K-drama រៀបរាប់ពីរឿងរ៉ាវស្នេហាក្នុងការិយាល័យទាំង ៨ កាន់តែមើលកាន់តែជក់ចិត្ត

ភ្លើងស្នេហ៍ដែលកើតឡើងនៅក្នុង Office ឬកន្លែងធ្វើការនេះ ជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមិនធម្មតា ព្រោះភាគច្រើននៃរឿងរ៉ាវស្នេហាបែបនេះ តែងលួចបង្កប់នៃសាច់រឿងកំប្លុកបំប្លែង និងមនោសញ្ចេតនា កើតឡើងដោយសារតែតួអង្គទាំងពីរ ព្យាយាមលាក់បាំងពីមិត្តរួមការងារឯទៀត។ ភាពយន្តពី K-drama មិនតិចទេ ដែលបានលើកយកប្រធានបទតែមួយនេះ មកធ្វើផលិតជាដំណើររឿងយ៉ាង​ល្អ​ជក់ចិត្ត។ ដូច្នេះហើយ ថ្ងៃនេះ AMS សូមណែនាំរឿងភាគកូរ៉េ ៨ ចំណងជើង ដែលនិទានពីរឿងស្នេហាក្នុងការិយាល័យយ៉ាង​ផ្អែមល្ហែម។

១. Love Scout

https://youtu.be/H8TSziEGrrc?si=iKkb_O23diw1qbRY

ផ្ដើមដោយរឿងថ្មីប្រជាប្រិយភាពខ្លាំង Love Scout សាច់រឿងផ្ដោតលើ Kang Ji-yoon សម្ដែងដោយ Han Ji-min ដែលជាស្រ្តីដ៏ជោគជ័យម្នាក់ក្នុងតួនាទីការងារ តែនាងបែរជាមានបញ្ហាក្នុងការបែងចែករវាងការងារ និងជីវិតផ្ទាល់ខ្លួន។ ជីវិតដែលមានឧបសគ្គរបស់នាង ក៏បានទៅជួបនឹង Yoo Eun-ho ជាលេខាមួយរូប ដែលអាចគ្រប់គ្រងជីវិតរបស់ខ្លួនបានយ៉ាងល្អ។ នៅពេលរួមការងារជាមួយគ្នា Kang Ji-yoon បានសិក្សាមេរៀនជីវិតសំខាន់ៗពី Yoo Eun-ho ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមមានមនោសញ្ចេតនាស៊ីជម្រៅឱ្យគ្នាទៅវិញទៅមក។

២. What’s Wrong with Secretary Kim?

Lee Young-joon សម្ដែងដោយ Park Seo-joon គឺជាអនុប្រធាននៃក្រុមហ៊ុន និងរស់នៅក្នុងជីវិតដ៏សុខស្រួលមួយ ក៏ប៉ុន្តែជីវិតរបស់គាត់ក៏ស្រាប់តែប្រែប្រួលមួយរំពេច នៅពេលលេខាស្រី​ខ្លួន Kim Mi-so លួចស្រឡាញ់ ដែល​សម្ដែងដោយ Park Min-young បានសម្រេចចិត្តលាលែងពីតំណែងក្រោយរួមការងារជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ។ ហេតុដូចនេះហើយ Young-joon សម្រេច​ចិត្ត​ធ្វើ​គ្រប់យ៉ាង​​​អាច​ធ្វើទៅ​បាន ដើម្បី​បញ្ចុះបញ្ចូល Mi-so ឲ្យ​ផ្លាស់​ប្តូរ​ចិត្តវិញ។

៣. Suspicious Partner

Suspicious Partner ជាសាច់រឿងពីអារម្មណ៍មនោសញ្ចេតនារបស់ Noh Ji Wook សម្ដែងដោយ Ji Chang-wook ដែលជារដ្ឋអាជ្ញា និង Eun Bong Hee សម្ដែងដោយ Nham Ji-hyun ដែលជាអ្នកហ្វឹកហាត់ការងារ។ ជាអកុសល Eun Bong Hee បានធ្លាក់ខ្លួនជាជនសង្ស័យក្នុងរឿងក្ដីឃាតកម្មរបស់អតីតមិត្ត សង្សាររបស់​នាងទៅ​វិញ តែក៏ជាសំណាងល្អដែរ នៅពេលនោះ Noh Ji Wook បានសម្រេចចិត្តជួយដល់នាងរហូតដល់លោកបាត់បង់តំណែង និងកេរ្តិ៍ឈ្មោះ។

៤. Touch Your Heart

Touch Your Heart ជាសាច់រឿងរបស់តារាសម្តែងស្រីល្បីឈ្មោះ Oh Jin-shim សម្ដែងដោយYoo In-na ដែលជីវិតការងារក្នុងវិស័យសិល្បៈរបស់នាងត្រូវបានបំផ្លិចបំផ្លាញ និងលែងមានការងារអស់ពេលជាង ២ឆ្នាំ ដោយសារតែរឿងអាស្រូវក្នុងគ្រាអតីត។ ជាសំណាងល្អ នាងក៏ទទួលបានការងារសម្ដែងក្នុងរឿងភាគថ្មី តែដើម្បីអាចលុបរឿងអាស្រូវចាស់ និងអាចទទួលបានជោគជ័យម្ដងទៀត នាងត្រូវទទួលការងារជាលេខារបស់មេធាវីម្នាក់ឈ្មោះ Kwon Jung-rok សម្ដែងដោយ Lee Dong-wook មុននឹងអ្នកទាំងពីរចាប់ផ្ដើមមានចិត្តឱ្យគ្នា។

៥. The Business Proposal

The Business Proposal និយាយពីការណាត់ជួបដោយចៃដន្យមួយរបស់ Shin Ha Ri សម្ដែងដោយ Kim Se Jeong និងមនុស្សប្រុសដែលខ្លួនមិនដែលនឹកស្មានដល់។ ដំបូងឡើយ Shin Ha Ri បានយល់ព្រមនឹងមិត្តម្នាក់ក្នុងការណាត់ជួបជំនួស​ ដោយសារតែនាងងចង់បានលុយជាថ្នូរ ទាំងមិនបានរំពឹងអ្វី។ ក៏ប៉ុន្តែនៅពេលទៅដល់ទីតាំង ទើបនាងដឹងថា មនុស្សដែលខ្លួនបានណាត់ជួបនោះ គឺជា Kang Tae Moo សម្ដែងដោយAhn Hyo Seop ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់នាង។

៦. Cinderella at 2AM

Cinderella at 2AM ជារឿងរ៉ាវរបស់ Ha Yun Seo សម្ដែងដោយ Shin Hyun Been ជាមេក្រុមស្រីពេញដោយសមត្ថភាពម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនតែមួយជាមួយនឹងមិត្តប្រុសឈ្មោះ Seo Ju Won សម្ដែងដោយ Moon Sang Min។ ដោយ​ឡែក Ha Yun Seo មិនបានដឹងទេថាមិត្តប្រុសរបស់ខ្លួនគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុនដែលខ្លួនកំពុងតែធ្វើការ ហើយនៅពេលដែលការពិតបានលាតត្រដាង ម្ដាយរបស់ Seo Ju Won បានស្នើរឱ្យនាងបញ្ចប់ទំនាក់ទំនងនឹងកូនប្រុសខ្លួន ដោយមានលុយជាថ្នូរ។

៧. She Would Never Know

She Would Never Know មានដំណើររឿងផ្ដោតលើ Yoon Song Ah ដែលជាបុគ្គលិកផ្នែកទីផ្សារ នៅក្រុមហ៊ុនលក់គ្រឿងសម្អាងមួយកន្លែង ដោយនាងមានក្ដីសុបិនចង់ បើក​ម៉ាក​យីហោ​ផ្ទាល់ខ្លួនមួយ​នៅ​ថ្ងៃអនាគត។ ក៏ប៉ុន្តែជីវិតសាមញ្ញរបស់នាងក៏ស្រាប់តែប្រែប្រួល នៅពេលដែលត្រូវប្រឈមមុខនឹងក្ដីស្រឡាញ់របស់ Chae Hyun Seung តែនាងបែរជាបដិសេធព្រោះតែ Chae Hyun Seung មានវ័យក្មេងជាងខ្លួន។

៨. Start-Up

Start-Up ជាភាពយន្តពីយុវនារីមានមហិច្ចតាខ្ពស់ Seo Dal-mi សម្ដែងដោយ Bae Suzy ដែលមានគោលបំណងចង់ជោគជ័យក្នុងអាជីវកម្ម និង​ក្លាយជា Steve Jobs ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។ ដោយមានចិត្តប៉ងបែបនេះ  Seo Dal-mi បានសម្រេចចិត្តឈប់រៀនពីសាកលវិទ្យាល័យ ហើយចូលធ្វើការក្រៅម៉ោង ដើម្បីអាចសន្សំលុយបើកអាជីវកម្ម​តាមអ្វីដែលខ្លួនគ្រោងទុក។ ជារឿងចៃដន្យ ថ្ងៃមួយនាងបានជួបនឹង Nam Do-san សម្ដែងដោយ Nam Joo-hyuk គឺជាស្ថាបនិកក្រុមហ៊ុន Samsan Tech តែអស់ពេល ២ ឆ្នាំហើយដែលក្រុមហ៊ុននេះមិនទាន់បានផលិតសមិទ្ធផលអ្វីសោះ ។ ការជួបគ្នារបស់អ្នកទាំងពីរ មិនមែនគ្រាន់តែជាផលប្រយោជន៍សម្រាប់ក្ដីប្រាថ្នារៀងខ្លួនប៉ុណ្ណោះទេ តែទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែសន្សឹមៗមានភាពស៊ីជម្រៅទៅមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *