មកស្គាល់ Wang Hongyi កាន់តែច្បាស់តាមរយៈស្នាដៃដ៏លេចធ្លោបំផុត ៤ រឿង

បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលពេញមួយសប្ដាហ៍សម្រាប់ការធ្វើដំណើរមកថតរឿងថ្មី “San Xian Mi Hui” ក្នុងទឹកដីខេត្តសៀមរាបប្រទេសកម្ពុជា នៅពេលនេះតារាចិនទាំង ៣ រូបរួមមាន Wang Hongyi, Meng Zi Yi និង Kido Ma បានវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញហើយ ខណៈម្នាក់ៗសុទ្ធតែបានបន្សល់ទុករូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាតអំពីទឹកដីអង្គរនៅលើគណនីបណ្ដាញសង្គមរៀងៗខ្លួន។

យ៉ាងណាមិញ ក្នុងខណៈពេលរឿងភាគថ្មីនេះមិនទាន់មានការកំណត់ថានឹងចេញផ្សាយនៅពេលណា ថ្ងៃនេះ AMS សូមនាំប្រិយមិត្តមកស្គាល់ Wang Hong Yi ដែលជាតួឯកប្រុសនៃរឿងនេះឱ្យកាន់តែច្បាស់តាមរយៈស្នាដៃលេចធ្លោកន្លងមកដែលនាំឱ្យលោកមានឈ្មោះល្បីរន្ទឺដល់បច្ចុប្បន្នរួមទាំងជីវប្រវត្តិខ្លះៗ​ផងដែរ។

Wang Hongyi កើតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Zhejiang University of Technology។ ក្នុងអំឡុងពេលសិក្សានៅសកលវិទ្យាល័យ Wang Hongyi បានចូលរួមក្នុងការហ្វឹកហ្វឺនយោធា ហើយមិត្តភក្តិមួយចំនួនបានថតលោក និងបង្ហោះវីដេអូនៅលើប្រព័ន្ធអនឡាញ ដែលធ្វើបានធ្វើឱ្យលោកចាប់ផ្ដើមត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងទទួលបានការចាប់អារម្មណ៍ពីអ្នកនៅក្នុងឧស្សាហកម្មកម្សាន្ត។ ក្រោយមកលោកបានបង្ហាញមុខជាលើកដំបូង នៅឆ្នាំ ២០២១ តាមរយៈរឿង Moonlight ។ ទោះ​បី​ជា​​មិន​បាន​ទទួលតំណែងតួឯកក្នុងរឿងដំបូងនេះក៏ដោយ ប៉ុន្តែក្នុងរយៈពេលដ៏ខ្លី Hongyi ក៏បានទទួលភាពល្បីល្បាញភ្លាមៗ និងបានសម្ដែងជាតួឯកដំបូង​ក្នុង​រឿង Fairyland Romance ឆ្នាំ២០២៣។ ស្នាដៃលេចធ្លោខ្លាំងរបស់គេរួមមាន៖

១. Moonlight

ក្នុងរឿងភាគដំបូងរបស់ Wang Hongyi បានដើរតួជា Xiao Bai។ ទោះបីជាទទួលបានឱកាសត្រឹមតួរង និងមិនសូវបានលេចមុខច្រើននឹងគេក៏ដោយ ប៉ុន្តែគ្រប់ពេលដែលបង្ហាញមុខមកម្ដងៗ Hongyi អាចបញ្ចេញអារម្មណ៍តាមរយៈខ្សែភ្នែក ទឹកមុខ និងទឹកដមសំឡេងបានយ៉ាងល្អលើសពីការរំពឹងទុកសម្រាប់តួសម្ដែងថ្មី ដែលធ្វើឱ្យឈ្មោះរបស់គេទទួលបានការចាប់អារម្មណ៍ច្រើនភ្លាមៗ។

រឿងភាគនេះសម្តែងតួឯកដោយ Ding Yu Xi និង Yu Shu Xin មានសាច់រឿងនិយាយពីរឿងរ៉ាវស្នេហារបស់អ្នកនិពន្ធវ័យក្មេង និងតួឯកស្រីដែលសុបិនចង់ធ្វើការនៅក្នុងរោងពុម្ព ដូច្នេះហើយ នាងត្រូវតែជម្នះឧបសគ្គជាច្រើនក្នុងវិថីអាជីព។ អាចនិយាយបានថារឿងនេះ​គឺ​ជា​រឿងភាគបែប​កំប្លែងនិង​មនោសញ្ចេតនា​ដែល​គ្រប់រសជាតិ ដោយបង្ហាញទិដ្ឋភាពនៃជីវិតបន្ទាប់ពីបញ្ចប់ការសិក្សា និងការប្រឈមការផ្លាស់ប្តូរក្នុងអាជីវកម្ម គោលដៅ និងក្តីសុបិនក្នុងវិថីអាជីពដែលខ្លួនឯងបានកំណត់។

