (លក្ខខណ្ឌនៅតំបន់អង្គរ)  

បើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សារា បានឱ្យដឹងថា ក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិក ភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរ ជាតិអប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញ មានលទ្ធ ភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម ៖

១. ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។

២. ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យ ភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។

៣. ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិ ជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។

ឈុតមួយនៅក្នុង Lara Croft Tomb Raider2001

រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិ អប្សរា រៀងរាល់ម៉ោងបំពេញការងារ។

រាល់ការស្នើសុំ ផលិតករត្រូវភ្ជាប់ពាក្យស្នើសុំ និងអត្ថបទនិពន្ធរឿង (ភាពយន្ត) និងអត្ថបទចម្រៀង(ចម្រៀងកាយវិការ) ។ ចំពោះការផ្តល់លិខិតអនុញ្ញាតនឹងផ្តល់ជូនរយ:ពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ(សម្រាប់ភាពយន្ត) និងរយ:ពេល ៥ថ្ងៃ (សម្រាប់ចម្រៀងកាយវិការ)។

ឈុតមួយនៅក្នុង Lara Croft Tomb Raider2001

២.ប្រទេសថៃ

ការសម្របសម្រួលផ្នែករដ្ឋបាល

ប្រទេសថៃ​ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ​ដែល​មានដំណើរការស្នើសុំ​ការ​អនុញ្ញាត​ថត​ភាពយន្ត​បរទេសបានងាយស្រួល និងឆាប់រហ័ស រួមទាំងមានបណ្តាញសម្រាប់ដាក់ពាក្យស្នើសុំសេវាទិដ្ឋាការ (Visa) និងការទទួលបានប័ណ្ណការងារ (Work Permit) នៅមជ្ឈមណ្ឌលសេវាកម្មទិដ្ឋាការ និងលិខិតអនុញ្ញាតការងារ – BOI។

ជាក់ស្ដែងការស្នើសុំការអនុញ្ញាតឱ្យថតភាពយន្តបរទេសនៅក្នុងប្រទេសថៃត្រូវការរយៈពេល ៣ថ្ងៃក្នុងការអនុម័តសម្រាប់ការថតពាណិជ្ជកម្ម ភាពយន្តឯកសារ MVs កម្មវិធីទេសចរណ៍ និងទំនាក់ទំនងសាធារណៈ និង ៥ទៅ១០ ថ្ងៃសម្រាប់ការថតភាពយន្ត រឿងភាគ កម្មវិធីទូរទស្សន៍ ការប្រកួត ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ត្រូវការ​រយៈ​ពេល​សម្រាប់​ការ​អនុម័ត​ពី ១ ទៅ ៣ ខែ ឬ​ច្រើន​ជាង​នេះ។

លើស​ពី​នេះ សម្រាប់​ការ​ស្នើ​សុំ​ការ​អនុញ្ញាតថត​នៅ​ប្រទេស​ថៃ​ ត្រូវឆ្លងកាត់នាយកដ្ឋានទេសចរណ៍តែមួយ គឺអាចដំណើរការថតបានទូទាំងប្រទេស ខណៈដែលនៅប្រទេសជាច្រើនត្រូវស្នើសុំការអនុញ្ញាតតាមរដ្ឋ/ទីក្រុងនីមួយៗ ឧ. បើស្គ្រីបត្រូវការថត ៥ទីក្រុង គឺត្រូវស្នើសុំការអនុញ្ញាតទាំង ៥ទីក្រុង ដែល​ចាត់​ទុក​ថា​ជា​ឧបសគ្គ និង​បង្កើត​ការ​លំបាក​ច្រើន​សម្រាប់​ក្រុម​ថត​នៅ​ក្រៅ​ប្រទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *