Netflix ទម្លាក់កំហុសឱ្យជម្លោះពន្ធប្រេស៊ីល ក្រោយរកប្រាក់ចំណេញមិនដល់គោលដៅ

ក្នុងចន្លោះខែកក្កដា ដល់ខែកញ្ញា Netflix អាចរកប្រាក់ចំណូលស្របទៅតាមគោលដៅ ក្នុងចំនួន ១១.៥១ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបានត្រឹមតែ ២.៥ពាន់លានដុល្លារប៉ុណ្ណោះ​ ខុសពីផែនការដើមដែលគ្រោងនឹងរកឱ្យបាន ៣ពាន់លានដុល្លារអាមេរិក ក្រោយជួបប្រទះបញ្ហាពន្ធដារជាមួយប្រទេសប្រស៊ីល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian វេទិកាស្ទ្រីមអនឡាញមួយនេះ បានរៀបរាប់ថា ជម្លោះពន្ធជាមួយនឹងប្រទេសប្រេស៊ីល គឺជាការចំណាយដែលមិនបានគ្រោងទុក នាំឱ្យប្រាក់ចំណេញជាក់ស្ដែងមានកម្រិតទាបជាងការព្យាករណ៍ ក្រោយពីបានកាត់កងថ្លៃពន្ធប្រមាណ ៦១៩លានដុល្លារអាមេរិករួចរាល់។

យ៉ាងណាមិញ ប្រាក់ចំណូលក្នុងត្រីមាសទី ៣នេះ Netflix អាចរកចំណូលបានកើនឡើងចំនួន ១៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលតែមួយកាលពីឆ្នាំ ២០២៤។ ខណៈចំនួនអ្នកទស្សនានៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជាទីផ្សារគោលដៅ បានកើនឡើងរៀងគ្នាក្នុងទំហំ ១៥ភាគរយ និង ២២ភាគរយ។

វេទិកាស្ទ្រីមអនឡាញមួយនេះ បានបញ្ជាក់ថា ភាពយន្តភាគដែលទទួលបានប្រជាប្រិយភាពបំផុតនៅក្នុងត្រីមាសនេះ រួមមានរឿង Wednesday រដូវកាលទី២ រឿង My Life with Walter Boy រឿង Hostage រឿង Bon Appétit, Your Majesty និងរឿង Alice in Borderland ជាដើម។

ដោយឡែក សម្រាប់ភាពយន្តកុនវិញ គំនូរជីវចលរឿង Kpop Demon Hunter គឺជាភាពយន្តកុនដែលទទួលបានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Netflix ស្របពេលដែលរឿង Happy Gilmore 2 រឿង My Oxford Year និងរឿង The Thursday Murder Club សុទ្ធសឹងតែស្ថិតនៅក្នុងចំណោមភាពយន្តកំពូលប្រជាប្រិយភាព។

នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៥ Netflix មានគម្រោងចាក់ផ្សាយរដូវកាលចុងក្រោយនៃរឿង Stranger Things រដូវកាលថ្មីនៃរឿង The Diplomat រដូវកាលទី ២នៃរឿង Nobody Wants This ភាពយន្តកុនរឿង Frankenstein, A HOUSE OF DYNAMITE, Wake Up Dead Man: A Knives Out Mystery ក៏ដូចជាភាពយន្តជាច្រើនចំណងជើងទៀត។

និយាយពីប្រាក់ចំណូលវិញ នៅក្នុងត្រីមាសទី ៤ខាងមុខ Netflix គ្រោងនឹងរកប្រាក់ចំណូលឱ្យបាន ១១.៩ពាន់លានដុល្លារអាមេរិក ច្រើនជាងឆ្នាំមុនចំនួន ១៧ភាគរយ ដើម្បីឱ្យស្របទៅនឹងការរំពឹងទុក ដែលចង់បានប្រាក់ចំណូលប្រចាំឆ្នាំសរុបចំនួន ៤៥.១​ ពាន់លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។



Leave a Reply

Your email address will not be published.Required fields are marked *