២. Fairyland Romance ទឹកដីអច្ឆរិយជំពាក់ស្នេហ៍

Wang Hongyi បានក្លាយជាតួឯកលើកដំបូងក្នុងរឿងភាគ “Fairyland Romance” ដែលក្នុងរឿងនេះគេបានបញ្ចេញស្នាដៃសម្ដែងពេញទំហឹងមិនថាបែបកំប្លែង មនោសញ្ចេតនា ឬឈុតឆាកកម្សត់នោះទេ គឺសុទ្ធតែអាចឆក់យកបេះដូងទស្សនិកជនបានដោយងាយ។ ក្នុងរឿងនេះលោកបានសម្ដែងជាតួ Zuo Jing Lun ជារាជបុត្រាមួយអង្គដែលត្រូវបានចាត់តាំងឱ្យធ្វើដំណើរទៅ Yaozhou ដើម្បីទទួលតំណែងជាមេបញ្ជាការ ប៉ុន្តែក៏បានវង្វេងផ្លូវចូលទៅដល់ទឹកដីភូមិផ្កាប៉េស និងបានជួបនឹងតួឯកស្រីឈ្មោះ Liu Qing Qing (សម្ដែងដោយ Huang Yi)។

៣. Lost You Forever Season 1-2 គូកម្មទេពធីតា

ស្នាដៃមួយទៀតរបស់តួឯកប្រុស Wang Hongyi ដែលឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនលើសលប់គឺការសម្ដែងតួ Shui Fenglong ដែលបន្ទាប់ពីការចាក់ផ្សាយរឿង Lost You Forever ក្នុងឆ្នាំ ២០២៣ ក៏ទទួលបានភាពល្បីល្បាញខ្លាំងរហូតនាំឱ្យមានការផលិតរដូវកាលទី ២ ក្នុងឆ្នាំ ២០២៤។ ក្នុងរដូវកាលថ្មីតួអង្គ Wang Hongyi កាន់តែមានភាពប្រកួតប្រជែងខ្ពស់ព្រោះ​ត្រូវសម្ដែងជាតួអង្គមាន​លក្ខណៈ​ស្ងប់ស្ងាត់ មានអំណាចគ្រប់គ្រងទាហាន តែក៏នៅមានភាពកក់ក្ដៅ និងជឿជាក់ក្នុងសេចក្ដីស្នេហាជាមួយតួស្រី Xiao Yao (សម្តែងដោយ Yang Zi) ដែលអាចនិយាយបានថាអ្នកទាំងពីរសុទ្ធសឹងជាតារាសម្ដែងវ័យក្មេងមានទេពកោសល្យឈានមុខក្នុងវិស័យភាពយន្តចិន។

៤. The Legend of Heroes ឥន្ទ្រីទេព សេនាក្លាហាន

ការដែលបានចូលសម្ដែងជាតួអង្គ Yang Kang ក្នុងរឿង The Legend of Heroes ស៊េរីឆ្នាំ២០២៤ ធ្វើឱ្យឈ្មោះ Wang Hongyi ត្រូវបានគេលើកមកនិយាយកាន់តែច្រើនទៀតលើប្រព័ន្ធអនឡាញ ខណៈតួអង្គនេះមិនត្រឹមតែជាតួសំខាន់តែក៏មានអត្តចរិតស៊ីជម្រៅនិងស្មុគស្មាញខ្លាំងមួយដែរ ប៉ុន្តែការសម្ដែងរបស់ Hongyi បានបង្ហាញច្បាស់ថារូបលោកពិតជាស័ក្ដិសមនឹងតួអង្គនេះមែន។ ក្នុងរឿងនេះលោកបានត្រលប់មកសម្ដែងគូនឹងតារាស្រី Huang Yi ដែលធ្លាប់សម្ដែងក្នុងរឿង “Fairyland Romance” ជាមួយគ្នាម្ដងទៀត។ សាច់រឿងសម្រាប់ “ឥន្ទ្រីទេព សេនាក្លាហាន” Version នេះមានលក្ខណៈសង្ខេបបន្តិច ដោយត្រូវកាត់ឱ្យសល់នៅត្រឹម ៣០ ភាគ ប៉ុន្តែឈុតឆាកសម្ដែងក្បាច់គុន និងការតស៊ូដណ្ដើមអំណាចនៅតែមានភាពជក់ចិត្តគ្រប់គ្រាន់ឱ្យទស្សនិកជនចង់តាមដានពីដើមដល់ចប់។

ក្រៅពីរឿងភាគដែលបានរៀបរាប់ខាងលើ ក្នុងឆ្នាំ២០២៥នេះ Wang Hongyi នៅដើមឆ្នាំ២០២៥នេះ ក៏បានលេចមុខក្នុងរឿងភាគជាច្រើនទៀតដូចជា Love Beyond the Grave, Fox Spirit Matchmaker: Sword and Beloved និង A Moment but Forever ក្នុងតំណែងជាតួរង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *